Friday, May 04, 2012

INjustice-a-la CPP: Chhouk Bandit was never sacked, he was just transfered to another position in the province!

Chhouk Bandit

ឈូក បណ្ឌិត ចេញទៅព្យាបាល ជំងឺនៅប្រទេសថៃ

Friday, 04 May 2012
ដោយៈ គុជ វិភាគ
DAP-news
ឈូក បណ្ឌិត កើតជំងឺ បាញ់បោះអាណាធិបតេយ្យ ព្រមទាំងចេះ តែឈឺទ្រូង ចុកខ្លាញ់ ឈឺ ក ដាក់ជើង ដ ហើម ក្រលៀន ប៉ិនកំភ្លៅ រក លោកស្រោចទឹក ក៏មិនជាដែរ! បើចង់ឆាប់ជា ទាល់តែសុំនារីៗ កម្មករ ជួយ ដាក់លោក១ដៃ ១ជើង ម្នាក់ទៅ វាជាឯង
«ខ្ងុំគ្រាន់តែដឹងថា ចាប់តាំង ពីប្លាស់ប្ដូ តំណែង គាត់ពី អភិបាល ក្រុងបាវិត ឲ្យមក បម្រើ ការ នៅសាលា ខេត្ត ស្វាយរៀង គាត់មិន ដែល មកបង្ហាញ ខ្លួននៅ សាលា ខេត្តទេ»
ស្វាយរៀងៈ យោងតាមប្រភពជិតស្និទ្ធនឹងអតីត អភិបាលក្រុងបាវិត ដែលបាញ់ប្រហារកម្មករ លោក ឈូក បណ្ឌិត សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា អតីតអភិបាលក្រុងរូបនេះ បានចាកចេញ ពីប្រទេសកម្ពុជា ហើយកាល ពីប៉ុន្មាន ថ្ងៃមុននេះ គឺចេញទៅ ប្រទេសថៃ ដើម្បី ព្យាបាលជំងឺ

ប្រភពដដែល បានប្រាប់បន្តថា លោក ឈូក បណ្ឌិត ចេញទៅប្រទេសថៃ ដើម្បីព្យាបាលជំងឺ ព្រោះលោក ចេះតែឈឺទ្រូង និងឈឺបំពង់ក ដែលជំងឺនេះបណ្ដាលមកពីការប៉ះទង្គិចគ្នាជាមួយកម្មករ ដែលបានធ្វើបាតុ កម្មកន្លងមកនៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ក្រុងបាវិត ដែលនៅក្នុងហេតុការណ៍នោះលោក ឈូក បណ្ឌិត ត្រូវបានកម្មករ គប់ដុំថ្មំត្រូវចំទ្រូង និងក ដែលធ្វើឲ្យលោកទ្រាំមិនបាន ក៏ដកកាំភ្លើងបាញ់ បណ្ដាលឲ្យកម្មការីនី ៣នាក់រងរបួសធ្ងន់


ទោះជាយ៉ាងណាក៍ដោយប្រភពនេះ មិនបានបញ្ជាក់ប្រាប់ពី មន្ទីរពេទ្យណាមួយនៅក្នុងប្រទេសថៃ ដែល លោក ឈូក បណ្ឌិត ទៅសំរាកព្យាបាល ហើយពេលណាទើបវិលត្រលប់មកវិញនោះទេ។

ទាក់ទងនិងការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសរបស់ជនសង្ស័យបាញ់កម្មកររូបនេះ អភិបាលរង ខេត្តស្វាយរៀង លោក ម៉ែន វិបុល បានប្រាប់ឲ្យដឹងថា លោកមិនបានទទួលដំណឹងនេះទេ។

លោកបានថ្លែងថា «ខ្ងុំគ្រាន់តែដឹងថា ចាប់តាំង ពីប្លាស់ប្ដូ តំណែង គាត់ពី អភិបាល ក្រុងបាវិត ឲ្យមក បម្រើ ការ នៅសាលា ខេត្ត ស្វាយរៀង គាត់មិន ដែល មកបង្ហាញ ខ្លួននៅ សាលា ខេត្តទេ»

ចំពោះសំណួរដែលសួរថា តើលោក ឈូក បណ្ឌិត មានបានសុំច្បាប់ទម្លាប់ដែរ ឬទេ? លោក ម៉ែន វិបុល បានបង្វែសំណួរនេះ ឲ្យទៅសួរលោក នាយករដ្ឋបាលសាលាខេត្តស្វាយរៀង ដែលទទួលបន្ទុករឿងមន្រ្តី រាជការឈប់សម្រាកមានច្បាប់ ឬអត់ច្បាប់។

លោក ហ៊ូ វឌ្ឍនៈ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា លោក ឈូក បណ្ឌិត គាត់ បានសុំច្បាប់សម្រាកមួយរយៈ ក៏ប៉ុន្តែមិនដឹងច្បាស់ថា មានរយៈពេលប៉ុន្មាននោះទេ។

បើតាមលោកនាយករដ្ឋបាលរូបនេះ លោក ឈូក បណ្ឌិត ស្ថិតក្រោមការស៊ើងអង្កេតរបស់តុលាការ ដូច្នោះខាងសាលាខេត្ត ក៏មិនចង់ឲ្យគាត់ចេញមុខចេញមាត់នោះដែរ។

គួរបញ្ជាក់ថាលោក ឈូក បណ្ឌិត បានបាញ់ កម្មការីនី បីនាក់ឲ្យ រងរបួស ជាទម្ងន់អំឡុង ពេលផ្ទុះបាតុកម្ម មួយនៅក្រុងបាវិត ហើយសំណុំរឿងនេះ ត្រូវបានព្រះរាជអាជ្ញារងខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា ចោទប្រកាន់ត្រឹមតែបង្ករបួសស្នាមអចេតនាតែប៉ុណ្ណោះ ដែលការចោទប្រកាន់នេះ បានទទួលការរិះគន់ យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលនានា ជាពិសេសក្រុមសហជីពកម្មករកាត់ដេមួយចំនួន រហូតដល់គំរាមថា នឹងធ្វើបាតុកម្មនៅមុខតុលាការខេត្តស្វាយរៀងទៀតផង៕

1 comment:

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេស:
អា HEM HENG Ambassador (USA) ,
អា SEAR KOSOL ambassador (UN),
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត អាយួន ហែម ហេង ,(HEM HENG)ជាមុខងារឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក នឹង អាយួន ស៊ា កុសល ,(SEAR KOSAL)ប្រចាំអង្គការសហប្រជាជាតិ ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ របស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc

ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។

បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបានសុខសាន្តឡើយ។

Thank You Lok : @12:37 AM
Dear All Khmer-Americans,
If we all write to the US govt to complain about Hem Heng's communist activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Hem Heng. Please write to your Congressmen and Senator and the US govt. to complain about Hem Heng's communist activities in America. What he is doing is causing division and fighting in within the American society (Khmer community).
Dear All, if we all write to the US govt to complain about Sea Kosal's communist Karl Marx activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Karl Marx Sea Kosal. Please write to your Congressmen and Senator and the US govt. to complain about Sea Kosal's communist Karl Marx activities in America. What he is doing is causing division and fighting in within the American society (Khmer community)