ការព្រមានពួកអ្នកមាន
ចំពោះអ្នកមានវិញ, ចូរស្រែកទ្រហោយំទៅ, ព្រោះទុក្ខលំបាក នឹងកើតមានដល់អ្នករាល់គ្នា ជាពុំខាន។ ទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា រលួយអស់, ហើយសម្លៀកបំពាក់ របស់អ្នករាល់គ្នា ក៏ត្រូវកណ្ដៀរស៊ីដែរ។ មាសប្រាក់ របស់អ្នករាល់គ្នា ត្រូវច្រែះស៊ី, ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់ នឹងអ្នករាល់គ្នា, ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត។ អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក, ឥតបើកប្រាក់ឈ្នួល អោយពួកកម្មករ ដែលច្រូតកាត់ ក្នុងស្រែ របស់អ្នករាល់គ្នាឡើយ។ មើល៍! សំរែកអ្នកច្រូតទាំងនោះ បានលាន់ទៅដល់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នា រស់នៅលើ ផែនដីនេះ យ៉ាងសម្បូណ៌សប្បាយ, ថ្កុំថ្កើងរុងរឿង, ហើយ អ្នករាល់គ្នា បំពេញចំណង់ចិត្តខ្លួន យ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នា បានដាក់ទោស និងប្រហារជីវិត មនុស្សសុចរិត, តែ គេពុំបានប្រឆាំងតបត នឹងអ្នករាល់គ្នាវិញឡើយ។
ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន
ដូច្នេះ បងប្អូនអើយ, ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេល ព្រះអម្ចាស់ យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ ទន្ទឹងរង់ចាំភោគផល ដ៏ថ្លៃវិសេស ដែលដីផ្ដល់អោយ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូន ក៏ដូច្នោះដែរ។ ចូរមានចិត្តអត់ធ្មត់, តាំងចិត្តអោយរឹងប៉ឹង, ដ្បិតព្រះអម្ចាស់ ជិតយាងមកដល់ហើយ។
បងប្អូនអើយ, មិនត្រូវរអ៊ូរទាំ នឹងគ្នាទៅវិញទៅមកឡើយ, ដើម្បីកុំអោយមានទោស, ដ្បិតព្រះជាម្ចាស់ ដែលជាចៅក្រម, ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ, ចូរយកតំរាប់តាម ពួកព្យាការី ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់, ហើយ ថ្លែងព្រះបន្ទូល ក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរ អស់អ្នកដែលចេះស៊ូទ្រាំថា, ជាអ្នកមានសុភមង្គល។ បងប្អូន ធ្លាប់ឮគេនិយាយស្រាប់ហើយថា, លោកយ៉ូប ចេះស៊ូទ្រាំយ៉ាងណាៗនោះ, ហើយ បងប្អូន ក៏ឃើញដែរថា, នៅទីបំផុត ព្រះអម្ចាស់ អោយគាត់ បានទៅជាយ៉ាងណា, ដ្បិត ព្រះអម្ចាស់ មានព្រះហឫទ័យ អាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
ជាពិសេស បងប្អូនអើយ, កុំស្បថអោយសោះ, គឺកុំយកមេឃ, យកផែនដី
ឬយកអ្វីផ្សេងទៀត មកធ្វើជាប្រធានសម្បថឡើយ។ បើថា «មែន»
អោយប្រាកដជា «មែន», «ទេ» អោយប្រាកដជា «ទេ» ដើម្បីកុំអោយមានទោស។
ក្នុងចំណោមបងប្អូន, បើមាននរណាម្នាក់ កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន។ បើមាននរណា អរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ក្នុងចំណោមបងប្អូន, បើនរណា មានជំងឺ ត្រូវអញ្ជើញ ព្រឹទ្ធាចារ្យ របស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះ អធិស្ឋានអោយគាត់ និងលាបប្រេងអោយ ក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិស្ឋាន ដែលផុសចេញមក ពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ, ហើយ ព្រះអម្ចាស់ នឹងប្រោសគាត់ អោយក្រោកឡើងវិញ។ ប្រសិនបើគាត់ បានប្រព្រឹត្តអំពើបាប, ព្រះអង្គ នឹងលើកលែងទោសអោយ។ ដូច្នេះ សូមបងប្អូន លន់តួបាបដល់គ្នាទៅវិញទៅមក, ព្រមទាំងអធិស្ឋាន អោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វរ របស់មនុស្សសុចរិត មានប្រសិទ្ធភាពខ្លាំងណាស់។ ព្យាការីអេលីយ៉ា ជាមនុស្សដូចយើងដែរ។ លោកបានអធិស្ឋានអស់ពីចិត្ត, សុំកុំអោយមានភ្លៀងធ្លាក់, នោះ ក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកអធិស្ឋានសាជាថ្មី, មេឃ ក៏បង្អុរភ្លៀងមក, ហើយ ដីក៏បង្កើតភោគផលដែរ។
បងប្អូនអើយ, ក្នុងចំណោមបងប្អូន, ប្រសិនបើ មាននរណាម្នាក់ បានវង្វេងចេញឆ្ងាយ ពីសេចក្ដីពិត, ហើយ បើមានម្នាក់ទៀត នាំគាត់អោយវិលត្រឡប់មកវិញ តោងដឹងថា, អ្នកដែលនាំមនុស្សបាបអោយងាកចេញ ពីមាគ៌ា ដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេ អោយរួចពីស្លាប់, ព្រមទាំងគ្របបាំងអំពើបាប ដ៏ច្រើនលើសលប់ផង។
Warning to Rich Oppressors
Now listen, you rich people, weep and wail because of the misery that is coming on you. 2 Your wealth has rotted, and moths have eaten your clothes. 3 Your gold and silver are corroded. Their corrosion will testify against you and eat your flesh like fire. You have hoarded wealth in the last days. 4 Look! The wages you failed to pay the workers who mowed your fields are crying out against you. The cries of the harvesters have reached the ears of the Lord Almighty. 5 You have lived on earth in luxury and self-indulgence. You have fattened yourselves in the day of slaughter. 6 You have condemned and murdered the innocent one, who was not opposing you.
Patience in Suffering
7 Be patient, then, brothers and sisters, until the Lord’s coming. See how the farmer waits for the land to yield its valuable crop, patiently waiting for the autumn and spring rains. 8 You too, be patient and stand firm, because the Lord’s coming is near. 9 Don’t grumble against one another, brothers and sisters, or you will be judged. The Judge is standing at the door!
10 Brothers and sisters, as an example of patience in the face of suffering, take the prophets who spoke in the name of the Lord. 11 As you know, we count as blessed those who have persevered. You have heard of Job’s perseverance and have seen what the Lord finally brought about. The Lord is full of compassion and mercy.
12 Above
all, my brothers and sisters, do not swear—not by heaven or by earth or
by anything else. All you need to say is a simple “Yes” or “No.”
Otherwise you will be condemned.
The Prayer of Faith
13 Is anyone among you in trouble? Let them pray. Is anyone happy? Let them sing songs of praise. 14 Is anyone among you sick? Let them call the elders of the church to pray over them and anoint them with oil in the name of the Lord. 15 And the prayer offered in faith will make the sick person well; the Lord will raise them up. If they have sinned, they will be forgiven. 16 Therefore confess your sins to each other and pray for each other so that you may be healed. The prayer of a righteous person is powerful and effective.
17 Elijah was a human being, even as we are. He prayed earnestly that it would not rain, and it did not rain on the land for three and a half years. 18 Again he prayed, and the heavens gave rain, and the earth produced its crops.
19 My brothers and sisters, if one of you should wander from the truth and someone should bring that person back, 20 remember this: Whoever turns a sinner from the error of their way will save them from death and cover over a multitude of sins.
2 comments:
GOD word is powerful. Believe in God not in man. Find and ask HIM for Mercy and Grace. He is the one who can help you. And He will help you because He loves you. Jesus Loves you.
អ្នកមានមាសប្រាក់ ជីវិតងាប់ទៅ ទ្រព្យសម្បត្តិគង់
នៅអសារឥតការ ទោះបីខ្លួនវារ៉ាគេមិនសែងទៅកប់។
អា ហ៊ុន សែនងាប់ទៅ កេរ្តិ៍ឈ្មោះវារគង់នៅស្អុយ
ដូចអាចម៍។
Post a Comment