Saturday, June 30, 2012

យ៉ាង សុភណ្ឌ័ ៖ និយោជក ត្រូវដោះស្រាយឲ្យកម្មករតាមលក្ឋន្ឋ័ការងារ មិនត្រូវប្រើលុយមកទិញទឹកចិត្តតំណាងកម្មករឡើយ

ដោយ. ឆាំ ឆានី . ៣០ មិថុនា ឆ្នាំ២០១២
អ្នកស្រី យ៉ាង សុភណ្ឌ័ ប្រធានសម្ពន្ឋ័សហជីពកម្ពុជា បានឲ្យដឹងថា កម្មកររោងចក្រតៃយាន១ តៃយាន២ និង​ខេមវែល ចំនួន៦០០០នាក់ បានធ្វើកូដកម្មតាំងពីថ្ងៃ២៥​ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១២ នេះដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយ​លក្ខខ័ណ្ឌ​ការងារ​មួយចំនួន ៥​ចំណុចគឺ ៖

១-​សុំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់​ចំពោះ​ការប្ដូរឈ្មោះ​ក្រុមហ៊ុន​

២-​សុំឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ​

៣-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់រង្វាន់​ទៀងទាត់​ចំនួន ១៥​ដុល្លារ ក្នុង​មួយខែ​

៤-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ​

៥- ​សុំឱ្យ​ក្រុមហ៊ុន​កុំ​យកមុខ​តំណែង និង​បច្ចេកទេស​មក​ទូទាត់ នៅ​រាល់ពេល​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​សុំច្បាប់ ចាប់ពី​៣​ថ្ងៃ​ឡើងទៅ​ ។
អ្នកស្រីបាបបន្តរថា រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២នេះ ថៅកែរោងចក្រមិនទាន់​ចេញ​មុខមកចរចារជាមួយកម្មករដើម្បីរកដំណោះស្រាយឡើយ ផ្ទុយទៅវិញ ​ថៅកែរោងចក្រ​ប្រើល្បិច​ពន្យា​ពេល​​ដើម្បី​ទិញ​ទឹកចិត្ត​​កំណាងកម្មករទៅវិញ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៣០ ខែមិនថុនា ឆ្នាំ២០១២ នេះ មានឧត្តមសេនីយ៍ផ្កាយ​បួនម្នាក់បាន​ទូរសព្ទ័មកស្វាម៉ីរបស់អ្នកស្រី ដើម្បីសុំឲ្យនិយាយជាមួយអ្នក​ស្រីថា បើអ្នកស្រីបញ្ឈប់ដឹកនាំកូដកម្ម​នេះគេនិងផ្តល់ប្រាក់ចំនួន៤០០០០ដុល្លារ ។ ចំណែក​តំណាង​កម្មករដែលនៅក្នុងរោងចក្រវិញក៏មានគេមកនិយាយឲ្យបញ្ឈប់ធ្វើបាតុកម្ម ជាថ្នូរនិងទឹកប្រាក់ពី ៥០០ ដល់ ៥០០០ដុល្លារ ។ តែការព្យាយាមរបស់ថៅកែរោងចក្រក្នុងការទិញទឹកចិត្តអ្នកស្រី និងតំណាង​កម្មករនៅពេលនេះគឺមិនបានសម្រេចឡើយ ព្រោះអ្នកស្រីក៏ដូចជាតំណាងកម្មករទាំងអស់មិនអាចក្បត់ កម្មករ និងឧត្តមគតិរបស់ខ្លួនឡើយ ។
សូមបញ្ជាក់ការដឹកនាំកូដកម្មនៅរោងចក្រតៃយាន១ តែយាន២ និងខែមវែល តាំ​ង​ពីថ្ងៃ២៥​ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១២ នេះ អាជ្ញាធរ និងមេធាវី របស់រោងចក្របាន​គំរាម​អ្នកស្រី យ៉ាង សុភណ្ឌ័ ថានិងចាត់ការតាមផ្លូវច្បាប់បើអ្នកស្រីមិនបញ្ឈប់ការដឹកនាំកូដកម្មនេះទេ ចំណែក​តុលាការខេត្ត​កណ្តាល​ក៏បានចេញដីការការពារមិនអនុញ្ញាតឲ្យអ្នកស្រី និងកម្មករធ្វើកូដកម្មឡើយ ដោយយក​ឡេះ​ថាជាកូដកម្មខុសច្បាប់ ។ ផ្ទុយពីការអះអាងរបស់ភាគីរោងចក្រ អាជ្ញាធរ មេធាវី និងតុលាការ​ខេត្តកណ្តាល អ្នកស្រី យ៉ាង សុភណ្ឌ័ បានបញ្ជាក់ថា កូដកម្មនេះគឺបានសុំច្បាប់ត្រឹមត្រូវ ហើយការលើកឡើងរបស់ភាគីរោងចក្រ អាជ្ញាធរ មេធាវី និងតុលាការនៅពេលនេះ គឺជា​ការគំរាម​កំហែងនូវសិទ្ឋិសេរីភាពរបស់កម្មករ និងសហជីព ហើយអ្នកស្រីនិងបន្តរដឹកនាំកូដកម្មនេះលុះត្រាភាគី រោងចក្រទទួលយកនូវលក្ខណ្ឌ័ការងារដូចការទាមទាររបស់កម្មករ ។

1 comment:

Anonymous said...

ESKIMO IN NAM BANH, NAMBODIA!!!