គណបក្សសិទ្ធិមនុស្ស ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បន្ទាន់ បន្ទាប់មានលិខិតអញ្ជើញរបស់ លោក គង់ គាំ
ថ្ងៃទី 7 មិថុនា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: លោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បន្ទាន់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ នេះ បន្ទាប់ពីមានលិខិតអញ្ជើញរបស់លោក គង់ គាំ ប្រធានស្ដីពីគណបក្សសមរង្ស៊ី នៅព្រឹកមិញនេះ ដើម្បីជួបពិភាក្សាការងារ ស្ដីពី ការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យ ជាមួយលោក សម រង្ស៊ី នៅចុងខែមិថុនា នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
មន្ត្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្សមួយរូប បានឲ្យដឹងតាមទូរស័ព្ទថា បន្ទាប់ពីបានទទួលលិខិតអញ្ជើញរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ លោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ជាបន្ទាន់ ដើម្បីពិភាក្សាពីបញ្ហាដែលលោក គង់ គាំ អញ្ជើញថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ជួបប្រជុំគ្នាជាមួយថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
Thursday, June 07, 2012
HRP held urgent permanent committee meeting following SRP's invitation
Labels:
HRP,
Kem Sokha,
SRP-HRP alliance
Subscribe to:
Post Comments (Atom)
1 comment:
សូមឲ្យការរួមសាមគ្គិបក្សទាំងមានជោគជ័យ!
សូមរៀបចំ គ ជ ប សារជាថ្មី!
សូមគណៈបក្សទាំងពីរចុះជាប់នឹងរាស្ត្រ!
ឃ្លាំមើល គ ជ ប ឲ្យមែនទែន!
សូមអង្គការអន្តរជាតិចុះមកមើល បើអាចធ្វើបាន!
ខ្មែរនៅបរទេសត្រុវធ្វើវិភាគទានតាមកម្លាំងសទ្ធា។
ទាំងនេះ គឺ ខ្មែរត្រូវតែហ៊ានធ្វើ ព្រោះទឹកដល់
ច្រមុះហើយ! ខ្មែរកុំនៅកន្តើយដល់ណាទៀត!
Post a Comment