Calligraphy by Ms. Theary C. Seng |
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច។ ខ្ញុំសូមជំរាបបងប្អូនម្ដងទៀតថា៖ ចូរអរសប្បាយឡើង! ចូរសំដែង អោយមនុស្សម្នាទាំងអស់ ស្គាល់សន្ដានចិត្តសប្បុរស របស់បងប្អូន។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយ នឹងអ្វីឡើយ។ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់
ត្រូវទូលព្រះជាម្ចាស់ អោយជ្រាបពីសំណូមពរ របស់បងប្អូន ដោយអធិស្ឋាន
និងទូលអង្វរ, ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ
សេចក្ដីសុខសាន្ត របស់ព្រះជាម្ចាស់ ដែលហួសពីការស្មានរបស់មនុស្ស
នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន,
ដែលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ មិនខាន។
ជាទីបញ្ចប់, បងប្អូនអើយ, សូមបងប្អូន គិតតែអំពីអ្វីៗដែលពិត, ថ្លៃថ្នូរ,
សុចរិត, បរិសុទ្ធ, គួរអោយស្រឡាញ់, គួរអោយគោរព,
និង គំនិតណា ដែលល្អឥតខ្ចោះ, គួរអោយកោតសរសើរ។ សេចក្ដីដែលបងប្អូន បានរៀន, បានទទួល, និងបានឮ ពីខ្ញុំ,
ហើយ ការអ្វី ដែលបងប្អូន បានឃើញខ្ញុំធ្វើនោះ,
ចូរបងប្អូន ប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ
ព្រះជាម្ចាស់ ជាប្រភព នៃសេចក្ដីសុខសាន្ត នឹងគង់ជាមួយបងប្អូន មិនខាន។
No comments:
Post a Comment