Thursday, July 05, 2012

រ៉ុង ឈុន ព្រមានធ្វើការតវ៉ានៅកណ្តាលក្រុងភ្នំពេញ ប្រសិនបើការចរចារនៅថ្ងៃស្អែកគ្មានលទ្ឋផល




ដោយ. ឆាំ ឆានី៥ កក្កដា ២០១២

កិច្ចប្រជុំ បិទទ្វារវាង​លោក រ៉ុង ឈុន ប្រធាន​សហពន្ឋ័សហជីពកម្ពុជា និងលោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ ចាប់ពី​ម៉ោង ២ និង ៣០ នាទី ដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ លើ​បញ្ហា​តវ៉ា​របស់​កម្មករ​កាត់​ដេរ​រោងចក្រ តៃ​ណាន មិនទាន់​សម្រេច​លទ្ធផល​អ្វី​ទេ​។ ​
លោក រ៉ុង ឈុន បានឲ្យដឹងថា ​តំណាង​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ មេធាវី និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងជួបចរចារគ្នានៅថ្ងៃស្អែកបន្តរទៀត ។ លោកបាន​បញ្ជាក់ថា កម្មករទាំង​អស់​នៅ​តែបន្តរធ្វើកូដកម្មនៅមុខរោងចក្រដដែល ហើយអាចនិងត្រូវបញ្ឈប់ការតវ៉ា​ប្រសិនបើការចរចារ​នៅ​ថ្ងៃ​ស្អែក​បានទទួលលទ្ឋផល ។ ផ្ទុយទៅវិញប្រសិនបើការចរចារនេះគ្មានលទ្ឋផលទេ លោកនិងដឹក​នាំកម្លាំកម្មករមកធ្វើការតវ៉ានៅចំកណ្តាលក្រុភ្នំពេញតែម្តង ។
សូមជម្រាបថា កម្មកររោងចក្រ​កាត់ដេរ យីហោ តៃ​ណាន នៅ​ម្តុំ​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល បានធ្វើកូដកម្មអស់រយះពេលជាងមួយសប្តាហ៍ហើយ ដើម្បី​ទាមទារ​ឲ្យភាគីម្ចាស់​រោងចក្រ ផ្តល់​ដំណោះ​ស្រាយ​លើ​ការតវ៉ា​របស់​កម្មករ ៥ ចំណុច រួមមាន​៖១-​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ តាមច្បាប់ ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ ចំនួន ១៣៥ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៣-​សុំ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​បាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៤-​សុំ​ឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ និង​ទី​៥-​សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​យក​ប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅ​ពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​៕​


1 comment:

Anonymous said...

​ សូមឲ្យលោក រ៉ុង ឈុន គោរពសំដីរបស់ខ្លួន
កុំសន្យាខ្យល់ដូចមហាតេជោ ហ៊ុន សែន ដែល
បរាជ័យពីរឿងវិនាសព្រៃឈើហើយ នៅតែមិន
ព្រម « កាត់ក​ »​ ចោលដដែលនោះ។
ស៊ី អេង គ្រុយ