អំពីអណ្ដាត
បងប្អូនអើយ,
កុំចង់ធ្វើគ្រូច្រើនគ្នាពេក, ដ្បិត បងប្អូន ជ្រាបស្រាប់ហើយថា,
ព្រះជាម្ចាស់ វិនិច្ឆ័យទោសយើងជាគ្រូ យ៉ាងតឹងរ៉ឹងជាងគេ។ យើងទាំងអស់គ្នា តែងតែធ្វើខុសជាច្រើន។ អ្នកណា ឥតធ្វើខុសដោយពាក្យសំដី,
អ្នកនោះ ជាមនុស្សគ្រប់លក្ខណៈ, អាចត្រួតលើ ខ្លួនឯងទាំងមូលបាន។
ប្រសិនបើ យើងដាក់ដែកបង្ខាំ ក្នុងមាត់សេះ ដើម្បីអោយវា ស្ដាប់បង្គាប់យើងនោះ,
យើងអាចញាក់ខ្លួនវាទាំងមូល អោយទៅណាក៏បាន។ សូមគិត ពីសំពៅដែរ។
ទោះបីវាធំប៉ុនណា, ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ,
ក៏អ្នកបើកសំពៅ អាចបត់បែនបាន តាមបំណងចិត្ត
ដោយសារចង្កូតដ៏តូចមួយ។ រីឯ អណ្ដាត ក៏ដូច្នោះដែរ។ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ,
សូម្បីតែផ្កាភ្លើងមួយតូច
ក៏អាចធ្វើអោយឆេះ ព្រៃមួយយ៉ាងធំបានដែរ! អណ្ដាតក៏ជាភ្លើងម្យ៉ាង, ជាពិភព នៃអំពើទុច្ចរិត។
អណ្ដាត ជាផ្នែកមួយ ក្នុងចំណោមសរីរាង្គ របស់យើង
ដែលធ្វើអោយរូបកាយទាំងមូល ទៅជាសៅហ្មង
និងធ្វើអោយដំណើរជីវិត របស់យើង ត្រូវខ្លោចផ្សា
ព្រោះមានភ្លើងនរក នៅក្នុងអណ្ដាតនេះ។
មនុស្សជាតិ អាចផ្សាំង សត្វគ្រប់ប្រភេទ បានទាំងអស់, ទាំងសត្វព្រៃ, ទាំងសត្វស្លាប,
ហើយសត្វលូនវារ, សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ។ ប៉ុន្តែ
គ្មានជនណាម្នាក់ អាចផ្សាំងអណ្ដាតបានឡើយ,
ព្រោះវា ជាគ្រឿងមួយ ដ៏ចង្រៃ ដែលចេះតែគន្លាស់ ជានិច្ច ពោរពេញ ទៅដោយពិសពុល, បណ្ដាលអោយស្លាប់ទៀតផង។
ដោយសារអណ្ដាត
យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា, ហើយដោយសារអណ្ដាតដដែល
យើងក៏ជេរប្រទេចផ្ដាសា មនុស្សដែលព្រះអង្គបានបង្កើតមក
អោយមានលក្ខណៈដូចព្រះអង្គដែរ, គឺទាំងពាក្យអរព្រះគុណ, ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ, ធ្វើដូច្នេះ មិនកើតទេ! តើប្រភពទឹក អាចបង្ហូរចេញ ជាទឹកសាបផង, ជាទឹកភ្លាវផង, ពីរន្ធតែមួយបានឬ? បងប្អូនអើយ,
ដើមឧទុម្ពរ អាចអោយផ្លែជាអូលីវ
ឬដើមទំពាំងបាយជូរ អាចអោយផ្លែជាឧទុម្ពរបានឬ?
រន្ធទឹកប្រៃ ពុំអាចបង្ហូរចេញ ជាទឹកសាបបានឡើយ។
ប្រាជ្ញាដែលមកពីព្រះជាម្ចាស់
ក្នុងចំណោមបងប្អូន,
បើអ្នកណា មានប្រាជ្ញា និងចេះដឹង
សូមសំដែង កិរិយាមារយាទ របស់ខ្លួនអោយអ្នកដទៃឃើញថា
អំពើដែលខ្លួនប្រព្រឹត្ត សុទ្ធតែផុសចេញមក ពីចិត្តស្លូតបូត
និងពីប្រាជ្ញាទាំងស្រុង។ ផ្ទុយទៅវិញ,
ប្រសិនបើ បងប្អូន មានចិត្តច្រណែនឈ្នានីស
និងមានចិត្តប្រណាំងប្រជែងគ្នានោះ, សូមកុំអួតខ្លួន,
កុំកុហកទាស់ នឹងសេចក្ដីពិតអោយសោះ។ ប្រាជ្ញាបែបនេះ
មិនមែនជាប្រាជ្ញាមកពី ព្រះជាម្ចាស់ទេ, គឺជាប្រាជ្ញា របស់លោកីយ៍,
ប្រាជ្ញា របស់មនុស្ស និងប្រាជ្ញា របស់អារក្ស, ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា, ទីនោះ តែងតែមាន ការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។
រីឯ ប្រាជ្ញាមកពី
ព្រះជាម្ចាស់វិញ, ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ, បន្ទាប់មក
ជាប្រាជ្ញាផ្ដល់សន្តិភាព, មានអធ្យាស្រ័យ ទុកចិត្តគ្នា,
ពោរពេញទៅដោយ ចិត្តមេត្តាករុណា, និងបង្កើតផលល្អគ្រប់យ៉ាង,
ឥតមានលំអៀង, ឥតមានពុតត្បុត។ អស់អ្នក កសាងសន្តិភាព តែងសាបព្រោះសន្តិភាព, ហើយច្រូតយកផលជាជីវិតសុចរិត។
Taming the Tongue
Not many of you should become teachers, my fellow believers, because you know that we who teach will be judged more strictly. 2 We all stumble in many ways. Anyone who is never at fault in what they say is perfect, able to keep their whole body in check.
7 All kinds of animals, birds, reptiles and sea creatures are being tamed and have been tamed by mankind, 8 but no human being can tame the tongue. It is a restless evil, full of deadly poison.
9 With the tongue we praise our Lord and Father, and with it we curse human beings, who have been made in God’s likeness. 10 Out of the same mouth come praise and cursing. My brothers and sisters, this should not be. 11 Can both fresh water and salt water flow from the same spring? 12 My brothers and sisters, can a fig tree bear olives, or a grapevine bear figs? Neither can a salt spring produce fresh water.
Two Kinds of Wisdom
13 Who is wise and understanding among you? Let them show it by their good life, by deeds done in the humility that comes from wisdom. 14 But if you harbor bitter envy and selfish ambition in your hearts, do not boast about it or deny the truth. 15 Such “wisdom” does not come down from heaven but is earthly, unspiritual, demonic. 16 For where you have envy and selfish ambition, there you find disorder and every evil practice.17 But the wisdom that comes from heaven is first of all pure; then peace-loving, considerate, submissive, full of mercy and good fruit, impartial and sincere. 18 Peacemakers who sow in peace reap a harvest of righteousness.
No comments:
Post a Comment