Sunday, May 06, 2012

Sermon on the Mount -- កុំ​ថ្កោល​ទោស​អ្នក​ដទៃ



Sermon on the Mount

ព្រះយេស៊ូ​ ទត​ឃើញ​មហាជន​ទាំង​នេះ, ព្រះអង្គ​ យាង​ឡើង​ទៅ​លើ​ភ្នំ, រួច​ព្រះអង្គ​ គង់​នៅ​ទី​នោះ។  សិស្សនាំ​គ្នា​ ចូល​មក​គាល់​ព្រះអង្គ។  ព្រះអង្គ ​ក៏​មាន​ព្រះបន្ទូល​បង្រៀន​គេ​ថា៖

កុំ​ថ្កោល​ទោស​អ្នក​ដទៃ

«កុំ​ថ្កោល​ទោស​ អ្នក​ដទៃ​អោយ​សោះ, ដើម្បី ​កុំ​អោយ​ព្រះជាម្ចាស់ ​ថ្កោល​ទោស ​អ្នក​រាល់​គ្នា។  បើ​អ្នក​រាល់​គ្នា ​ថ្កោល​ទោស​គេ​យ៉ាង​ណា, ព្រះជាម្ចាស់ ​ក៏​នឹង​ថ្កោល​ទោស ​អ្នក​រាល់​គ្នា ​យ៉ាង​នោះ​ដែរ។  ព្រះអង្គ ​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា តាម​រង្វាល់ ​ដែល​អ្នក​រាល់​គ្នា ​វាល់​អោយ​អ្នក​ដទៃ។ 

«ហេតុ​អ្វី​ បាន​ជា​អ្នក ​មើល​ឃើញ​ល្អង​ធូលី ​នៅ​ក្នុង​ភ្នែក​បង​ប្អូន, តែ​មើល​មិន​ឃើញ ​ធ្នឹម​ នៅ​ក្នុង​ភ្នែក ​របស់​អ្នក ​ដូច្នេះបើ​មាន​ធ្នឹម​ នៅ​ក្នុង​ភ្នែក ​របស់​អ្នក, ម្ដេច ​ក៏​អ្នក​និយាយ​ទៅ​បង​ប្អូន​ថា ទុក​អោយ​ខ្ញុំ ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក”?  មនុស្ស​មាន​ពុត​អើយចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ ជា​មុន​សិន, ទើប​អ្នក ​មើល​ឃើញ​ច្បាស់, ល្មម ​នឹង​ផ្ដិត​យក​ ល្អង​ធូលី ​ចេញ​ពី​ភ្នែក ​របស់​បង​ប្អូន​អ្នក​បាន។

«កុំ​យក​ អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ ទៅ​អោយ​ឆ្កែ​ឡើយ, ហើយ ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ ​របស់​អ្នក​រាល់​គ្នា ​នៅ​មុខ​ជ្រូក​ដែរ, ក្រែង​លោ​វា​ជាន់​ឈ្លី, រួច​ បែរ​មក​ត្របាក់​ខាំ ​អ្នក​រាល់​គ្នា​វិញ។

អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន

«ចូរ​សុំ, នោះ​ ព្រះជាម្ចាស់ ​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា។  ចូរ​ស្វែង​រក, នោះ​ អ្នក​រាល់​គ្នា ​នឹង​បាន​ឃើញ។  ចូរ​គោះ​ទ្វារ, នោះ​ ព្រះអង្គ ​នឹង​បើក​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន។  ដ្បិត​អ្នក​ណា​សុំ, អ្នក​នោះ ​តែងតែ​បាន​ទទួល។  អ្នក​ណា​ស្វែង​រក, អ្នក​នោះ​ តែងតែ​បាន​ឃើញ។  ហើយ ​គេ​តែងតែ​បើក​ទ្វារ​អោយ​ អ្នក​ដែល​គោះ។ 

«ក្នុង​ចំណោម​អ្នក​រាល់​គ្នា, បើ​កូន​សុំ​នំបុ័ង, មិន​ដែល​មាន​នរណា​ យក​ដុំ​ថ្ម ​អោយ​គេឡើយ។  ហើយ​ បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា ​យក​ពស់​អសិរពិស ​អោយ​គេ​​ដែរ។  សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​អោយ​ របស់​ល្អៗ​ទៅ​កូន, ចុះ​ចំណង់ ​បើ​ព្រះបិតា ​របស់​អ្នក​រាល់​គ្នា, ដែល​គង់​នៅ​ស្ថាន​បរមសុខ, តើ​ព្រះអង្គ ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ ​អោយ​អស់​អ្នក ​ដែល​ទូល​សូម​ ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត!  ដូច្នេះ បើ​អ្នក​រាល់​គ្នា​ ចង់​អោយ​អ្នក​ដទៃ ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា, ត្រូវ​ប្រព្រឹត្ត ​ចំពោះ​គេ​ បែប​នោះ​ដែរ។  គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​ មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។

ទ្វារ​ចង្អៀត

«ចូរ​នាំ​គ្នា​ ចូល​តាម​ទ្វារ​ចង្អៀត, ដ្បិត​ទ្វារ ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ ​ធំ​ណាស់, ហើយ​ ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស ​ក៏​ទូលាយ​ដែរ។ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។  រីឯ ​ទ្វារ ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត, ​ហើយ​ ពិបាក​ដើរ​ផង។  មាន​មនុស្ស​តិច​ទេ ​រក​ផ្លូវ​នោះ​ឃើញ។»



2 comments:

Anonymous said...

Jesus did not advocate social justice in all his teachings!

Karl [Kalonh] Chuck said...
This comment has been removed by the author.