Friday, May 04, 2012

មិនស៊ើប អង្កេតត្រដរខ្យល់ អីទេ៖ អាមួយថាមិនទាន់ដឹងលទ្ធផល អាមួយទៀតថា ទទួលលទ្ធផលល្អ

ការស៊ើបសួរ​ របស់តុលាការ ពាក់ព័ន្ធការបាញ់ សម្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា មិនទាន់ដឹងលទ្ធផល

Friday, 04 May 2012
ដោយៈ អេង គឹមជាង
DAP-news



កោះកុងៈ មន្រ្តីអង្គការសិទ្ធិមនុស្ស និងមន្រ្តីយោធា បានអះអាងរួមគ្នាថា នៅព្រឹកថ្ងៃទី៤ ខែឧសភា មន្រ្តី តុលាការ ខេត្តកោះកុង កំពុងធ្វើការសាកសួរទៅលើជនសង្ស័យម្នាក់ ដែលមានការជាប់ពាក់ព័ន្ធទៅនឹងករណី បាញ់សម្លាប់ ប្រធានអង្គការការពារធនធានធម្មជាតិ និងមន្រ្តីកងរាជអាវុធហត្ថ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងទេ។

លោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្កការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា រហូតមកទល់ម៉ោង១១ និង២៥ នាទីនេះ តុលាកំពុងសាកសួរជនសង្ស័យម្នាក់ ដែលត្រូវបានគេបញ្ជូនទៅតុលាការកាលពីម៉ោង ៥ និង៣០ល្ងាច ថ្ងៃទី០៣ ខែឧសភា មិនទាន់បានបញ្ចប់ការសាកសួរនៅឡើយទេ។


លោក រស់ សុខឿន មន្រ្តីយោធាប្រចាំខេត្តកោះកុង ដែលបានបញ្ចូនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ៣១ឆ្នាំទៅតុលាការនោះ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ម្សិលមិញនោះ លោកបានបញ្ជូនជន សង្ស័យរូបនេះទៅតុលាការ ប៉ុន្តែលទ្ធផល នៃការសាកសួរនោះមិនទាន់បានដឹងជាផ្លូវការទេ។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីអាវុធហត្ថ និងប្រធានអង្គការការពារ ធនធានធម្មជាតិ ក្នុងបុព្វហេតុរារាំងដំណើរអ្នកកាសែតបរទេស ២នាក់ ត្រូវបានកម្លាំង ប៉េអឹមស្វែងរកឃាត់ខ្លួន បាន កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១២ ហើយកាលពីថ្ងៃទី៣ ខែឧសភា ត្រូវបាន បញ្ជូនទៅតុលាការខេត្តកោះកុងដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យ រ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនកាប់ឈើមួយ ខេត្តកោះកុង បានជាប់ពាក់ព័ន្ធនឹងការ បាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ៕

------
ទិត្យ សុធា៖ គណៈកម្មការចម្រុះ ស៊ើបអង្កេត ករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី និង លោក អ៊ិន រតនា ទទួលលទ្ធផលល្អ

Friday, 04 May 2012
ដោយ អេង គឹមជាង
DAP-news

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតឲ្យមានគណៈកម្មការ ស៊ើបអង្កេតក្នុងករណីបាញ់ សម្លាប់លោក ឈុត វុទ្ធីប្រធានអង្គការធនធានបរិស្ថាន និងមន្រ្តីយោធា លោក អ៊ិន រតនា នាពេលកន្លងមកនោះ ការចុះស្រាវ ជ្រាវរកឃើញថា ទទួលបានលទ្ធផលល្អច្រើន ដែលជាព័ត៌មានសំខាន់ៗ សម្រាប់ធ្វើជាភស្តុតាង។

លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិក នៃគណៈកម្មការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា បានប្រាប់មជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ថា បន្ទាប់ពីការចំណាយពេលវេលាក្នុងការស៊ើបអង្កេត និងចុះស្រាវ ជ្រាវ រកភស្តុតាងបន្ថែមលើករណីបាញ់សម្លាប់ របស់អ្នកទាំងពីររួមមក គឺទទួលបានលទ្ធផលល្អជាច្រើនដែល ជាប់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកទាំងពីរនេះ «ក្នុងពេលឆាប់ៗនេះ គឺអាចនឹងមានសេចក្តីសន្និដ្ឋានរួមមួយ ដែលយើងរំពឹងថា ព័ត៌មានដែលក្រុមការងាររបស់យើងទទួលបាន នេះនឹងអាចផ្តល់នូវភាពយុត្តិធម៌ដល់ជនរង គ្រោះ ក៏ដូចជាក្រុម គ្រួសារសព ហើយមិនដឹងថាព្រឹត្តិការណ៍កើតឡើងនោះបណ្តាលមកពីអី និងមានសាក្សី ណានោះ ក៏យើងមិនបានដឹងដែរ»។

លោកបន្តថា លទ្ធផលនេះក៏បញ្ជាក់ឲ្យឃើញពីជនមួយចំនួនដែលបានយកករណីនេះ ធ្វើការវាយប្រហារមកលើ រាជរដ្ឋាភិបាល ហើយអ្នកទាំងនោះ ក៏គួរតែពិចារណាឡើងវិញដើម្បីបញ្ចប់នូវការរិះគន់ទាំងឡាយណា ដែលពួក គេមិនបានដឹងអំពីព្រឹត្តិការណ៍នោះ។ លោកថា ក្នុងពេលចុះស៊ើបអង្កេតនោះ ក្រុមការងាក៏បានជួប ជាមួយ សាក្សីដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថាន ក្នុងបុព្វហេតុរារាំងដំណើរ អ្នកកាសែតបរទេស២នាក់ ត្រូវបានកម្លាំង ប៉េអឹមស្វែងរកឃាត់ខ្លួនបានហើយ កាលពី វេលាម៉ោងជាង៣រសៀលថ្ងៃទី១ ឧសភា ២០១២ ហើយកាលពីថ្ងៃទី៣ ខែឧសភា ត្រូវបានបញ្ជូនទៅតុលាការ ខេត្តកោះកុងដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យនោះមានឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើមួយនៅខេត្តកុងកោះជាប់ ពាក់ព័ន្ធ បាញ់សម្លាប់អ្នកទាំងពីរ រុបគេទទួលបន្ទុកការងារសន្តិសុខ ៕

1 comment:

Anonymous said...

អាមេចោរធំបានបញ្ជាទៅពួកអាកូនចោរឧ្យទៅបាញ់សម្លាប់លោកឈុត វុទ្ធី ។ ឥទ្បូវនេះអាមេចោរធំជាងគេនៅក្នុងប្រទេសខ្មែរ គឺអាខ្វាក់ ហ៊ុន សែន បញ្ជាទៅមេចោរទាំងហ្វូងឧ្យទៅធ្វើការស៊ើបអង្កេតវែកមុខឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី​ ។
តើឃាតករូបនោះនៅឯណា ??? បើពួកវាសុទ្ធតែចោរទាំងអស់គ្នាយ៉ាងដូច្នេះទៅហើយ ? ។
ឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី គ្មានអាណា
ក្រៅពីអាចោរប្រាំនាក់ដែលមានវត្តមាននៅកន្លែង
បាញ់ប្រហារសម្លាប់លោក ឈុត វុទ្ធី នោះទេ ?
អាចោរទាំងប្រាំនាក់នោះគឺ ៖
១​ អាចោរកងអាវុធហត្តបីនាក់ ។
២ អាចោរស្លៀកពាក៉ជាទាហានម្នាក់ ។
៣ អាចោរស្លៀកពាក់ជាស៊ីវីលម្នាក់ ។
ចាប់អាចោរទាំងប្រាំនាក់នោះមកសួរចម្លើយទៅ?
រកឃើញហើយឃាតក ? ។ តែបើអាអ្នកបាញ៉ក៏ជាចោរ ឯអ្នកទៅស៊ើបអង្កេតក៏ជាចោរដែរ ?​។
តើរកម្តេចទ្បើយឃើញឃាតក ? សូមខ្មែរទាំងអស់ដាំចេកគ្រប់គ្នាទៅ ????????????? ។