ដោយ ទីន ហ្សាការីយ៉ា
2012-06-27
Source - RFA: http://www.rfa.org/khmer/indepth/cambodia_vn_border-06272012074616.html
បង្គោលព្រំដែនកម្ពុជា វៀតណាម នៅភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ដែលជាស្រុកកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភានោះ មានប្រវែងប្រមាណ១០០ម៉ែត្រពីផ្ទះអ្នកភូមិអន្លង់ជ្រៃ។
២៦-មិថុនា-២០១២៖ ភូមិអន្លង់ជ្រៃ ដែលជាស្រុកកំណើតរបស់លោក ហេង សំរិន ស្ថិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ទោះបីជាខាងមន្ត្រីគណៈកម្មាធិការព្រំដែនបានអះអាងថា ភូមិនេះរដ្ឋាភិបាលមិនដោះដូរជាមួយ វៀតណាមក្ដី ប៉ុន្តែ ក្រុមប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិទាំងពីរនេះ បានអះអាងថា បង្គោលព្រំដែននោះបានបោះចូលមកទឹកដីកម្ពុជា។
ប្រជាពលរដ្ឋឈ្មោះ តាន់ តយ នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក បានរៀបរាប់ថា បន្ទាប់ពីគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែននៅជិតភូមិរបស់គាត់។ ពួកគាត់មានការលំបាកក្នុងការចូលទៅកាប់កូនឈើនៅក្រោយផ្ទះយកមក លក់ ពីព្រោះថានៅពេលចូលទៅក្នុងព្រៃម្ដងៗ ត្រូវប្រឈមនឹងទាហានវៀតណាមដេញចាប់ និងបាញ់គំរាមជានិច្ច។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងប្រហាក់ប្រហែលនឹងលោក តាន់ ដែរថា កាលពីមុនពួកគាត់ចូលព្រៃនៅខាងក្រោយផ្ទះមិនសូវមានបញ្ហាអ្វីទេ ប៉ុន្តែបន្ទាប់ពីគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ បានទៅបោះបង្គោលព្រំប្រទល់ វៀតណាម កម្ពុជា កាលពីឆ្នាំ២០០៨ មក ពួកគាត់មានការលំបាកក្នុងការកាប់រានដីស្រែ និងកាប់កូនឈើយកលក់ ឬយកធ្វើរោងស្នាក់នៅ។
ការបោះបង្គោលព្រំដែនខ្មែរ វៀតណាម បានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន ដែលព្រំដែនខ្មែរ វៀតណាម មានប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ ដោយលាតសន្ធឹងពីខេត្តកំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
សារព័ត៌មាននានាបានចុះផ្សាយកន្លងមកថា គណៈកម្មាធិការព្រំដែនកម្ពុជាបានចរចាគ្នាក្នុងការដោះដូរភូមិ អន្លង់ជ្រៃ ដែលជាភូមិកំណើតរបស់លោក ហេង សំរិន នេះ ជាមួយវៀតណាម។ ប៉ុន្តែបញ្ហានេះ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ បានថ្លែងថា ពួកគាត់មិនបានដឹងអំពីផែនការដោះដូរដីភូមិជាមួយវៀតណាមនោះទេ។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានពន្យល់ថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើការដោះដូរភូមិកំណើតរបស់លោក ហេង សំរិន គឺភូមិអន្លង់ជ្រៃ ជាមួយវៀតណាម ទេ។ ប៉ុន្តែ លោក វ៉ា គឹមហុង បញ្ជាក់ថា នៅក្នុងផែនទីរបស់បារាំងបានដាក់ថា តំបន់ភូមិអន្លង់ជ្រៃ នោះ ជាដីរបស់វៀតណាម។ ដូច្នេះ វៀតណាមយល់ព្រមឲ្យដីភូមិអន្លង់ជ្រៃនោះឲ្យកម្ពុជា ពីព្រោះភូមិនោះជាភូមិកំណើតរបស់លោក ហេង សំរិន ប៉ុន្តែកម្ពុជាត្រូវកាត់ដីកន្លែងផ្សេងឲ្យវៀតណាម វិញ។
បន្ថែមពីលើនេះទៀត លោក វ៉ា គឹមហុង មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ថាតើកម្ពុជានឹងកាត់ដីនៅតំបន់ណាឲ្យទៅវៀតណាម វិញ? ហើយមានភូមិប៉ុន្មាននឹងត្រូវទទួលពីវៀតណាម វិញនោះ។ លោកគ្រាន់តែបញ្ជាក់ថា នេះជាការងាររបស់គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។
ទោះបីជាយ៉ាងនេះក្ដី ប្រធានគណៈកម្មាធិការព្រំដែនខ្មែរ នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បានអះអាងថា ការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាលមិនបានសំអាងលើផែនទីរបស់បារាំងបានទុកឲ្យនោះទេ គឺរដ្ឋាភិបាលយកផែនទីដែលបារាំងបន្សល់ទុកខ្នាត ១លើ១រយពាន់ នោះ យកមកបញ្ចូលគ្នាធ្វើថ្មីទេ។ ដូច្នេះ ផែនទីថ្មីនេះ វាចូលមកលើដីខ្មែរ ពិសេសភូមិកំណើតរបស់លោក ហេង សំរិន ជាដីខ្មែរ មិនមែនជាដីរបស់វៀតណាម នោះទេ។
ភ្ជាប់ទៅនឹងបញ្ហានេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គធ្លាប់មានបន្ទូលសោកស្ដាយចំពោះគណៈកម្មាធិការព្រំដែនកម្ពុជា កន្លងមក បានថ្វាយផែនទីខុសដល់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការព្រំដែនកាលពីឆ្នាំ២០០៥។
បង្គោលព្រំដែននៅតំបន់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច នោះ ស្ថិតនៅមិនឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋប៉ុន្មាននោះទេ មានចម្ងាយកន្លែងខ្លះប្រមាណ ១០០ម៉ែត្រ ពិសេសបង្គោលលេខ ១២៧ជាដើម នៅខាងក្រោយផ្ទះអ្នកភូមិអន្លង់ជ្រៃ ដែលបង្គោលព្រំដែននេះ នៅជាប់របងចម្ការចន្ទីរបស់ប្រជាពលរដ្ឋ។
ដោយឡែកមេភូមិម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ភូមិរបស់ខ្មែរមួយចំនួនត្រូវវៀតណាម ឈ្លានពានយក ដូចជាភូមិតាអែមចាស់ ជាដើម ពីព្រោះភូមិនោះ ជាភូមិរបស់ជីដូនជីតារបស់អ្នកភូមិរបស់លោក។
ទន្ទឹមជាមួយគ្នានេះដែរ ភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ បច្ចុប្បន្ននេះ លោក ហេង សំរិន បានធ្វើការអភិវឌ្ឍភូមិទាំងពីរនេះ ដោយបានជីកដីធ្វើប្រឡាយទឹកសម្រាប់ជាប្រព័ន្ធស្រោចស្រពជូន ប្រជាពលរដ្ឋធ្វើស្រែ។ លោក ហេង សំរិន ក៏បានធ្វើផ្ទះថ្មខ្ពស់ពីដីជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនដែរ នៅភូមិទាំងពីរនេះ។
ទោះបីជាលោក ហេង សំរិន បានអភិវឌ្ឍន៍នៅតំបន់នោះក្ដី ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការសោកស្ដាយអំពីការបាត់បង់ ដីស្រែ ក្រោយពីគេបោះបង្គោលព្រំដែននេះ។ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលលោកជាគ្រួសារក្រីក្របានទទួលផ្ទះពីលោក ហេង សំរិន នោះ បានរៀបរាប់ថា លោកមានការសប្បាយចិត្តនៅពេលទទួលបានផ្ទះរស់នៅសមរម្យជាមួយ គ្រួសាររបស់លោក ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏មានការសោកស្ដាយអំពីការបាត់ដី ដោយសារតែបង្គោលព្រំដែនវៀតណាម ចូលមកដីខ្មែរនេះដែរ។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ វៀតណាម នៅភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ភាគច្រើនមានជីវភាពខ្វះខាតក្រីក្រ ពួកគាត់សង់ផ្ទះខ្ទមជញ្ជាំងប្រក់ស្លឹកតូចៗ ពិសេសប្រជាពលរដ្ឋរស់នៅភូមិថ្លុកត្រាច។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ក្រីក្រ ដោយសារគ្មានមុខរបរអ្វីធ្វើពិតប្រាកដ និងមិនមានដីស្រែធ្វើច្រើន ពីព្រោះថា ពួកគាត់មិនអាចកាប់រានបានទៀតទេ ពីព្រោះថា អាជ្ញាធរវៀតណាម ឃាត់។
ក្រុមប្រជាពលរដ្ឋបានអះអាងទៀតថា សព្វថ្ងៃនេះ ទាហានវៀតណាម ដើរល្បាតក្នុងព្រៃនៅតាមបង្គោលព្រំដែននោះជារៀងរាល់ថ្ងៃ ពេលខ្លះពួកគេជិះម៉ូតូចូលមកក្នុងភូមិរបស់ពួកគាត់ ពេលខ្លះ គេស្ពាយកាំភ្លើងមកជាមួយក៏មាន៕
5 comments:
សូម្បីតែឆ្កែក៏ដឹងថាយួនបោះចូលដីខ្មែរដែរ! តែអាស្វាទាំងបីក្បាលហ្នឹងនាំគ្នាធ្វើមិនដឹងមិនឮ! ចំជាពួកអាស្វាអត់ខួរក្បាលមែន!
ស្វាគឹមហុង ជាយៀកមិញ។ ឥឡូវបានបង្ហាញច្បាស់ក្រឡែត ថាវាជាយួនហើយ។ នៅចាំដល់ណាទៀត។ ទុកស្វាគឹមហុងដល់ណាបងប្អូនខ្មែរ។ ក្រោកឡើង។
Ah Kwack's win-win policy applies only to his master Yuon and his crooked families.
10:01 AM
អាស្វា គឹមហុង ជាយួន !
វាមិនមែនជាខ្មែរយៀកមិញ.............
hey no trading of khmer lands, territories, etc, ok. cambodia cannot be traded like you trade in business, ok! consult first, if khmer people said no, then so trade, ok! cambodia is not about anyone politician, ok, cambodia belongs to all khmer, not privately own entity or something, you know. so stop dreaming already, ok!
Post a Comment