សុភាសិត របស់លោកអេគើរ
នេះជាពាក្យទូន្មាន របស់លោកអេគើរ,
ជាកូន របស់លោកយ៉ាកេ,
គឺ សេចក្ដី ដែលលោកថ្លែង ទៅកាន់
លោកអ៊ីធាល
និងលោកយូកាល៖
«មែនហើយ,
ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់។
ខ្ញុំគ្មានតម្រិះ ខាងលោកីយ៍នេះទេ។
ខ្ញុំមិនបានរៀន អំពីប្រាជ្ញាទេ,
តែខ្ញុំស្គាល់វិជ្ជា ស្ដីអំពី ព្រះដ៏វិសុទ្ធ។
តើ មាននរណា បានឡើង ទៅស្ថានបរមសុខ រួចចុះមកវិញ?
តើ មាននរណា ក្ដាប់ខ្យល់ ក្នុងបាតដៃ របស់ខ្លួន?
តើ មាននរណា ខ្ចប់ទឹកដាក់ក្នុងអាវ របស់ខ្លួន?
តើ មាននរណា បានកំរិតព្រំផែនដី?
អ្នកនោះ ឈ្មោះអ្វី?
កូន របស់គាត់ ឈ្មោះអ្វី?
បើអ្នកដឹង. សូមប្រាប់ខ្ញុំផង!
«ព្រះបន្ទូល ទាំងប៉ុន្មាន របស់ព្រះជាម្ចាស់
គួរអោយជឿទុកចិត្ត,
ព្រះអង្គ ជាខែលការពារ អស់អ្នក
ដែលមកជ្រកកោន នឹងព្រះអង្គ។
កុំយកអ្វី មកបន្ថែម ពីលើព្រះបន្ទូល របស់ព្រះអង្គឡើយ,
ក្រែងលោ ព្រះអង្គ ស្ដីបន្ទោសថា
អ្នកជាមនុស្សកុហក។
«ព្រះអម្ចាស់អើយ!
ទូលបង្គំ
ទូលសូមសេចក្ដីពីរយ៉ាង ពីព្រះអង្គ,
សូមប្រោសប្រទានតាមសំណូមពរ
របស់ទូលបង្គំ
មុនពេលទូលបង្គំស្លាប់។
សូមកុំបណ្ដោយអោយ ទូលបង្គំ
ចេះពោលពាក្យកុហកបោកប្រាស់។
សូមកុំអោយទូលបង្គំក្រពេក ឬក៏មានពេកដែរ,
គឺ សូមប្រទានអោយទូលបង្គំ មានអាហារបរិភោគគ្រប់គ្រាន់
តែប៉ុណ្ណោះបានហើយ។
ប្រសិនបើ ទូលបង្គំមានទ្រព្យច្រើនពេក
ក្រែងលោទូលបង្គំ វង្វេង ឆ្ងាយ ពីព្រះអង្គដោយពោលថា
“តើព្រះអម្ចាស់ជានរណា?”
ឬ បើទូលបង្គំក្រពេក, ទូលបង្គំបែរជាលួចគេ,
ហើយ បង្អាប់ព្រះនាមព្រះ របស់ទូលបង្គំ។
«កុំមួលបង្កាច់ អ្នកបំរើ ប្រាប់ចៅហ្វាយឡើយ
ក្រែងលោ អ្នកបំរើនោះ ដាក់បណ្ដាសាអ្នក,
ហើយ អ្នកត្រូវទទួលទោស។
«ជនប្រភេទខ្លះ ដាក់បណ្ដាសាឪពុក,
ហើយមិនដែលដឹងគុណម្ដាយទេ។
ក៏ប៉ុន្តែ គេមិនដែលជំរះ អំពើសៅហ្មងចេញពីខ្លួនឡើយ។
គេប្រុងតែត្របាក់ លេបមនុស្សទុគ៌ត
អោយវិនាសសូន្យពីផែនដី,
ហើយលុបបំបាត់ មនុស្សក្រីក្រ
អោយអស់ពីចំណោមមនុស្សលោក។
ឈ្លើង មានកូនពីរ ដែលមានឈ្មោះថា
“សុំ!, សុំ!”
«មានការ បីបួនយ៉ាង ដែលមិនចេះស្កប់
និងមិនចេះឆ្អែតឆ្អន់,
គឺ ស្ថានមច្ចុរាជ, ស្ត្រីអារ,
ដីហួតហែង,
និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។
«អ្នកណាមើលងាយឪពុក,
ហើយ មិនស្ដាប់បង្គាប់ម្ដាយទេ,
អ្នកនោះ នឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក,
ហើយត្រូវត្មាតស៊ីសាច់។
គឺ ផ្លូវដែលត្មាត ហើរលើមេឃ,
ផ្លូវដែលសត្វពស់ លូនលើថ្ម,
ផ្លូវសំពៅ នៅកណ្ដាលសមុទ្រ,
និង ផ្លូវដែលនាំអោយបុរស ទៅរកស្រីក្រមុំ។
«ស្ត្រី ផិតក្បត់
តែងតែប្រព្រឹត្តដូចតទៅនេះ,
គឺនាងបរិភោគ រួចជូតមាត់, ទាំងពោលថា
ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
«មានរឿង បីបួនយ៉ាង ដែលធ្វើអោយក្រឡាប់ផែនដី,
ព្រោះផែនដីទ្រាំពុំបាន,
មនុស្សខ្លៅ មានអាហារបរិបូណ៌,
«មានសត្វបួនយ៉ាង
ដែលតូចជាងគេនៅលើផែនដី,
តែជាសត្វមានប្រាជ្ញាវាងវៃ
គឺ៖
ស្រមោច ជាសត្វដែលគ្មានកម្លាំង,
តែចេះប្រមូល អាហារគរទុក នៅរដូវក្ដៅ។
ទន្សាយ ជាសត្វខ្សោយ,
តែចេះធ្វើរូង នៅក្រោមផ្ទាំងថ្ម។
កណ្ដូប ជាសត្វគ្មានស្ដេច,
តែចេះលើកគ្នាជាក្រុមជាពួក,
ដូចកងទ័ព ដ៏មានរបៀបរៀបរយ។
ជីងចក់ ជាសត្វដែលគេអាចចាប់បាននឹងដៃ,
តែចេះជ្រៀតចូល ទៅនៅក្នុងវាំង របស់ស្ដេច។
«មានសត្វលោកបីបួនប្រភេទ
ដែលមានដំណើរយ៉ាងសង្ហា
គួរអោយគយគន់
គឺ៖
សិង្ហ ជាសត្វដ៏អង់អាច
ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ។
មាន់ជល់ដែលអួតដាក់គ្នា
ពពែឈ្មោល
និងស្ដេចដែលយាត្រានៅមុខកងទ័ព។
«បើអ្នកភ្ញាក់ស្មារតីដឹងថា
ខ្លួនជាមនុស្សល្ងង់ចង់លើកខ្លួន,
ចូរ ទប់មាត់តាំងពីពេលនេះទៅ។
បើអ្នកចំរាញ់ទឹកដោះគោ,
អ្នកនឹងបានខ្លាញ់ទឹកដោះ។
បើវាយច្រមុះនឹងចេញឈាម,
ហើយបើបញ្ឆេះកំហឹងនឹងបង្កជំលោះ។»
No comments:
Post a Comment