RFA/Mom Sophon
ដោយ តាំង សារ៉ាដា
2012-07-01
រដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីសង្ឃឹមដ៏មុតមាំរបស់ខ្លួន ក្នុងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសវៀតណាម និង ឡាវ នោះថា នាំមកនូវភាពចំរើនរុងរឿងដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ភូមិភាគឦសានរបស់ខ្លួន។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលអំពីបូរណភាពទឹកដីបានសម្ដែងក្ដីបារម្ភថា ការបង្កើតតំបន់មុំបី ឬហៅថា CLV នេះ អាចនាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនដ៏ធំធេងទៅឲ្យប្រទេសវៀតណាម នៅថ្ងៃមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែឧសភា បានសម្ដែងមោទនភាព និងមហិច្ឆតារបស់ខ្លួនថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ពិសេស រវាងកម្ពុជា វៀតណាម ឡាវ។ លោកចាត់ទុកថា គម្រោងនេះជាគន្លឹះមួយដ៏សំខាន់ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការវិនិយោគលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម រ៉ែ និងទំនប់វារីអគ្គិសនី។
កាលពីខែធ្នូ ឆ្នាំ២០១១ កម្ពុជាបានយល់ព្រមដាក់បញ្ចូលខេត្តរបស់ខ្លួនចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានពលរដ្ឋប្រហែលជាង ៥សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ខេត្តដែរ ដូចជាខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧សែននាក់ ហើយវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែលខេត្តទាំងនេះ មានមនុស្សជាង ៧លាននាក់។
ប្រធានអង្គការខ្មែរម្ចាស់ស្រុកដែលមានមូលដ្ឋានក្នុងប្រទេសបារាំង អ្នកស្រី ចក់ សុខុន មានប្រសាសន៍ថា ការរកស៊ីចូលគ្នាតាមរយៈការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចនាំឲ្យកម្ពុជា ខាតបង់ច្រើន ហើយអាចនាំឲ្យវៀតណាម ស្រូបយកសម្បត្តិធម្មជាតិរបស់ខ្មែរ ដោយស្របច្បាប់ដើម្បីចិញ្ចឹមពលរដ្ឋរបស់គេ។ អ្នកស្រីបន្តថា វៀតណាមមានប្រជាជនច្រើន ដូច្នេះវៀតណាម ត្រូវការដីថ្មី ឬធនធានបន្ថែមសម្រាប់ចិញ្ចឹមពលរដ្ឋរបស់គេទៅថ្ងៃមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរបានឲ្យដឹងថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស គឺឈរលើមធ្យោបាយពីរ។ ទីមួយគឺការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មសុខាភិបាលរវាងប្រទេសទាំងបី មានន័យថា ពលរដ្ឋរវាងប្រទេសទាំងបីនេះ អាចទទួលការព្យាបាលជំងឺក្នុងប្រទេសនីមួយៗបានទៅវិញទៅមក។ ទីពីរ គឺការចល័តពាណិជ្ជកម្ម បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្តនៃប្រទេសទាំងបីនេះ អាចនាំយកផលិតផលរបស់ខ្លួនឆ្លងចូលធ្វើជំនួញទៅវិញទៅមក។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបញ្ចូលតំបន់ពាណិជ្ជកម្មរួមជាមួយវៀតណាមនេះ នឹងមិនអាចឲ្យកម្ពុជា បាត់បង់អធិបតេយ្យភាពនោះឡើយ។ លោកថា ផ្ទុយទៅវិញពលរដ្ឋខ្មែរក្រីក្រនៅតាមតំបន់នោះ នឹងមានជីវភាពធូរធារ ស្របទៅតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
គេហទំព័ររបស់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសកម្ពុជា វៀតណាម ឡាវ បានចុះផ្សាយកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលរួម ដែលមានរដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំងបីចូលរួម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១១ ក្នុងខេត្តអាតាពើរ ប្រទេសឡាវ។ ភាគីកម្ពុជា មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ភាគីឡាវ មានលោក សំឌី ឌួងឌី (Somdy Douangdy) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។ ចំណែកភាគីវៀតណាម មានលោក ប៊ូយ គង់វិញ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។
របាយការណ៍ពីកិច្ចប្រជុំនោះបានចុះផ្សាយថា ក្រុមរដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំងនេះ បានយល់ព្រមបង្កើតផែនការមេខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ត្រីកោណ រហូតដល់ឆ្នាំ២០២០ ផ្អែកលើការចុះអនុស្សរណៈយោគយល់គ្នា។ ក្រុមរដ្ឋមន្ត្រីទាំងបីប្រទេសនេះក៏បានប្ដេជ្ញាចិត្តក្នុងការពន្លឿនការច្របាច់បញ្ចូលគ្នា ជាពិសេសខាងការឆ្លងដែនផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខ និងកិច្ចការបរទេសដើម្បីនាំមកនូវសន្តិភាព សុវត្ថិភាព និងនិរន្តរភាពនៃការអភិវឌ្ឍក្នុងអនុតំបន់។
ក្រុមអ្នកឃ្លាំមើលនិយាយថា តំបន់ភូមិភាគឦសានរបស់កម្ពុជា ជាតំបន់មួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាល ដូចជាព្រៃឈើ រ៉ែមាស រ៉ែបុកស៊ីត សំណដែក ថ្មម៉ាប និងជាជង្រុកនៃអនុផលធម្មជាតិដ៏ធំ។ ក្រុមនេះឲ្យដឹងថា តំបន់ភូមិភាគឦសានរបស់កម្ពុជា គឺជាតំបន់យុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់បំផុតក្នុងឥណ្ឌូចិន។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ ក្នុងទសវត្សទី៧០ មានប្រសាសន៍ថា វៀតណាមកំពុងដើរខ្សែលើ ឬលេងល្បិចលើកម្ពុជា និង ឡាវ។
ចំណែកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ និយាយថា ពលរដ្ឋនៅតាមតំបន់ភូមិភាគឦសាន ភាគច្រើនសុទ្ធតែជាជនជាតិភាគតិចដែលខ្វះខាតការយល់ដឹងច្រើនអំពីបញ្ហាវិទ្យាសាស្រ្ត ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលអាចនាំឲ្យពួកគេលំបាកក្នុងការប្រឡូកនឹងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ។
លោកថ្លែងបន្តថា វៀតណាមក៏បានប្រើយុទ្ធសាស្ត្រត្រជាក់ដើម្បីត្រួតត្រាប្រព័ន្ធរដ្ឋបាលរបស់ខ្មែរ ដូចជាការចងក្រងរចនាសម្ព័ន្ធតាមថ្នាក់មូលដ្ឋានជាមួយកម្ពុជា ចាប់ពីថ្នាក់មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្តរបស់ខ្មែរត្រូវភ្ជាប់ទំនាក់ទំនងជាមួយវៀតណាម។
ជាមួយគ្នានេះដែរ អតីតសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ចន ហបឃិន (John Hopkin) លោកបណ្ឌិត ទិត្យ ណារ៉ាញ់ គីរី មានប្រសាសន៍ថា ការបង្កើតតំបន់ត្រីកោណពិសេសនេះ គឺជាការផ្ដល់លទ្ធភាព និងជាការសម្រួលដល់រដ្ឋាភិបាលវៀតណាម ក្នុងការបញ្ជូនពលរដ្ឋរបស់គេឲ្យមករស់នៅក្នុងទឹកដីកម្ពុជា ដោយស្របច្បាប់ ហើយនៅចុងបញ្ចប់ខេត្តរបស់ខ្មែរទាំងនោះ នឹងមានតែជនជាតិវៀតណាម ប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំសេចក្ដីអត្ថាធិប្បាយពីក្រុមមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាដែរ តែមិនមានមន្ត្រីណាមួយអាចបកស្រាយបាននោះឡើយ។
ឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ និងក្រុមអ្នករិះគន់នេះដែរ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីពាក់កណ្ដាលខែមិថុនា ធ្លាប់បង្ហាញពីជំហរមិនដកថយរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចចម្រុះនេះ។
ក្រៅពីការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ពិសេសរវាងកម្ពុជា វៀតណាម ឡាវ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមក្នុងការបង្កើតតំបន់មរកតអភិវឌ្ឍន៍ពិសេស រវាងបណ្ដាខេត្តជាប់ព្រំដែនឡាវ និងថៃ ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងឲ្យបានជោគជ័យសម្រាប់ទិសដៅអាស៊ាន សហគមន៍តែមួយវាសនាតែមួយក្នុងឆ្នាំ២០១៥៕
13 comments:
ពួករដ្ឋាភិបាលកញ្ជៈយួននៅតែបន្តរក្បត់ជាតិរហូតដល់ដង្ហើមចុងក្រោយរបស់ពួកវា! ចាប់តាំងពីពេលនេះទៅពួកក្បត់ជាតិនៅភ្នំពេញទាំងអស់នេះដេកលែងលក់បក់លែងល្ហើយ ដោយសារតែចលនាអំណាចពលរដ្ឋខ្មែរបានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)នៅទីក្រុងឡាអេប្រទេសហូឡង់កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១២កន្លងទៅនេះពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ។
Ah Kbot Cheat Hun Sen,
Stop following your master Vietnam's orders.
Yuoin Chaul Penh Srok Heuy Ah Roleuy !!
You can bite only your own people and you put your tail between your legs when you face your master Vietnam.
Ah Thork Teap Hun Sen,
It is time for you to go to hell.
Hun Sen is so genius and phay siphan. Somdech has a genius idea to improve these poor khmer and vietnam could help khmer to have jobs(7 million vietnamese will feed 7 hundred thousand khmers). Vietnam will send all kinds of skillful vietnamese,engineers, doctors,and more to help khmer. These skillful vietnamese will create more jobs for khmer. Bravo somdech deycho!!
Never in the history of Cambodia, AH HUN SEN Vietcong slave regime gave out so much to the enemies and get back so little! One of AH HUN SEN Vietcong slave officials is so genius in doing politic to the point his birth place is now located in Vietnam!
AH HUN SEN is reaching desperation….Cambodian people are witnessing the last of day Vietcong slave regime!
CLV នេះ អាចនាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនដ៏ធំធេងទៅឲ្យប្រទេសវៀតណាម នៅថ្ងៃមុខ
សម៏យអាខ្វាក់សែន
Sy Hak Nouk was very charismatic, skillful, understand international laws but still no match for the sly, cocky Viet let a lone a former cowherder with no eduction and sounds like a jungle person very time he opens his mouth.
Baay Kdaing
12:54 PM
អាសួន សេរីរដ្ឋា គឺជាមេគ្រោះដ៏កាចចង្រៃ ដើរបោក
ចាស់ៗនៅបរទេសថា ខ្លួនមានអ្នកគាំទ្រនៅ ស្រុកខ្មែរ
ស្រុកសៀម រាប់សែននាក់ តាមពិតមានក្ត១ចង្កោមតែប៉ុណ្ណោះ
អាក្បត់សួន សេរីដ្ឋា ( á zer០) ឯងមាត់ស្អុយណាស់ ជេរគេឥតព្រំដែន
តែខ្លួនអាអ្ហែងវិញកញ្ជះលក់ក្បាលអោយអាខ្វាងម្ខាក់ ដូរយកលុយចិញ្ចឹម
ស្រី៤-៥ក្បាល
(រុំដោះ) ក្បាលអាឆ្កួតស្អី មេដៃខ្មោចប្តឹងខ្មោច ICC អាប្រកាច់ស្អី
អាអ្ហែងគ្រាន់តែជាមេគ្រោះមួយក្បាលតែប៉ុណ្ណោះ អាឈុនយ៉ាសិទ្ធិទី២
កុំមកបោកគេ គ្មានអាណាគេជឿទេ អាឡប់ គ្នាអ្ហែងរាប់ទៅបានប៉ុន្មានសព្វថ្ងៃ
មិនបាច់និយាយដល់ពាន់ទេ បានតែ ៥០០ អញខ្លាច អាមេភរ អាមេបោក!!! ៕
When you really listen to them you know what I mean. They are not true independent broadcaster as they claim.
There's a different when you are truelly nuetral or pretend to be nuetral. I think they pretend to be....
Their Jobs are to target to divide and/or take over Temples, Businesses, Communities, Party and send back informations to Hun Sen HQs in Pnom Penh.
Secret source in PP.
Soun Sarei Ratha is Khmer divider along with Meach Sovannara, The Khmer Post Radio News. I Knew this two heads only have been in US about three-four years ago at about the same time. Perhaps, Hun Sen might sent them here as spy and as propagandist (Meach Sovannara) and divider (Soun Sarei Ratha).
Because, in 2009 they were fighting about the money in the amount of $40,000 split an half .
បក្ស ឬ ជាតិ?, មិនត្រូវសរសេរ រឹ របៀបនេះទេត្រូវតែនាំគ្នារក្សារទក្រង់ដើម? តាមទស្សនៈរបស់ខ្ញុំ យល់ថា៖ អស់លោកគណៈប្រឆាំងទាំងអស់នេះគឺសុទ្ធសឹងតែជាពួកប្រឆាំងគ្រាន់តែបង្រ្គប់កិច្ចអោយគណបក្សប្រជាជនតែប៉ុណ្ណោះ, តើហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ? ពីព្រោះបច្ចុប្បន្ននេះនណាក៏បានដឹងដែរថាយួនចូលពេញស្រុកដែរ, នណាក៏ដឹងដែរថាការបោះឆ្នោតគឺមិនអាចយកឈ្នៈគណបក្សប្រជាជនបានទេ, បោះតាំងពីអត់យួនរហូតដល់យួនពេញស្រុក ហើយនៅតែនាំគ្នាត្បុរក្បាលទៅបោះឆ្នោតទៀត, ដូច្នេះបច្ចុប្បន្ននេះគ្រប់គណបក្សនយោបាយទាំងអស់ត្រូវទុកគោលនយោបាយបក្សមួយអន្លើសិនហើយត្រូវនាំគ្នាមកចូលរួមជាមួយចលនាអំណាចពលរដ្ឋដើម្បីរួមកម្លាំងគ្នាដេញយួនចេញពីស្រុកនិងដេញបនក្បត់ជាតិហ៊ុន សែនចេញពីអំណាចសិន, នៅពេលណាប្រទេសយើងបានឯករាជត្រឹមត្រូវហើយនិងពលរដ្ឋមានសិទ្ធសេរីគ្រប់គ្រាន់ហើយទើបយើងរៀបចំការបោះឆ្នោតរបៀបលទ្ធិប្រជាធិបតេយ្យរវាងខ្មែរនិងខ្មែរមិនមែនយួនទេ។ ពេលវេលានេះគណបក្សប្រឆាំងណាក៏ដោយដែលនៅតែអួតក្តែងៗថាមានតែគណបក្សរបស់ខ្លួនអាចយកឈ្នៈគណបក្សប្រជាជនបានតាមរយៈនៃការបោះឆ្នោតនោះគឺអ្នកទាំងនោះឯងមានឈ្មោះថា៖ជាអ្នកប្រឆាំងបង្រ្គប់កិច្ចគិតតែពីប្រយោជបក្សរបស់ខ្លួននិងលុយកាក់តែប៉ុណ្ណោះ។
2:10 AM
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!
អាសែនគឺប្រាកដជាគេចរួចពីច្បាប់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)បានឡើយ, ដូច្នេះអាសែនត្រូវត្រៀមក្បាលចូលទៅបង្ហាញមុខដើម្បីកាត់ទោសហើយកុំគេចខ្លួនរហូតដល់គេដេញចាប់ដូចអាកាដាហ្វី! តើឯងឮទេអាខ្វាក់!
តើពួកនេះជាយុវជនឬក៏ជាទាហ៊ានយួន?កាកពីយូរយារណាស់មកហើយពួកអារដ្ឋាភិបាលក្បត់ជាតិទាំងនេះមិនដែលយកចិត្តទុកដាក់និងចែកចាយដីដល់ពលរដ្ឋខ្មែរទេគឺមានតែរឹមអូសយកដីធ្លីឈូសឆាយផ្ទៈសម្បែងនិងដឹកពលរដ្ឋយកទៅចាក់ចោលនូវវាលរហោរស្ថានគ្មានជម្រកគ្មានទឹកភ្លើងនិងថ្នាំសង្កូវជាដើម, ចុៈហេតុអ្វីបានជាពេលនេះបានជាពួកវាបែជាមកវាស់វែងដីធ្លីចែកចាយពលរដ្ឋទៅវិញ នេះគឺមកពីអាខ្វាក់ក្បត់ជាតិវាមានការភ័យព្រួយដែលចលនាអំនាចពលរដ្ឋខ្មែរបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១២កន្លងទៅនេះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរបស់បនក្បត់ហ៊ុន សែន។
Post a Comment