ដោយ៖ ស៊ន សុភក្រ្ត
DAP-News
តើអន្ទឹតគោធាក់ ស៊យ-អសុភាព ល្មមជួយ ប្រាប់អា សាដាត់ ដែកចោរ ឲ្យពិចារណា ខ្លះទេ បើស្រុក សាម៉ែខ្វះ កម្លាំង ពលកម្ម ហេតុអ្វី ក៏ពលរដ្ឋ ខ្មែរ ជា ច្រើន នាក់ បាន និង កំពុង សម្រុក ទៅ ធ្វើការ នៅប្រទេស ថៃអញ្ចឹងបន្ទាយមានជ័យ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការ ចំណាកស្រុក ខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនោះ ប៉ុន្តែជាក់ស្តែង មានប្រជាពលរដ្ឋខ្មែរ ជា ច្រើននាក់ បាន និងកំពុងសម្រុក ទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ តាម ការឆ្លងកាត់ច្រកព្រំដែន កម្ពុជា និងថៃ ក្នុងខេត្ត បន្ទាយមានជ័យ រាប់ទាំងច្រកស្របច្បាប់ និងច្រកមិនស្របច្បាប់ ដែលមានប្រវែង១៥៣គីឡូម៉ែត្រ។
យោងតាម ប្រភពព័ត៌មានដែល ទម្លាយចេញ ពីសមត្ថកិច្ចនៅតាម ច្រកទ្វារព្រំដែនកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី២ ខែឧសភា នេះ បានឲ្យដឹងថា ក្នុងប្រវែង១៥៣គីឡូម៉ែត្រ នៃបន្ទាត់ព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តនៅ ក្នុងប្រទេសថៃ គឺមានច្រក អន្តរជាតិមួយ ច្រកតំបន់ពីរគឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន និងច្រករបៀងជាច្រើន ផ្សេងទៀត ដែលគេសង្កេត ឃើញមានការឆ្លងកាត់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលមានបំណង ទៅធ្វើការនៅក្នុងប្រទេសថៃ ។
ប្រភពព័ត៌មានពី សមត្ថកិច្ចបានបន្តទៀតថា ពលករខ្មែរជាច្រើន នាក់ជារៀងរាល់ថ្ងៃ បានសម្រុកទៅធ្វើការនៅ ក្នុងប្រទេសថៃដោយខុសច្បាប់ ដូចហែរកឋិន តាមរយៈការបង់លុយឲ្យសមត្ថកិច្ច តាមច្រកព្រំដែនទាំងនេះ និងតាមរយៈមេខ្យល់របស់ពួកគេ។
ប្រភពបានបន្តទម្លាយថា បើពលករ ឆ្លងកាត់តាម ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយលួចលាក់ ដែល ស្ថិតនៅ ជិតហាង អាហារសមុទ្រមួយ នោះគឺត្រូវបង់ឲ្យសមត្ថកិច្ច ក្នុងម្នាក់ៗចំនួន២០០ បាតស្មើនឹងជាង២ម៉ឺនរៀល ។
ដោយឡែកបើពលករ ឆ្លងកាត់តាម ច្រករបៀងទាំងឡាយនោះគឺត្រូវបង់ ឲ្យសមត្ថកិច្ចក្នុងម្នាក់ៗចំនួន១០០បាត។ ប្រភពបានបន្តថា ការគ្រប់គ្រង ការឆ្លងដែនដោយ ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃនោះ គឺពិតជាមានការ លំបាក យ៉ាងខ្លាំងបើសមត្ថកិច្ចតាមព្រំដែន ជាពិសេសនៅតាមច្រកទ្វារសំខាន់ៗទាំងនេះ នៅតែយកលុយ ពី ប្រជាពលរដ្ឋ។
ជាក់ស្តែង លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១២នេះ បានចុះយកព័ត៌មានផ្ទាល់ស្តីពីការធ្វើដំណើរទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ពីសំណាក់ ពលករខ្មែរ។ នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាលប៉ុស្តិ៍ ព្រំដែនបឹងសាគូ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ក្រុង ប៉ោយប៉ែត បានឃាត់ខ្លួនពលករខ្មែរ ចំនួន៦នាក់ ដើម្បីអបរំឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពី មានបំណង ចង់ឆ្លងដែនទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ។
ក្រោយការឃាត់ខ្លួនពលករទាំងនេះ លោក សួង សៅ នាយនគរបាលប៉ុស្តិ៍បឹងសាគូ បានធ្វើការអបរំដល់ពលករ ចំណាកស្រុកទាំងនេះ ដោយបានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ដែលពួកគាត់អាចនឹងជួបប្រទះពេលទៅ ធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។
No comments:
Post a Comment