លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើសន្និសីទកាសែត ថ្ងៃទី១៣កក្កដា ២០១២ (rfi-ដឺលុច) |
ថ្ងៃ សុក្រ 13 កក្កដា 2012
ដោយ លាង ដឺលុច
Radio France Internationale
បាវបំរើដ៏ល្អម្នាក់ មិនអាចផ្គាប់ចិត្តចៅហ្វាយពីរក្នុងពេល តែមួយបានទេ បើគេស្មោះមួយ គេត្រូវ តែហ៊ាន ក្បត់ មួយ ទៀតកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួមឡើយ។ ហើយថា នេះគឺជាលើកដំបូងហើយក្នុងប្រវត្តិនៃកិច្ចប្រជុំអាស៊ាន៤៥ឆ្នាំដែលគ្មានសេចក្តីថ្លែងការណ៍រួមត្រូវផ្សព្វផ្សាយក្រោយកិច្ចប្រជុំនោះ។ ជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងហ្វីលីពីន វៀតណាម និងចិន គឺជាដើមហេតុដែលមិនអាចអោយរដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍បាន។
A slave cannot serve two masters at once, when he serves one of them, he has to betray the other.
ទីបំផុតទៅ រដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចរកបានកុងសង់ស៊ុសដើម្បីចេញសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំតាំងពីថ្ងៃចន្ទដើមសប្តាហ៍មកនោះទេ។
បញ្ហាជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងតែមួយចំណុច ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានរកមិនបានការព្រមព្រៀងគ្នាថា ត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួម ឬមិនដាក់បញ្ចូលនោះ វាបានធ្វើអោយចំណុចព្រមព្រៀងគ្នាជាង១៣០ចំនុចផ្សេងទៀតត្រូវស្ទះមិនអាចចេញផ្សាយបានដែរ នេះបើគេស្តាប់ការពន្យល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រនេះ។
បើតាមប្រភពព័ត៌មាននានានៅក្នុងសម័យប្រជុំក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ហ្វីលីពីនទំនងជាបានទទូចអោយអាស៊ានសរសេរចូលក្នុងសេចក្តីថ្លែងការណ៍រួម អំពីជម្លោះដែនកោះស្កាបូរ៉ាហ្វ រវាងហ្វីលីពីន និងចិនដែលបានឡើងកម្តៅខ្លាំងតាំងពីខែមេសាកន្លងមក។ រីឯវៀតណាមក៏ចង់បានដូចគ្នាដែរ។
ភាគីទាំងពីរនឹងយល់ព្រម លើការចេញផ្សាយសេចក្តីថ្លែងការណ៍រួម ប្រសិនបើក្នុងសេចក្តីថ្លែងការណ៍នោះមាននិយាយអំពីជម្លោះរបស់ពួកគេ។
នៅក្នុងសន្និសីទកាសែត ប្រមុខការទូតកម្ពុជាបានបង្ហាញទឹកមុខមិនសប្បាយចិត្ត និងប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗផង ទៅលើប្រទេសសមាជិកអាស៊ានខ្លះ ដែលលោកមិនបញ្ចេញឈ្មោះ ហើយដែលកំពុងមានជម្លោះជាមួយចិននោះ។
លោក ហោ ណាំហុង និយាយថា លោកសោកស្តាយ ការដែលអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ហើយដែលប្រទេសខ្លះរបស់អាស៊ាននោះ បានសម្រេចចិត្តយកអាស៊ានធ្វើជាចំណាប់ខ្មាំងនៃជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលលោក ហោ ណាំហុង វាយតម្លៃថា គឺជាជម្លោះទ្វេភាគីសុទ្ធសាធ។ ជាជម្លោះដែលមិនពាក់ព័ន្ធនឹងកម្ពុជា ហើយដែលគេមិនត្រូវយកអាស៊ានធ្វើជាតុលាការកាត់ក្តីថា ដែនដីនេះ ឬដែនដីនោះ ជារបស់អ្នកណានោះឡើយ។
សម្រាប់លោក ហោ ណាំហុង ប្រសិនបើភាគីជម្លោះចង់ដោះស្រាយដោយសន្តិវិធីមែននោះ សេចក្តីប្រកាសនៃភាគីក្នុងសមុទ្រចិនខាងត្បូង DOC នោះក៏ជាយន្តការនៃការដោះស្រាយដែរ។ DOCនោះមានចែងទាំងក្នុងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ សម្រាប់លោក ហោ ណាំហុង ការមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលនេះ វាមិនមែនជាបរាជ័យរបស់អាស៊ាន តែផ្ទុយទៅវិញ អាស៊ាននឹងបន្តសម្របសម្រួលបញ្ហាជម្លោះនេះបន្តទៀត៕
2 comments:
A bout 3 or 4 days ago KI Media was posted that ah 5 Hong got a hart attack? was it true or not? Why this monster still standing behind the podium?.I though he dead already.
1:12 AM
Your wishes or KI's wishes are not coming true. Because our wheel of destinies are in God's hands only.
The door of death has not yet opened for this elderly man Hor Namhong, it is a reason behind that humans cannot know.
You should not be worried too much, either he goes first or you go first no one knows. But it seems that the heaven's door is shut for him.
Post a Comment