ថ្ងៃសុក្រទី០១ មិថុនា ២០១២ - ដោយ ស.សត្យា
លោក គល់ បញ្ញា និងលោក ធន សារាយ ក្នុងសន្និសីទកាសែត (រូប៖FPM)
មន្រ្តី ជាន់ខ្ពស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បាននិយាយនៅថ្ងៃនេះថា ឈ្មោះ អ្នកមានសិទ្ធិបោះឆ្នោតប្រមាណ១លាន៥ សែននាក់បានបាត់ពីបញ្ជីឈ្មោះ បោះឆ្នោត ដែលវាបានធ្វើឲ្យមានកង្វល់យ៉ាង ខ្លាំង ក្នុងការបោះឆ្នោតឃុំ សង្កាត់នាថ្ងៃទី០៣ មិថុនា ខាងមុខនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែលបាននិយាយនៅក្នុងសន្និសីទកាសែតនាព្រឹក ថ្ងៃទី០១ មិថុនា នេះ ឯទីស្នាក់ការរបស់ខ្លួនថា អង្គការលោកបានធ្វើសោធនកម្មទៅលើអ្នកបោះឆ្នោតចំនួនជាង៨០០០នាក់ ដែលជ្រើសរើសដោយចៃដន្យនៅទូទាំងប្រទេស បន្ទាប់ពី គ.ជ.ប បានចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០១១។ ហើយបានរកឃើញថា ឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនត្រឹមត្រូវជាមួយបញ្ជី ឈ្មោះផ្លូវការរបស់ គ.ជ.ប រហូតទៅដល់១៧ភាគរយ។ ដូច្នេះបើតាមការគណនារបស់ ខុមហ្រ្វែល គឺមានពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតប្រមាណ១លាន៥សែននាក់បាន បាត់ឈ្មោះពីបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាមិនអាចទៅបោះឆ្នោតបាន។
ទាក់ ទងនឹងបរិយាកាសមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២នេះ ខុមហ្រ្វែលបានលើកឡើងនៅក្នុងរបាយការណ៍វាយតម្លៃថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានប្រើប្រាស់ ធនធាន របស់រដ្ឋសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសំបូរបែប ដូចជាការដាក់តាំងផ្ទាំងរូបភាពធំៗនៅតាមដងផ្លូវ រហូតដល់ទៅរៀបចំក្រុមតន្រ្តី និងកំប្លែងជាច្រើននៅតាមស្រុកខណ្ឌ ខណៈដែលគណបក្សនយោបាយផ្សេងទៀត បានខិតខំធ្វើការឃោសនាបោះឆ្នោតតាម លទ្ធភាពធនធាន តិចតួច និងជួបឧបសគ្គជាច្រើន។ ដោយឡែកគណបក្សសមរង្ស៊ីពុំមានការចូលរួមពីមេដឹកនាំរបស់ខ្លួនគឺលោក សម រង្ស៊ី ក្នុងការគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយវិញ ទូរទស្សន៍ឯកជនស្ទើរតែទាំងអស់បានលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា កាន់អំណាច និងទិតៀនគណបក្សប្រឆាំងតាំងពីមុនពេលឃោសនាបោះឆ្នោត រហូតដល់ពេលឃោសនាបោះឆ្នោត។
ក្រៅពីនេះ ខុមហ្រ្វែលបានសង្កេតឃើញថា ភាពមិនប្រក្រតីក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយនានា បានកើតឡើងភាគច្រើននៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពត កោះកុង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កណ្តាល រតនគិរី និងតាកែវ។ ភាគច្រើនអ្នកប្រព្រឹត្តក្នុងករណីនោះ គឺសកម្មជនគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនយោបាយដែលរងគ្រោះច្រើនពីអំពើទាំងនោះ គឺគណបក្សប្រឆាំងសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ករណី ទិញសន្លឹកឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោត ខុមហ្រ្វែល បានរកឃើញមានចំនួន១០ករណី។ ប៉ុន្តែករណីឲ្យលុយ និងចែកអំណោយមុនថ្ងៃឃោសនាបោះឆ្នោត គឺកើតឡើងស្ទើរគ្រប់ទីកន្លែង។
ចំពោះ ការប្រើអំពើហិង្សានៅមុនថ្ងៃបោះឆ្នោតវិញ ខុមហ្រ្វែល បានរកឃើញចំនួន២ករណី ក្នុងនោះ ករណីទី១ គឺក្រុមក្មេងស្ទាវបានវាយលើស្រ្តីម្នាក់ជាសកម្មជនគណបក្ស សមរង្ស៊ីនៅខេត្តបាត់ដំបង និងករណីទី២ ស្រ្តីជាភរិយាមន្រ្តីគណបក្សប្រជាជនកម្ពុជាបានវាយដំលើសកម្មជន គណបក្សហ៊្វុនស៊ិនប៉ិចនៅខេត្តបាត់ដំបងដូចគ្នា។
4 comments:
អាចង្កួតពីរនាក់ និយាយអ្វីតាមតែចិត្តវា។លោកឯង
ដឹងច្បាស់ចថាមានចំនួន ១.៥សែនបានបាត់ពីបញ្ជី
ហេតុអ្វីលោកនិយាយថាបរិយាកាសមុនការបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣
នេះ មានភាពប្រសើរជាងការបោះឆ្នោតលើកមុនៗ៕
អាចង្កួតពីរនាក់នេះលួចបន្លំទុក ១.៥សែននាក់
អ៊ុតចុងក្រោយយកឈ្នះឈ្នះតាមយុទ្ធសាស្ដ្ររបស់
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន ៕
អាឆ្កែយួនកែវរ៉េមីវាស្រែកព្រុះតាមអាហ៊ុនសែនបំភាន់មតិមហាជន
វាហៅឈ្មោះមេគុកទួលស្លែង(ឌុច)ជំនួសឈ្មោះពិត(កាំងគ្ហេចអៀវ)។
EquiyCam Weekly
គណៈបក្ស សម រង្ស៊ី គួរមានការវៀងវៃពីការ
បោះឆ្នោតនេះ ព្រោះពីរអាណាត់មុនអាបក្ស
ប្រជាជនបានបំបាត់សន្លឹកឆ្នោតដោយអា គ ជ ប
នេះ។ ពីរដងវាគ្រប់គ្រាន់ហើយ ហេតុអ្វីក៏ឲ្យ
ធ្លោយគំនិតឲ្យអា គ ជ ប ដើរខ្សែលើទៀត។
ក្រុមអា គ ជ ប នេះមិនរួចខ្លួនទេ អាក្បត់
សច្ចធម៌ យុត្តិធម៌ និង សីលធម៌របស់ប្រជារាស្ត្រ
ខ្មែរ។
Post a Comment