Thursday, June 28, 2012

កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ទី​១ ទី​២ និង​ខេ​ម​វែ​ល ធ្វើ​កូដកម្ម​

(ថ្ងៃទី 27 មិថុនា 2012, ម៉ោង 03:36:PM) | ដោយ: កូឡាប
ភ្នំពេញ: កម្មករ​-​កម្មការិនី រោងចក្រ​កាត់ដេរ តៃ​យៀន ទី​១ ទី​២ និង​ខេ​ម វែ​ល ចំនួន ៦.០០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​ដង្ហែ​ក្បូន​ចេញពី​មុខ​រោងចក្រ ទៅ​ឈរ​បិទផ្លូវ​ជាតិ​លេខ​៤ រយៈពេល​ជិត ២០​នាទី ដោយ​ពួកគេ​ទាមទារ​សុំឱ្យ​មានការ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយចំនួន ៥​ចំណុច កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២​។​ ​

​ សេចក្ដីប្រកាស​ព័ត៌មាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) បាន​ឲ្យ​ដឹងថា រោងចក្រ តៃ​យៀន​ទី​១ ទី​២ និង​ខេ​ម វែ​ល ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​កម្មករ​-​កម្មការិនី ចំនួន ៦.០០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​ដង្ហែ​ក្បូន ចេញ​ពីមុខ​រោងចក្រ ទៅ​ឈរ​បិទផ្លូវ​ជាតិ​លេខ​៤ រយៈពេល​ជិត ២០​នាទី ដោយ​ពួកគេ​ទាមទារ​សុំឱ្យ​មានការ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ ដូចខាងក្រោម​៖

១-​សុំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់​ចំពោះ​ការប្ដូរឈ្មោះ​ក្រុមហ៊ុន​

២-​សុំឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ​

៣-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់រង្វាន់​ទៀងទាត់​ចំនួន ១៥​ដុល្លារ ក្នុង​មួយខែ​

៤-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ​

៥- ​សុំឱ្យ​ក្រុមហ៊ុន​កុំ​យកមុខ​តំណែង និង​បច្ចេកទេស​មក​ទូទាត់ នៅ​រាល់ពេល​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​សុំច្បាប់ ចាប់ពី​៣​ថ្ងៃ​ឡើងទៅ​៕​

No comments: