Saturday, June 02, 2012

បោះឆ្នោតប្តូរយកមេឃុំ សម រង្ស៊ី ៖ ដោយ ឆាំ ឆានី


ពត៍មានពីខេត្តសៀមរាបបានឲ្យដឹងថា កាលពីម៉ោង៥ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានធ្វើការជួបជុំក្រុមយុវជនរបស់ខ្លួននៅមន្ទីបក្សខេត្ត ក្នុងចំណោមយុវជនទាំងនោះមានយុវជនមួយចំនួនមិនគាំទ្រគណបក្សប្រជាជនទេ តែពួកគេ​ត្រូវបាន​ក្រសួង ស្ថាប័ន តំរូវឲ្យទៅចូលរួម ។ ប្រភពបានបញ្ជាក់ផងដែរថា អ្វីដែលជាការត់សំគាល់នោះគឺ យុវជនដែលទៅចូលរួមគឺតិចជាងការរំពឹងទុក ដែលការរៀបចំនោះថានិងមានយុវជនចូលរួមយ៉ាង​តិច​៣៥០ នាក់ តែការចូលរួមជាក់ស្តែងមិនបាន ១០០នាក់ផងទេ ទាំងនេះ​ជាការបញ្ជាក់ឲ្យឃើញថា កម្លាំងយុវជនបាន យល់​អំពីការដឹកនាំផ្តាច់ការ ពុករលួយ បក្ខពួកនិយម របស់ក្រុម ហ៊ុន សែន ហើយ ទើប​យុវជន​ទាំងនោះឈប់ទៅចូលរួមក្នុងពិធីជួយជុំ បើទោះជាមានការចាត់តាំងពី ក្រសួង ឬ​ស្ថាបន័​ក៏ដោយ ៕
០២ មិថុនា ២០១២ ដោយ.​ ឆាំ ឆានី

No comments: