Friday, May 25, 2012

ធ្វើច្បាប់អ៊ីនធឺណិត ដោយសារ ខ្លាច KI-Media?

កម្ពុជា​ធ្វើ​ច្បាប់​គ្រប់​គ្រង​អ៊ីន​ធឺណិត​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​​ការ​រឹត​ត្បិត

Thursday, 24 May 2012 12:33
Bridget Di Certo ​និង គឹម យុទ្ធ​ណា​
The Phnom Penh Post
កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ រាយការណ៍​ ពាក់​ព័ន្ធ​នឹង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​មួយ ​​ដែល​​ពេល​នោះ ​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​ ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​សេវា​អីុនធឺ​ណិត​ ដូច​ជា​ក្រុម​ហ៊ុន Metfone និងក្រុម​ហ៊ុន Ezecom ​ធ្វើ​ការ​បិទ​ចំពោះ​ blog KI-Mediaដែ ​ល​បាន​ដាក់​បង្ហាញ​ អំពី​ការ​ពិភាក្សា និង​ខ្លឹម​សារ​ ពាក់​ព័ន្ធ​នឹង​កម្ពុជា​ លើ​ព្រឹត្តិការណ៍​នានា​ ដែល​រិះ​គន់​ខ្លាំង​ក្លា​ ទៅ​លើ​មន្រ្តីរដ្ឋា​ភិបាល។
ភ្នំពេញៈ ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​អ៊ីន​ធឺណិត និង​បច្ចេក​វិទ្យា​ (cyber law) ជា​អ្វី​ដែល​​មន្ត្រី​រដ្ឋាភិបាល ​បក​ស្រាយ​ថា ដើម្បី​ការ​ពារ​មិន​ឲ្យ«​ក្រុម​​មនុស្ស​អាក្រក់​» ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ ប៉ុន្តែ​ក្រុម​អង្គ​ការ​សង្គ​មស៊ី​វិល​ មាន​ការ​បារម្ភ​ខ្លាច​ក្រែង​ច្បាប់​នេះ​ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​។

លោក ឯក ថា អ្នក​នាំ​ពាក្យ​​ម្នាក់​ នៅ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​បាន​ថ្លែង​ថា ​ច្បាប់​​នេះ ​មាន​គោល​បំណង​​ ដាក់​កម្រិត​​លើ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ ប៉ុន្តែ​ធានា​ថា «​អត្ថ​ប្រយោជន៍​ទូទៅ​​ត្រូវ​បាន​ការ​ពារ​»។

លោក បន្ត​ថា​៖ «​រដ្ឋា​ភិបាល​ឥឡូវ​នេះ កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេក​វិទ្យា​ ជា​លើក​ដំបូង ​ដែល​មិន​ធ្លាប់​មាន​ ​ពី​ព្រោះ​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ កាន់​តែ​ច្រើន ​និង​ទំនើប​ៗ​ដូច​ជា Twitter, YouTube ​អីុមែល ​និង​គ្រប់​ប្រភេទ​នៃ​​សកម្ម​ភាព​បច្ចេក​វិទ្យា»។​ លោក​​បាន​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ការ​ការ​ពារមិន​ឲ្យ​មនុស្ស​អា​ក្រក់ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​គ្មាន​​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស​ដល់​សា​ធារណជន និង​ប៉ះពាល់​សន្តិសុខ​ជាតិឬ​សង្គម។


ក្នុង​អំឡុង​កិច្ចប្រជុំ​ពី​ថ្ងៃ​អង្គារ​ រវាង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី សុខ អាន ​​និង​​ឯក​អគ្គ​រដ្ឋ​ទូត​​អឺរ៉ុប​ លោក Jean-Francois Cautain ​ អង្គ​ភាព​ព័ត៌​មាន​និង​ប្រតិកម្ម​រហ័ស ​រាយការណ៍​ថា ​ច្បាប់ cyber law ​ត្រូវ​បាន​ពិភាក្សា​។ លោក ឯក ថា ​បាន​ចង្អុល​បង្ហាញ​ អំពី​ឧទាហរណ៍​មួយ​ ដែល​​លើក​ដោយ​លោក សុខ អាន ​​ដែល​បង្ហាញ​អំពី​តម្រូវ​ការ​ឲ្យ​មាន​ច្បាប់​នេះ​​ថា ៖ «​​ឧទាហ​រណ៍​ ​មាន​សារ​តាម​ទូរស័ព្ទ​ដៃ​មួយថា ​​មានការ​ប៉ះ​ទង្គិច​ហិង្សា​មួយ​​ នៅ​ជិត​​ស្ពាន​​មិត្ត​ភាព​កម្ពុជា​‑ជប៉ុន ​​រវាង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​​ក្រុម​អ្នក​គាំ​ទ្រ​​គណបក្ស​សម​រង្ស៊ី​ កាល​ពី​ល្ងាច​ម្សិល​មិញ ប៉ុន្តែ​វា​មិន​ពិត​ទាំង​ស្រុង​​ទេ​»។

លោក​ សុខ អាន បាន​ថ្លែង​ថា​៖ «​​អ្នក​ទាំង​នោះ​​ប្រើ​បច្ចេក​វិទ្យា​ទំនើប​​ ដើម្បី​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​​ ដូច្នេះ​យើង​ត្រូវ​ការ​ច្បាប់​មួយ​ដើម្បី​ដាក់​បញ្ញត្តិ​ពួក​គេ​»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ រាយការណ៍​ ពាក់​ព័ន្ធ​នឹង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​មួយ ​​ដែល​​ពេល​នោះ ​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​ ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​សេវា​អីុនធឺ​ណិត​ ដូច​ជា​ក្រុម​ហ៊ុន Metfone និងក្រុម​ហ៊ុន Ezecom ​ធ្វើ​ការ​បិទ​ចំពោះ​ blog KI-Mediaដែ​ល​បាន​ដាក់​បង្ហាញ​ អំពី​ការ​ពិភាក្សា និង​ខ្លឹម​សារ​ ពាក់​ព័ន្ធ​នឹង​កម្ពុជា​ លើ​ព្រឹត្តិការណ៍​នានា​ ដែល​រិះ​គន់​ខ្លាំង​ក្លា​ ទៅ​លើ​មន្រ្តីរដ្ឋា​ភិបាល។

ការ​ប្រើ​ប្រាស់​អីនធឺ​ណិត​ កំពុង​រីក​ដុះ​ដាល​ ក្នុង​ប្រទេស​កម្ពុជា​​។ គេហទំព័ររបស់​ Internet World Stats បាន​ដាក់​កម្រិត ​នៃ​ភាព​រីក​ដុះ​ដាល​អីុនធឺ​ណិត​ ក្នុង​ប្រទេស​កម្ពុជា ​​នៅ​កម្រិត ៣,១ ​​ភាគ​រយ​ ដែល​ខ្ពស់​ជាង​ស្ថិតិ​របស់​ធនាគារ​ពិភព​លោក​ ដែលមាន​ចំនួន​ ០,៥​ ភាគ​រយ​ កាល​ពី​ឆ្នាំ ​២០១០​។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុ​ស្ស​កម្ពុជា​ លោក អូ វីរៈ ​បាន​ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ​រដ្ឋា​ភិបាល​ធ្លាប់​បាន​ធ្វើការ​ងារ​លើ​ច្បាប់​ត្រួត​ពិនិត្យ​អ៊ីនធឺណិត​នេះ ​ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើសេចក្តី​ព្រាង​នៅ​ឡើយ​ទេ​។

ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិត ​ថា​ជា​តម្រូវ​ការ​ឲ្យ​មាន​ឮ​ច្បាប់មួយ ​ដែល​នឹង​អាច​ប្រើ ​ដើម្បី​បំបិទ​សំឡេង​របស់​ក្រុម​​ប្រឆាំង​ លោក​ អូ វីរៈ ​ថ្លែង​ថា​៖ «​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ អំពី​របៀប​ដែលត្រូវ​ប្រើ​ច្បាប់​ និង​ការ​រំលោភ​បំពាន​»។ លោក​បន្ត​ថា​៖ «​​ក្រសួង​ព័ត៌​មាន​​កំពុង​ប្រាប់​យើង​ថា ​ប្រ​ជាជន​ច្រើន​ជាង​មុន​បាន​ទទួល​ព័ត៌មាន​តាម​អ៊ីនធឺណិត​ច្រើន​ ជាង​​តាម​កាសែត ហើយ​​បើ​វា​ពិត​មែន ​អ៊ីធឺ​ណិត​នឹង​​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​សកម្ម​ជន និង​​អ្នក​តស៊ូ​មតិ»។ លោក​​ថា​៖«​​វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដូច្នេះ​​ច្បាប់​ណា​ដែល​ដាក់​កម្រិត​​ វា​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​មួយ​»។

Phu Leewood ​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ គមនាគមន៍​ព័ត៌មាន​ថ្លែង​ថា​ ​ស្ថា​ប័ន​នេះ​កំពុង​ធ្វើ​ការ​ងារ​ដឹក​នាំ ​លើ​សេចក្តី​ព្រាង​ច្បាប់នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ឡើយ។

លោក ចែម សង្វា ​អគ្គ​នាយក ​នៅ​នាយក​ដ្ឋាន​អធិការ​កិច្ច​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនា​គមន៍​ ថ្លែង​ថា ​កម្ពុជា​បាន​​ផ្លាស់​ប្តូរ​បទ​ពិសោធជា​មួយ​ប្រទេសក្នុង​តំបន់​​ ដើម្បី​រៀន​ពី​​គេ​​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​។ លោក​បន្ត​ថា​៖ «​​ច្បាប់​នេះ​នឹង​ជួយ​​ការ​ពារ​មិន​ឲ្យ​មានបទ​ឧក្រិដ្ឋ​ដូច​ជា​ ភេរវកម្ម ​ឬ​ការពារ​មិន​ឲ្យ​ជន​អាក្រក់​លួច​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ​»។

លោក ប៉ា ងួន​ទៀង ​ប្រធាន​​មជ្ឈ​មណ្ឌល​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា ច្បាប់ cyber ​អាច​ប៉ះ​ពាល់​​ទៅ​លើ​ការ​អភិវឌ្ឍ។ លោក​បន្ត​ថា​៖ «​​វា​មិន​មែន​ជា​គំនិត​ល្អ​​​​ទេ​សម្រាប់​រដ្ឋា​ភិបាល​​ ក្នុង​ការ​បញ្ឈប់​​អត្ថ​ប្រ- យោជន៍​នៃ​អីន​​ធឺណិត​ ដោយ​ការ​បង្កើត​ច្បាប់​បែប​នេះ​។ ​លោក​​បន្ត​ថា៖«​វា​​នឹង​ជា​ការ​​ធ្វើ​ឲ្យ​អន់​ថយ​លទ្ធិ​ប្រជា​ធិប​តេយ្យ៕

3 comments:

Anonymous said...

blogspot.com is a part of Google.

So, what the fuck is wrong with the Yuon/Viet Metfone. Fuck Yuon/Vietgook Telecommunication Trash.

Vietgook country is still evil Communist Country providing Telcomm and Internet Services to Cambodia?

Get out of here, evil Vietgook country.

Anonymous said...

ពួក​អាឆ្កួតនេះ វា​ខ្លាច​ខ្មែរ​ដឹង​ពី​អំពើ​អាក្រក់​របស់​វាកាត់​តែ​ច្រើនឡើងៗ ទើប​បាន​ជា​វា​ខំ​ព្យាយាម​រក​គ្រប់មធ្យោបាយ​ គ្រប់​បែប​យ៉ាង​ដើម្បីបិទបាំងអំពើ​អាក្រក់​របស់​វា។។។

Anonymous said...

ពួកអាចង្កួតផ្ដាច់ការ ព័ត៌មានដែលត្រូវបានគេចុះ
ផ្សាយក្នុងទីនេះសុទ្ធសឹងតែពិតស្ទើរទាំងអស់ គឺ
បានមកពីពួកអស់លោកឯង។លោកឯងវាយធ្វើ
បាប រឹបអូសដីធ្លីជាក់ស្ដែង សម្លាប់ប្រជាពលរដ្ឋ
ខ្មែរលួចលាក់យ៉ាងណាក៏នៅតែខ្មែរដឹង។