Friday, May 04, 2012

កូន​ប្រុស​លោក ឈុត វុទ្ធី ចង់​ស្នង​តំណែង​ឪពុក - Wutty's son wants to take over father's advocacy work

កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២។ (RFA/Sek Bandith)

2012-05-03
ដោយ សេក បណ្ឌិត
Radio Free Asia
ខ្ញុំ​មិន​រុញរា​នឹង​ការ​បាញ់​សម្លាប់ ហើយ​យើង​ភ័យ​ខ្លាច​អ៊ីចឹង​ទេ គឺ​ត្រូវ​ឲ្យ​កូន​រៀន​ចេះ​ដឹង​មក​បន្ត​វេន​ទៀត។
កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ មាន​បំណង​ធ្វើ​ការ​ស្នង​តំណែង​ឪពុក បន្ទាប់​ពី​ឪពុក​របស់​គេ​ត្រូវ​ឃាតក​បាញ់​សម្លាប់ ដោយ​បុព្វហេតុ​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ

នៅ​ចំពោះ​មុខ​រូបថត និង​ជើង​ធូប​កន្លែង​សែន​ព្រេន និង​គោរព​បូជា​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​របស់​សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​នោះ យុវជន​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក បាន​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់ ដោយ​គេ​បាន​បាត់បង់​ឪពុក​ជា​ទី​ស្រឡាញ់ បាន​ឃ្លាត​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ដោយ​ពុំ​មាន​ថ្ងៃ​ត្រឡប់​វិល​វិញ

យុវជន ឆឺយ ឧត្តមរស្មី អាយុ ១៩​ឆ្នាំ បាន​សម្លឹង​ទៅ​រូបថត​លោក ឈុត វុទ្ធី បី​ផ្ទាំង ដែល​ថត​ក្នុង​ពេល​វេលា និង​វ័យ​ខុស​គ្នា គឺ​រូប​លោក​នៅ​ពី​ក្មេង វ័យ​កណ្ដាល​ និង​រូប​ដែល​ថត​ថ្មី មិន​យូរ​ប៉ុន្មាន​មុន​គាត់​ស្លាប់។


យុវជន​រូប​នេះ​បាន​រំលឹក​ពី​គុណ​សម្បត្តិ​របស់​ឪពុក​ដែល​ជា​មនុស្ស​ម្នាក់​គួរ​ឲ្យ​គោរព និង​យក​ជា​គំរូ​តាម៖ «ទង្វើ​ដែល​គាត់​ធ្វើ​នេះ ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​គាំទ្រ​គាត់ ស្រឡាញ់​គាត់ ដោយ​ទាំង​ខ្ញុំ​ជា​កូន​បាន​គាំទ្រ​គាត់។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេល​ដែល​គេ​គំរាម​កំហែង​ពី​មុន​មក​តាម​ទូរស័ព្ទ តាម​ការ​ឃាត់​ឡាន​គាត់​ផ្សេងៗ​ទៀត ដូច​ជា​គេ​ភ្ជង់​កាំភ្លើង​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ ទី​មួយ​គាត់​ជា​ឪពុក​ដ៏​ល្អ អ្នក​ស្នេហា​ជាតិ​មួយ​ដ៏​ល្អ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់ ទាំង​អ្នក​ស្រឡាញ់ គាត់​ទាំង​ក្នុង​ប្រទេស ក្រៅ​ប្រទេស ហើយ​គាត់​មាន​ចំណេះ​ដឹង រៀន​សូត្រ​សាលា​យោធា​នៅ​រុស្ស៊ី ហ្នឹង ៦​ឆ្នាំ​ហើយ»។

ចំពោះ​មុខ​ផ្សែង​ធូប​ទៀន​ពេល​គោរព​​វិញ្ញាណក្ខន្ធ​ឪពុក យុវជន​រូប​នេះ​បាន​សច្ចា​ថា គេ​នឹង​ខិត​ខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ស្នង​នូវ​វីរភាព​របស់​ឪពុក​របស់​គេ៖ «ខ្ញុំ​មាន​ឆន្ទៈ​ថា នឹង​ខំ​ប្រឹង​រៀន​ធ្វើ​ជា​មនុស្ស​មួយ​ដែល​ខ្លាំង​ដូច​គាត់​អ៊ីចឹង។ ខ្ញុំ​មាន​ឆន្ទៈ​ខាង​ហ្នឹង​ខ្លាំង​ណាស់ សូម្បី​តែ​ម៉ាក់​ខ្ញុំ​ក៏​ស្រឡាញ់​ខាង​ហ្នឹង​ណាស់​ដែរ ប៉ុន្តែ​គ្រាន់​ថា ខ្ញុំ​អត់​មាន​ធនធាន សំខាន់​ណាស់​ធនធាន​មនុស្ស​ក្នុង​ខ្លួន​ហ្នឹង ខ្ញុំ​អត់​ទាន់​រៀន​បាន​ជ្រៅជ្រះ។ បើ​មាន​អ្នក​ណា​ជួយ​ជ្រោមជ្រែង​ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ​បន្ត​ទៀត ហើយ​ខ្ញុំ​នឹង​ព្យាយាម​សិក្សា​ពី​គាត់​ឲ្យ​បាន​ច្រើន​តាម​ឯកសារ​គាត់​បន្សល់​ទុក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​ត​ទៅ​ទៀត»។

ឧត្តមរស្មី បាន​ឲ្យ​ដឹង​ថា អត់​ពី​ឪពុក​គេ​ត្រូវ​ក្លាយ​ជា​សសរ​ទ្រូង​សម្រាប់​គ្រួសារ ជា​ពិសេស​ប្អូន​​ស្រី​ពីរ​នាក់​តូចៗ​ទៀត។

ចំពោះ​រូប​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៅ​មុខ​ទៀត​ដែរ ដើម្បី​រៀន​សូត្រ​បណ្ដុះ​ឆន្ទៈ​តាម​គំរូ​វីរភាព​របស់​ឪពុក​ដែល​ជា​អ្នក​ធ្វើ​ការ ដើម្បី​ប្រយោជន៍​មនុស្ស​ជាតិ​ទូទៅ និង​សង្គម​ជាតិ៖ «ទោះ​បី​គាត់​ស្លាប់ ដូច​បង​ឃើញ​អ៊ីចឹង គាត់​មាន​មោទនភាព​ណាស់ កេរ្តិ៍​ឈ្មោះ​គាត់​ល្បី​សុះសាយ​ពេញ​ពិភពលោក អ៊ីចឹង​ខ្ញុំ​ជា​កូន​ក៏​គ្មាន​អ្វី​ដែរ គ្រាន់​តែ​បាន​មោទនភាព​ពី​គាត់​ដែល​មាន​ឪពុក​ល្អ​អ៊ីចឹង»។

ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ដូច​ឪពុក ទាល់​តែ​គេ​ខិតខំ​រៀន​ឲ្យ​មាន​ធនធាន​ចំណេះ​ដឹង​នៅ​ក្នុង​ខ្លួន​ច្រើន​សម្បូរ​បែប​ដូច​ឪពុក។

ក្នុង​វ័យ​ប្រមាណ ១៩​ឆ្នាំ ឆឺយ ឧត្តមរស្មី ទើប​នឹង​បញ្ចប់​ការ​សិក្សា​ត្រឹម​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​២០១១ ហើយ​តាំង​ពី​ដើម​ឆ្នាំ​២០១២ គេ​បាន​ធ្វើ​ការ​ជាមួយ​ឪពុក​ក្នុង​នាម​ជា​ជំនួយ​ការ​ធ្វើ​របាយការណ៍។ ការងារ​នេះ​ជា​ការ​រៀន​សូត្រ​ផង និង​យក​បទពិសោធន៍​ពី​ឪពុក និង​សហការី​ជា​ជន​បរទេស​មួយ​ចំនួន​ទៀត។

យុវជន ឆឺយ ឧត្តមរស្មី៖ «គោល​បំណង​របស់​គាត់ ចង់​ឲ្យ​ខ្ញុំ​រៀន​ច្បាប់ ប៉ុន្តែ​ការងារ​ជាប់​រវល់​ពេក​គាត់​ថា ឲ្យ​នៅ​ជួយ​ធ្វើ​ការងារ​គាត់​សិន​ទៅ ព្រោះ​ការងារ​គាត់​ហ្នឹង​ក៏​ខ្លាំង​ដូច​នៅ​សាលា​ដែរ ព្យាយាម​រៀន​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន​ទៅ។ ហើយ​ខ្ញុំ​ស្ដាប់​តាម​គាត់ រៀន​ជាមួយ​គាត់ ហើយ​គាត់​ថា នឹង​មក​វិញ​ឲ្យ​ខ្ញុំ​ចូល​រៀន​សាលា អេស៊ីអ៊ី (ACE) ភាសា​អង់គ្លេស ដល់​ពេល​អ៊ីចឹង​ទៅ ជា​អាក់​ខាន។ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​កើត​ឧបទ្ទវហេតុ​ដ៏​អាក្រក់​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​ម៉េច ព្រោះ​ខ្ញុំ​ជា​បង្គោល​គ្រួសារ​បន្ទាប់​ពី​គាត់»។

ថ្វីត្បិត​ពេល​នេះ ការងារ​ឪពុក​របស់​ខ្លួន​ជា​ការងារ​មួយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​នៅ​ពេល​នេះ​ស្រាប់​ក៏ដោយ ក៏​គេ​មិន​រុញរា​ចង់​ដក​ខ្លួន​ថយ​ពី​គន្លង​ការងារ​របស់​ឪពុក​គេ​ឡើយ៖ «ដំបូង​ឡើយ​ខ្ញុំ​ខ្លាច ពេល​គាត់​ធ្វើ​ការងារ​ដំបូងៗ ប៉ុន្តែ​យូរ​ទៅ​ខ្ញុំ​លែង​ខ្លាច​ហើយ»។

ចំណែក​លោកស្រី សំ ចាន់ធី ជា​ប្រពន្ធ​សព​លោក ឈុត វុទ្ធី បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​មាន​ភាព​កក់​ក្ដៅ​ចំពោះ​ការ​តាំង​ចិត្ត​របស់​កូន​បែប​នេះ៖ «កូន (មាន) យោបល់​អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​ថា អង្គការ​នេះ​គាត់​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង ដោយ​ញើស​ឈាម​របស់​គាត់»។

លោកស្រី​ក៏​មិន​តក់ស្លុត​ដែរ​ចំពោះ​ការ​គំរាមកំហែង​​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ដូច​ជា​ប្តី​របស់​គាត់​បែប​នេះ ពីព្រោះ​ការ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​របស់​ខ្លួន ទុក​សម្រាប់​​កូន​ចៅ​ជំនាន់​ក្រោយ​នោះ គឺ​ជា​រឿង​សំខាន់​ជាង​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​ទៅ​ទៀត៖ «ការ​ជំរុញ​កូន គឺ​ឲ្យ​ដូច​ជា​ប៉ា​វា​អ៊ីចឹង ឲ្យ​មាន​ឆន្ទៈ​ដូច​គ្នា។ ខ្ញុំ​មិន​រុញរា​នឹង​ការ​បាញ់​សម្លាប់ ហើយ​យើង​ភ័យ​ខ្លាច​អ៊ីចឹង​ទេ គឺ​ត្រូវ​ឲ្យ​កូន​រៀន​ចេះ​ដឹង​មក​បន្ត​វេន​ទៀត។ ណា​មួយ​យើង​គិត​អាណិត​អ្នក​ដែល​បាត់បង់​ព្រៃ​ឈើ ដូច​ជា​ជន​ជាតិ​ភាគ​តិច​អ៊ីចឹង ខ្ញុំ​អាណិត​គាត់​ដូច​ពួក​គាត់​អាណិត​ប្ដី​ខ្ញុំ​ដែរ»។

ទាក់ទង​នឹង​សុវត្ថិភាព​អាយុ​ជីវិត​អ្នក​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ​នេះ លោក​បណ្ឌិត ជាម យៀប អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន រដ្ឋាភិបាល ត្រូវ​តែ​ជួយ​ថែ​រក្សា​ការពារ ធានា​នូវ​សុវត្ថិភាព​ដល់​បុគ្គល​ណា ឬ​មន្ត្រី​ណា​ដែល​គេ​មាន​ឆន្ទៈ​ចូល​រួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ ឬ​អ្វីៗ​ទាំង​អស់​ដែល​ជា​ប្រយោជន៍​ជាតិ​នោះ។

លោក ជាម យៀប៖ «អា​ហ្នឹង​ចាត់​ទុក​ថា គាត់​ជួយ​ដល់​រដ្ឋាភិបាល​ទេ អ៊ីចឹង​សមត្ថកិច្ច បរិស្ថាន​ព្រៃឈើ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន មិន​ត្រូវ​បណ្ដែត​បណ្តោយ ហើយ​ត្រូវ​ការពារ​គេ ដែល​គេ​ជួយ​ការពារ​ដល់​ប្រយោជន៍​ជាតិ​នោះ។ ខ្ញុំ​សូម​កោត​សរសើរ​ហើយ​ដល់​លោក ឈុត វុទ្ធី ដែល​គាត់​ជា​មនុស្ស​មួយ​ដែល​បាន​ទៅ​រារាំង​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ មិន​មែន​ទៅ​ការពារ​របស់​ផ្ទាល់​ខ្លួន​គាត់​ទេ»។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​ចំណុច​វាលបី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូប​ភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កន្លែង​កើត​ហេតុ​នោះ។

ការ​ស្លាប់​របស់​លោក ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ជា​ពិសេស​សកម្មជន​ព្រៃ​ឈើ បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយ​គេ​ចាត់​ទុក​ថា ការ​បាត់បង់​វីរជន​មួយ​ដ៏​សំខាន់​ដែល​ហាន​បូជា​ជីវិត​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ

16 comments:

Anonymous said...

We Khmers must support him for getting more education.KI must set up a new bank account for all Khmers who love our Khmer Hero, MR Chhut Vuthy. I'm willing to donate his son for further education.

Thanks KI

Anonymous said...

people in his same situation do the same because it is a way to remember and honor their loved ones' work and dedication and so forth, you know. it is quite alright to do so for the life must go on, not stop completely when something tragic happened, really. so good for him for wanting to follow in his beloved fathher's footstep, etc, you know. god bless his heart and his family.

Anonymous said...

A brave heart is hard to find. Mr. Wutty's son has inherited that quality from his father.

Khmer people should provide support both financially and morally to this young Khmer nationalist so that he could make his dream materialize.

Anonymous said...


Till now I have never heard one word from Xmer King. When Khmer Hero died he (Sihamony) stay always calm, could we still respect him as Sdech Pheindei? NO any more.

Anonymous said...

everyone in cambodia noted this and prayed in their heart for vutty and his family.

Anonymous said...

start with education, preferably the environmental law in the US. get scholarship to come study in america because he will learn a lot about the environmental law, etc in the schools in america. that is his brighter future. maybe he can become an educator in the field of the environment, ecology, etc. he's young and has lots of potential to help make a real, lasting difference for all in cambodia. and his late father will be proud of him. the sky is the limit, research and get help and go for it, young man! god bless.

Anonymous said...

Wuthy died because he loved environment, nature . He was truly an heroe. We must pressure the goverment to investigate who were behind the murders. We aslo raise fund to support his family. So far I collected over $200 and still more to come .

Anonymous said...

Way to go!! This young man will do a great job just like his father. God bless you and your family.

Anonymous said...

4:46 AM. I agree with you. We need to have him studying overseas, taking over hsi father works now, means he may end up dying by the DUMB Khmer working for CPP.

Anonymous said...

all of this is because vietnam's Liberation.

Anonymous said...

Under Ang Mey Ruler of the Udong Ruler, Cambodia was completely lost by the Vietnamese occupation in the 1800s, peace was restored, and Cambodia was return to the Khmer, when the people took to the street.

Under the Hun Sen ruler, of 33 years of iron fist, Cambodia is almost swallowed by the Vietnamese occupation.

We need to take to the street and remove the Vietnamese puppet, no more heroes shall die by the CPP monkeys.

Anonymous said...

6:42 AM

I think with this monster devil Vietnam, that is the right way to free Cambodia.

Anonymous said...

The UN, the US, the EU, and Japan,

You should push this barbarous Hun Sen Government to apprehend the "real" mastermind of this nonsense killing and bring them to face justice.

Please stand firmly with this crazy Hun Sen. His skin is so thick, which requires a big stick to make him move.

Recently one of his cronies named Chhouk Bandit shot at the workers in the Svay Rieng province, heavily injured 3 workers, and so far that criminal perpetrator is still free.

You have helped Cambodia a lot but you failed to enforce strictly the 1991 Paris peace accord. And that was one of the main reasons why Cambodia is still a big mess.

Please help Cambodia again and be strong and assertive against this bastard Hun Sen.

Anonymous said...

CPP has used the Khmer Rouge strategy to kill own people. But the world don't this, when they will see this. More 7 millions in Cambodia the world don't see too, why?

former CPP cadre

Anonymous said...

To 6:42 AM,

As I knew at during that Kampuchea was under Youn control fast 50 years , lately one day all Khmers in the whole country stand up and hunted the Viet and their marionette and Khmers the real peace. Maybe now is the time come???

Anonymous said...

4:29 AM
I don't understand why you still keep moaning the same story of the puppet Khmer Monarchy? What do you want him to do? He has no power but a puppet of CPP, and CPP is Yuon's puppet. Sam Rainsy's wife is Sihamoni's best friend since they were kids, can you see Sihamony can do nothing?

King or no King when Mafia controls means death is the answer. Even the world superpower leader like Kennedy the US President, he too was blown off by the mafia.

Forget about the King puppet, just focus on helping our people like Chhut Wuthy's son, etc..