Friday, June 08, 2012
សម្តេចតេជោ ៖ បើទោះជាគណបក្សទាំងអស់រួមគ្នាក៏មិនអាចយកឈ្នះគណបក្សប្រជាជនបានដែរ ... បើមិនដូរ គជប?
ថ្ងៃព្រហស្បតិ៍ ទី07 មិថុនា ឆ្នាំ2012
ដកស្រង់ពី កម្ពុជាថ្មី
បន្ទាយមានជ័យ ៖ ដោយថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃទី ៣ មិថុនានោះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើទោះបី ជាគណបក្ស នយោបាយ ទាំងអស់ដែល បានចូលរួម ប្រកួតប្រជែង បូកសម្លេង គាំទ្របញ្ចូលគ្នា ក៏មិនទាន់ យកឈ្នះ គណបក្ស ប្រជាជន ដែលទទួលបានដែរ [...បើមិនដូរ គជប]។
Subscribe to:
Post Comments (Atom)
5 comments:
Heng Samrin, Chea Sim former Khmer Viet Minh before became Khmr Roge between 1975-1979.
បើ គ ជ ប គ្មានភាពអព្យាក្រឹត្យនោះ វាជាឥត
ប្រយោជន៍។ ទោះបីបង្កើត គ ជ ប ថ្មី ដោយ
គ្មានឃ្លាំមើលពីអន្តរជាតិផងនោះ ក៏គ្មានផលដែរ។
ត្រូវដឹងថា ប្រទេសខ្មែរជាប្រទេសអព្យាក្រឹត្យក្លែង
ក្លាយ សូម្បីមានស្ដេចសោយរាជ្យក៏ដោយ ក៏ជា
ស្ដេចទីងមោង។ ដោយពិតនោះ ប្រទេសនេះ
ជាប្រទេសកុម្មុយនិស្តខ្ញុំយួន ១០០%ភាគរយ។
បើមានការបោះឆ្នោតតែបីដងទៀតនោះ ប្រទេស
ខ្មែរនឹងទៅជាដីយួនខ្លួនខ្មែរតែឈ្មោះ។
ដូចពោលមកនេះ រាស្រ្តខ្មែរត្រូវតែបះបោរឡើង
ដូចជាប្រទេស លីប៊ី អ៊ីហ្ស៊ីបត៍ និង ស៊ីរី ទើប
រស់។ តែផ្ទុយទៅវិញ បក្សសិទ្ធិមនុស្សមិនចោល
រួមទេ បើតាមសម្ដីលោក គឹម សុខា។
សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ
ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្លាក់ដុនដាបក្នុងវិស័យជាច្រើនក្រោមការដឹកនាំរបស់ក្រុមពួកអាយ៉ងបរទេស រួមមានហ៊ុនសែន ជាស៊ីម ហេងសំរិន សុខអាន សុខគង់ ។ល។ ដូច្នេះ ដើម្បីរំដោះនិងសង្គ្រោះប្រជាជាតិខ្មែរនិងមាតុភូមិយើង ឲ្យផុតពីមហាគ្រោះថ្នាក់ មហន្តរាយនោះបាន យើងចាំបាច់ត្រូវតែសាកល្បង ធ្វើតាមការណែនាំរបស់ អង្គគ្រាប់ខ្សាច់ ដូចតទៅ៖
១-សារឥសី៖
មុននឹងសូត្រសារនេះ សូមលើកដៃទាំងពីរប្រណម្យសំពះ ឲ្យផុតពីលើក្បាលរបស់យើង ហើយសូត្រថា៖
«ខ្ញុំសូមនឹកដល់ផលបុណ្យដែលខ្ញុំខំកសាងសន្សំជាច្រើនជាតិសូមផលបុណ្យនោះផ្តល់ឲ្យ ខ្ញុំក្នុងពេលនេះ។»
២-សារឥសូរ៖
មុននឹងសូត្រសូមលើកដៃទាំងពីរដាក់ស្មើបបូរមាត់ ហើយទើបសូត្រថា៖
«ផលបុណ្យទាំងនេះ កើតជាសម្តី មានឫទ្ធិបារមី មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បីជួយខ្មែរនិងយកទឹកដីខ្មែរដែលបាត់បង់ដ៏យូរលង់មកឲ្យខ្មែរវិញយ៉ាងសក្តិសិទ្ធិ។»
៣-សរព្រះនារាយណ៍៖
មុននឹងសូត្រត្រូវធ្វើកាយវិការដូចហនុមានប្រុងវាយសត្រូវ ឈរជើងកន្ធែកចេញ ដៃឆ្វេងក្តាប់ហើយច្រត់ ចង្កេះ ជើងឆ្វេងឈានទៅមុខ ហើយប្រើម្រាមដៃស្តាំ ចង្អុលមុខ ដោយផ្តោតអារម្មណ៍ទៅលើឈ្មោះ ឬមុខ ពួកជនក្បត់ជាតិ ខ្ញុំកញ្ជះបរទេស ។ល។ សូមសូត្រថា៖
«យើងនឹងដាក់បណ្តាសាពួកអាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន អាសុខគង់ គឺ ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់។»
៤-សារព្រះវិស្ណុ៖
មុននឹងសូត្រ សូមលាដៃឆ្វេងចេញ ហើយធ្វើកាយវិការធម្មតា តែត្រូវចងចិត្តឲ្យរឹងប៉ឹង។ សូមសូត្រថា៖ «បណ្តាសាយើងនេះមានតែតួ អង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន។»
របៀបធ្វើកិច្ចពិធីនេះមានដូចតទៅ៖
ក. ត្រូវមុជ ឬ ងូតទឹកជម្រះកាយឲ្យបានស្អាត។ ចូរតាំងចិត្តឲ្យបានមោះមុត។ មិនត្រូវនិយាយលេងសើចឬ ជន្លគ្នាលេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើនៅថ្ងៃ ពេញបូណ៌មី ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួងឲ្យបាន១ថ្ងៃ ម្តង ឬច្រើនជាងនេះបើធ្វើទៅបាន ហើយក្នុងការសូត្របួងសួងម្តងៗនោះត្រូវសូត្រឲ្យបាន ៣ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។ អាចអុជធូបមួសរសៃក៏បាន មួយក្តាប់ក៏បានតាមលទ្ធភាព។ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ឬក៏ឧបកិច្ចយ៉ាងណាតាមកាលៈទេសៈ ជុំគ្នាក៏បាន មិនជុំគ្នាក៏បាន តាមការគួរដើម្បីសុវត្ថិភាព។
ការហាមឬ ត្រណម
*មិនត្រូវជេរម្តាយគេ។
*មិនត្រូវស្តោះទឹកមាត់ដាក់លាមកឬដាក់បង្គន់ដាច់ខាត។
*មិនត្រូវយកវិធីទាំងនេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជាដាច់ខាត ព្រោះនឹងនាំឲ្យមានអន្តរាយ ឬគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។
*សូមអស់លោកអ្នកបងប្អូនខ្មែរមេត្តាព្យាយាមផ្សព្វផ្សាយប្រាប់ តៗ គ្នាឲ្យបានដឹងឮកាន់តែច្រើនកាន់តែល្អដើម្បី ជួយសង្គ្រោះប្រទេសជាតិយើងឲ្យផុតពីគ្រោះថ្នាក់ទាន់ពេលវេលា ហើយសូមជួយអនុវត្តតាមវិធី ដូចជម្រាបជូនខាងលើនេះ ឲ្យបានត្រឹមត្រូវដើម្បី ឲ្យមានប្រសិទ្ធិភាព ១០០%។
When the Uneducated Peasants (Hun Sen, Chea Sim, Heng Samrin...) have power, they ....?
these are blood suckers
Post a Comment