ដោយ កែវ និមល 2012-07-23
កម្មកររោងចក្រតៃណាន ឬអតីតរោងចក្រតាយយៀន ប្រមាណ ២០០នាក់ បាននាំគ្នាទៅតវ៉ាសុំឲ្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ជួយកម្មករដែលបាត់បង់ប្រាក់អត្ថប្រយោជន៍។ កម្មកររោងចក្រតៃណាន បានជួបជុំគ្នាដាក់ញត្តិឲ្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា សុំឲ្យលោកឯកអគ្គរដ្ឋទូតអាមេរិក ជួយអន្តរាគមន៍ដាក់សម្ពាធលើអ្នកគ្រប់គ្រងរោងចក្រឲ្យដោះស្រាយប្រាក់ អត្ថប្រយោជន៍កម្មករចំនួន ៥ចំណុច ដែលសរុបជាទឹកប្រាក់ទៅមានចំនួនប្រមាណ ១៧០ដុល្លារអាមេរិក សម្រាប់កម្មករម្នាក់ក្នុងមួយឆ្នាំ។ ប្រាក់អត្ថប្រយោជន៍កម្មករទាំង ៥ នោះរួមមាន ប្រាក់បណ្ដេញចេញ ប្រាក់ជូនដំណឹង ប្រាក់សងជំងឺចិត្ត ប្រាក់បំណាច់ឆ្នាំ និងប្រាក់ខែចុងក្រោយ។ កម្មការិនីមួយរូបឈ្មោះ កុសល ជាតំណាងកម្មករតវ៉ា បានមានប្រសាសន៍ឲ្យដឹងថា កម្មករមកសុំឲ្យស្ថានទូតសហរដ្ឋអាមេរិកជួយនេះ ដោយសារទំនិញខោអាវដេរស្រាប់ដែលរោងចក្រតៃណាន ផលិតនោះ ភាគច្រើនគឺយកទៅលក់នៅប្រទេសអាមេរិក។ លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចូលរួមជាមួយកម្មករក្នុងការតវ៉ាមានប្រសាសន៍ថា កម្មករចង់ឲ្យស្ថានទូតសហរដ្ឋអាមេរិកជួយពួកគេ។ ប្រភពកម្មករបានឲ្យដឹងថា កម្មករទាមទារប្រាក់អត្ថប្រយោជន៍កម្មករយ៉ាងតិចឲ្យបាន ១៣៥ដុល្លារអាមេរិក សម្រាប់កម្មករម្នាក់ក្នុងមួយឆ្នាំ ប៉ុន្តែថៅកែរោងចក្របានបដិសេធ និងមិនអាចផ្ដល់ឲ្យលើសពី ៧០ដុល្លារអាមេរិកក្នុងមួយឆ្នាំឡើយ។ លោក សន មគ្គិនថស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឆ្លើយតាមអ៊ីម៉ែល ឬសារអេឡិចត្រូនិក ឲ្យដឹងថា ស្ថានទូតបានទទួលញត្តិកម្មករសុំឲ្យស្ថានទូតសហរដ្ឋអាមេរិកជួយនោះ ហើយ និងស្ថានទូតតាមដានមើលការវិវត្តន៍របស់កម្មករដោយយកចិត្តទុកដាក់។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក មិញ ហួ ប្រធានរដ្ឋបាលរោងចក្រតៃណាន ដើម្បីសុំការអត្ថាធិប្បាយចំពោះការតវ៉ារបស់កម្មករទាក់ទងប្រាក់ អត្ថប្រយោជន៍បានឡើយ នៅថ្ងៃទី២៣ កក្កដា។ នៅក្នុងលិខិតកម្មករ និងកម្មការិនីរោងចក្រតៃណាន បានផ្ញើជូនលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មានខ្លឹមសារជាអាទិថា កម្មករ កម្មការិនី រោងចក្រតៃណានបានធ្វើការតវ៉ាអស់ពេល ៤សប្ដាហ៍មកហើយ គឺចាប់តាំងពីថ្ងៃទី២៥ មិថុនា មកដល់បច្ចុប្បន្ននេះ។ ការតវ៉ានេះមិនបានដំណោះស្រាយសមរម្យនៅឡើយ។ កម្មករបានចោទថា ថៅកែរោងចក្របានរំលោភសិទ្ធិកម្មករដោយបានប្ដូរឈ្មោះរោងចក្រពី តាយយៀន មក តៃណាន កាលពីឆ្នាំ២០១០ ដោយពុំមានជូនដំណឹងជាសាធារណៈឲ្យកម្មករដឹងឡើយ។ កន្លងមកកម្មករបានជួបដោះស្រាយ២លើកហើយជាមួយតំណាងរោងចក្រ ដោយមានការចូលរួមរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងការចូលរួមរបស់គណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា ប៉ុន្តែមិនបានទទួលការដោះស្រាយឡើយ។ កាលពីថ្ងៃទី១១ កក្កដា កម្មករធ្លាប់បាននាំគ្នាទៅដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ហើយត្រូវអាជ្ញាធរបង្ក្រាបបណ្ដាលឲ្យសមាជិកសហជីពមួយរូបរបួសធ្ងន់ ទៀតផង៕
3 comments:
When the problems come turning to the US, when good things come cursing the US.
This is totally out of procedure.It's a wrong channel.
US embassy in Nom Benh can't do much anyway since it's Cambodian gov't responsibility from the get go.
Given facts that ministerial chiefs are likely bribed,the optional channel is to go to the Nat Ass members who sit on the Committee that deals with this crisis.
Learn how to invoke the constituionality and constitutional power of voters.
US can't do jack,it's internally matters.
Try to think as legitimate VOTERS VOICE,please!!!!
that's exactly how most khmer people feel about vietnam, down with vietnam/youn, if you understand koh tral island, khmer krom issues, etc, etc, you know. more power to china, really!
Post a Comment