កាលណាអ្នកអង្គុយរួមតុ ជាមួយមួយអ្នកធំ,
តោងគិតថា
តើនរណាអង្គុយនៅមុខអ្នក។
បើដឹងខ្លួនថា អ្នកជាមនុស្សល្មោភស៊ី,
ចូរទប់ចំណង់ឃ្លាននោះទៅ។
កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ,
ក្រែងលោម្ហូបនោះ ជាគ្រឿងបញ្ឆោតអ្នក។
កុំខំប្រឹងស្វែងរក ទ្រព្យសម្បត្តិពេក,
ហើយ ក៏កុំគិតតែ ពីចង់មាន ចង់បានដែរ។
អ្នកតាមសម្លឹងមើលប្រាក់
តែប្រាក់នឹងហើរបាត់ទៅ,
ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
កុំរួមតុ ជាមួយមនុស្ស ដែលមានបំណងអាក្រក់,
ហើយ កុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់ របស់គេអោយសោះ។
ចិត្តរបស់គេ មិនដូចសំដីរបស់គេទេ។
គេពោលថា «សូមអញ្ជើញពិសាចុះ»,
ប៉ុន្តែ
តាមពិត គេមិនស្មោះត្រង់ ជាមួយអ្នកឡើយ។
ហើយពាក្យទន់ភ្លន់vរបស់អ្នក ក្លាយទៅជាអសាបង់។
កុំប្រដៅមនុស្សខ្លៅ
ព្រោះគេនឹងមើលងាយ ពាក្យប្រកប
ដោយសុភនិច្ឆ័យ របស់អ្នក។
កុំដកបង្គោលព្រំចំការចាស់ឡើយ,
ហើយ ក៏កុំបង្ខិតចូលទៅក្នុងដី របស់កូនកំព្រាដែរ,
ដ្បិតព្រះជាម្ចាស់ ប្រកបដោយឫទ្ធានុភាព នឹងការពារគេ,
ព្រះអង្គប្រឆាំង នឹងអ្នក ដើម្បីរកយុត្តិធម៌អោយគេ។
ហើយ ត្រងត្រាប់ស្ដាប់ សេចក្ដីដែលគ្រូបង្រៀន។
ទោះបីអ្នកវាយវា នឹងរំពាត់ ក៏គេមិនស្លាប់ដែរ។
បើអ្នកវាយគេ, អ្នកនឹងជួយការពារគេ អោយរួចពីស្លាប់។
កូនអើយ, បើកូនមានប្រាជ្ញា
ឪពុកសប្បាយចិត្តណាស់។
បើកូនពោលពាក្យទៀងត្រង់,
នោះ ឪពុក នឹងមានអំណរយ៉ាងខ្លាំង។
កុំចង់យកតំរាប់តាមមនុស្សបាបឡើយ,
តែត្រូវកោតខ្លាចព្រះអម្ចាស់, ទាំងយប់ទាំងថ្ងៃ។
ហើយមិនអស់សង្ឃឹមឡើយ។
នោះ កូននឹងទៅជាមនុស្សមានប្រាជ្ញា,
ហើយ កូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។
ហើយមនុស្សខ្ជិលច្រអូស រមែងខ្វះសំលៀកបំពាក់។
ហើយ កុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។
ចូរស្វែងរកប្រាជ្ញា, ការអប់រំ, និងការពិចារណា។
ហើយឪពុក របស់អ្នកប្រាជ្ញ ក៏សប្បាយចិត្តដែរ។
ហើយ សូមអោយម្ដាយ ដែលបានបង្កើតកូនមក
មានអំណរដ៏លើសលប់។
កូនអើយ, ចូរទុកចិត្តលើឪពុក,
ហើយពេញចិត្តយកតំរាប់តាមឪពុក។
រីឯ ប្រពន្ធគេ ប្រៀបបាន នឹងអណ្ដូងដ៏ចង្អៀត។
គេធ្វើអោយប្រុសជាច្រើន ក្បត់ប្រពន្ធ។
តើអ្នក ដែលត្រូវគេមើលងាយ,
អ្នកដែលគេនឹកហួសចិត្ត,
អ្នកដែលរករឿងឈ្លោះ,
អ្នករអ៊ូរទាំ,
អ្នកដែលត្រូវគេវាយដោយឥតហេតុ,
អ្នកក្រហមភ្នែក ជានរណា?
ធ្វើអោយកែវភ្លឺថ្លា, ហើយហូរចូលក្នុងបំពង់ក យ៉ាងស្រួលនោះឡើយ។
ភ្នែករបស់អ្នកព្រិល មើលអ្វីៗឃើញ សុទ្ធតែចំឡែកទាំងអស់,
ហើយ អ្នកនឹងនិយាយឥតដឹងខុសត្រូវ។
និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។
បើគេសំពងខ្ញុំ, ក៏ខ្ញុំមិនដឹងខ្លួនដែរ។
ពេលណាខ្ញុំដឹងខ្លួន, ខ្ញុំនឹងទៅរកផឹកទៀត។»
No comments:
Post a Comment