Wednesday, 02 May 2012
ដោយ៖ អេង គឹមជាង
DAP-news
ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថាន ដែលឃាត់ខ្លួននេះឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ (KI-Media: ចុះក្រុមហ៊ុន ឈ្មោះអីដែរ?)
ភ្នំពេញ៖ សេចក្តីសម្រេច បង្កើតគណៈកម្មការ ចម្រុះមួយដែលមាន សមាសភាពចំនួន៥រូប ដើម្បីស៊ើបអង្កេតករណីបាញ់សម្លាប់ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថឈ្មោះ អ៊ិន រតនា រួចមកនោះ គណៈកម្មការនេះបានចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួនហើយ។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិក គណៈកម្មការចម្រុះស៊ើបអង្កេត លោក ទិត សុធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ថា ក្រុមការងាររបស់គណៈកម្មការចម្រុះ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅដល់កន្លែងកើតហេតុហើយ បន្ទាប់ពីមានករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីធ្វើការស្រាវជ្រាវលើករណីនេះឲ្យច្បាស់លាស់ថា មានមូលហេតុអ្វីបានជាមានការបាញ់សម្លាប់កើតមានឡើង។
លោកថា ការស៊ើបអង្កេតនេះផងដែរ ក៏មានការជួបពិភាក្សាជាមួយមន្រ្តីជំនាញប្រចាំខេត្តជាច្រើនរូបទៀត« នៅព្រឹកថ្ងៃទី២ ខែឧសភានេះ គណៈកម្មការ បានចាប់ផ្តើមហើយដើម្បីរកភស្តុតាងបញ្ជាក់បន្ថែមទៀតអំពីការបាញ់សម្លាប់នេះ »។
គណៈកម្មការចម្រុះស៊ើបអង្កេត ករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា មានសមាសភាពដូចជា
ទី៖១ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ (ប្រធាន)
២៖លោកឧត្តមសេនីយ៍ទោ ស៊ិន សូផាន្នី មេបញ្ជាការរង និងជាស្នងការ នៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (អនុប្រធាន)
៣៖លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី (សមាជិក)
៤៖លោក គឹម សន្ដិភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងយុត្តិធម៌ (សមាជិក)
៥៖លោក សោម សាបាន អនុប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេត ស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (សមាជិក)។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថានក្នុងបុព្វហេតុរារាំងដំណើរ អ្នកកាសែតបរទេស២នាក់ ត្រូវបានកម្លាំង ប៉េអឹមស្វែងរកឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ឧសភា ២០១២ ។
ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថាន ដែលឃាត់ខ្លួននេះឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ ។ ខ្មាន់កាំភ្លើងឈ្មោះរ៉ាន់ បូរ័ត្ន បាននិយាយថា ក្នុងហេតុការណ៍បាញ់ប្រហារនាំឱ្យស្លាប់២នាក់នោះ គឺមានសាក្សីដែលបានឃើញព្រឹត្តិការណ៍នេះចំនួន៤នាក់ទៀតជាអ្នក ធ្វើការក្នុងក្រុមហ៊ុនកាប់ឈើដែរ... រ៉ាន់ បូរ័ត្ន មិនទាន់និយាយអ្វីទូលំទូលាយ នៅឡើយទេក្នុងរឿងនេះ ៕
2 comments:
Now the committee declared who the real murder is.They will need a scapegoat to end their investigation and រ៉ាន់ បូរ័ត្ន is the one. His faith is in the committee's hand. It is possible that he is being set up to be a scapegoat and the real perpetrators walk free...Another version of the story! please stay-tune
The company is called Timber Green.
According to a CPP mouth peice the NOKORWAT NEWS DAILY
Here is the first first article:
http://www.nokorwatcenter.com/detailnews.php?newsid=20391&mnu=2&cid=4
ផ្ទុះអាវុធកន្លែងស្ដុកឈើក្រុមហ៊ុន TIMBER GREEM ខេត្ដកោះកុងបណ្ដាលឱ្យស្លាប់២នាក់
ដោយ ៖ សុខ ខេមរា ថ្ងៃទី 26 មេសា 2012ម៉ោង 18:22:59
ខេត្ដកោះកុង ៖ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ នៅចំណុចវាល៣ ស្ថិតនៅភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះ កុង មានករណីផ្ទុះអាវុធបានកើតឡើង កន្លែងក្រុមហ៊ុន TIMBER GREEM បណ្ដាលឱ្យមនុស្ស២នាក់បានស្លាប់ភ្លាមៗ។
ប្រភពបានរាយការណ៍ឱ្យដឹងថា ជន រងគ្រោះដែលស្លាប់ ១.ឈ្មោះ ឈិត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្ម ជាតិ ២.ឈ្មោះ អ៊ិន រតនា ភេទប្រុស អាយុ ៣១ឆ្នាំ ជាមន្ដ្រីកងរាជអាវុធហត្ថ ឋានន្ដរ ស័ក្ដិព្រិន្ទបាលឯក ជាជំនួយការមន្ទីរស្រាវ ជ្រាវយុត្ដិធម៌ខេត្ដកោះកុង ។
លោក ថុង ណារ៉ុង មេបញ្ជាការកង រាជអាវុធហត្ថខេត្ដកោះកុងបានប្រាប់ កាសែតនគរវត្ដឱ្យដឹងតាមទូរស័ព្ទថា ពិតជាមានករណីផ្ទុះអាវុធបណ្ដាលឱ្យ មនុស្ស២នាក់បានស្លាប់ក្នុងនោះម្នាក់ជា មន្ដ្រីកងរាជអាវុធហត្ថ និងម្នាក់ទៀតជា ប្រធានអង្គការការពារធនធានធម្មជាតិ ប៉ុន្ដែលោកពុំបានដឹងពីមូលហេតុនៃការ ផ្ទុះអាវុធនេះបណ្ដាលមកពីអ្វីនោះទេ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹង ថា មុនពេលកើតហេតុគេបានឃើញ មនុស្ស៣នាក់មានបុរសម្នាក់និងស្ដ្រី២ នាក់ជិះរថយន្ដម៉ាកឡង់គ្រីស័រ១គ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ONG 101 2-001 គឺឈ្មោះ ឈិត វុទ្ធី ប្រធានអង្គ ការការពារធនធានធម្មជាតិជាអ្នកបើក រថយន្ដ ឈ្មោះ ផន បុបា្ព ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកកាសែត ឌឹ ខាំបូឌា ដេលី និងឈ្មោះ អូឡេស្យា ប្លុកឃី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិកាណាដា ជាបុគ្គលិកកាសែត ឌឹ ខាំបូឌា ដេលី ដែល អ្នកទាំង៣ចុះទៅកាន់កន្លែងស្ដុកឈើរបស់ ក្រុមហ៊ុន TIMBER GREEM ថតពី ទីតាំងនោះ ប៉ុន្ដែត្រូវបានហាមឃាត់ដោយ សមត្ថកិច្ចនិងសន្ដិសុខរបស់ក្រុមហ៊ុន មិនអនុញ្ញាតឱ្យថតនិងធ្វើការដកហូត ផងដែរនូវម៉ាស៊ីនថតរូប ប៉ុន្ដែអ្នកកាសែត ទាំង២នាក់មិនព្រមប្រគល់ឱ្យ រួចក៏ឆ្ពោះ ទៅរថយន្ដរបស់ខ្លួនក្នុងគោលបំណងចេញ ពីទីតាំងក្រុមហ៊ុន ប៉ុន្ដែខណៈនោះស្រាប់ តែមានការផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាល ឱ្យលោក ឈិត វុទ្ធី ជាអ្នកបើកបររថយន្ដ និងជាប្រធានអង្គការការពារធនធានធម្ម ជាតិ និងមន្ដ្រីកងរាជអាវុធហត្ថខាងលើ នេះបានស្លាប់ភ្លាមៗ ។
ករណីផ្ទុះអាវុធនេះ សមត្ថកិច្ចក៏បាន ឃាត់ខ្លួនអ្នកកាសែត២នាក់ខាងលើភ្លាមៗ ផងដែរ ដើម្បីសាកសួរអំពីមូលហេតុ ដែលបណ្ដាលផ្ទុះអាវុធ និងស្លាប់មនុស្ស ចំនួន២នាក់ ។
លោក សំ ភិវៀន ស្នងការនគរបាល ខេត្ដកោះកុងបានឱ្យនគរវត្ដដឹងតាមទូរ ស័ព្ទថា ករណីផ្ទុះអាវុធនេះលោកពុំទាន់ ដឹងព័ត៌មានពិតប្រាកដនៅឡើយទេ ដែល ថាកើតឡើងដោយសារបញ្ហាអ្វី ពីព្រោះ ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅពិនិត្យ និងស៊ើបអង្កេតជុំវិញរឿងផ្ទុះអាវុធនេះ ។
មន្ដ្រីកងរាជអាវុធហត្ថខេត្ដកោះកុង បានឱ្យដឹងផងដែរថា កម្លាំងកងរាជអាវុធ ហត្ថនិងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដកោះកុងកំពុងចុះទៅពិនិត្យកន្លែងកើត ហេតុ និងធ្វើកោសល្យវិច័យរកពីមូល ហេតុពិត តើអ្នកណាជាអ្នកបាញ់ ឬបង្ក ដែលពេលនេះព្រះរាជអាជ្ញាខេត្ដកោះកុង កំពុងដុតដៃដុតជើងស្រាវជ្រាវក្នុងរឿង ផ្ទុះអាវុធនេះ ហើយរង់ចាំការធ្វើចំណាត់ ការពីលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ ។ ចំណែកឯសាកសពអាចនឹង ត្រូវបានដឹកមកកាន់ទីរួមខេត្ដកោះកុង ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីក្រោយពីការធ្វើ កោសលវិច័យចប់សព្វគ្រប់ពីសមត្ថកិច្ច និងព្រះរាជអាជ្ញានោះព្រោះមន្ដ្រីកងរាជ អាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលស្លាប់ អាចនឹងត្រូវប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល ៕
Post a Comment