Monday, July 23, 2012

ក្រុម​តំណាង​កម្មករ​រោងចក្រ​តៃ​ណាន ដាក់​ញត្តិ​អន្តរាគមន៍ នៅ​ស្ថានទូត​អាមេរិក​


(ថ្ងៃទី 23 កក្កដា 2012, ម៉ោង 10:38:AM) | ដោយ: លីនណា
: ​កម្មករ​រោងចក្រ​តៃ​ណាន​ប្រមាណ​ជាង ៥០​នាក់ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បានធ្វើ​ការប្រមូល​ផ្ដុំគ្នា​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២​នេះ ដើម្បី​យក​ញត្តិ​ដាក់ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ និង​រក​ដំណោះស្រាយ ដែល​ពួកគាត់​បាន​តវ៉ា​នាពេល​កន្លងមក គឺ​ការទាមទារ​អត្ថប្រយោជន៍​ពី​ថៅកែ​រោងចក្រ តែ​មិន​ទទួលបាន​លទ្ធផល​។​

​ នៅក្នុង​ញត្តិ​ដាក់ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នោះ បាន​បង្ហាញថា កម្មករ​ទាំងអស់​បាន​សុំ​ឲ្យ​ជួយ​ដោះស្រាយ​នូវ​ចំណុច​មួយចំនួន ដូចជា សុំ​ឲ្យ​ភាគី​និយោជក​បើកប្រាក់​អត្ថប្រយោជន៍ តាមច្បាប់​ស្ដីពី​ការងារ លើ ៥ ចំណុច (​ម្នាក់ ១៧០ ដុល្លារ ក្នុង​មួយឆ្នាំ​) និង​សុំ​ឲ្យ​និយោជក​ផ្ដល់ប្រាក់​អត្ថប្រយោជន៍​យ៉ាងតិច ១៣៥ ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់​ម្នាក់​។​

​ជាមួយគ្នា​នោះ លោក រ៉ុង ឈុន បាន​និយាយថា ការដែល​កម្មករ​កម្ម​ការិនី​រោង​ច្រក​តៃ​ណាន មក​ធ្វើការ​ប្រមូលផ្ដុំ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក នៅពេលនេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក ជួយ​ប្រាប់​ទៅ​អ្នកបញ្ជា​ទិញ ឲ្យ​ធ្វើការ​គាបសង្កត់​មក​ក្រុមហ៊ុន​តៃ​ណាន ឲ្យ​ធ្វើការ​ដោះស្រាយ​ដល់​កម្មករ​កម្មការិនី ពីព្រោះ​ក្រុមហ៊ុន​តៃ​ណាន បាន​នាំ​ទំនិញ​ទៅកាន់​ប្រទេស​អាមេរិក​៕ K​

No comments: