ដោយ. ឆាំ ឆានី០២ មិថុនា ២០១២
កាលពីព្រឹកម៉ោង១០ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងលើផ្លូវអាស៊ានត្រង់ចំណុច ឃុំវិហារសួគ័ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យមានអ្នករងរបួស១០នាក់ ស្លាប់០៣នាក់ ។ រថយបង្ករគ្រោះថ្នាក់គឺជារថយន្តអង្គរក្សរបស់លោក ស ខេង បើកប្រញាប់ទៅទទួលលោក សខេង និងភរិយានៅឃុំក្របៅស្រុក កំចាយមារខេត្តព្រៃវែង ។ ប្រភពបានបញ្ជាក់ថា ក្រោយពីបង្ករគ្រោះថ្នាក់ភ្លាម ជនបង្ករហេតុបានបោះប្រាក់ចំនួន៥០០០ ដុល្លារ ឲ្យទៅបងប្អូនប្រជាពលរដ្ឋដែលជាអ្នករងគ្រោះ ហើយក៏បើករថយន្តគេចបាត់ទៅ ។ បច្ចុប្បន្នអ្នករបួសកំពុងសំរាកនៅក្នុងមន្ទីពេទ្យ អ្នកស្លាប់ត្រូវបានសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនបង្ករដែលជាអង្គរក្សលោក ស ខេង មិនត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនឬក៍សួរនាំឡើយ ៕




No comments:
Post a Comment