បិទផ្លូវមុខវាំងព្រោះតែសំឡេងរំខានព្រះមហាក្សត្រ
26 July 2012
- គឹម យុទ្ធណា
ភ្នំពេញៈ មន្ត្រីប៉ូលិសចរាចររាជធានីឆ្លើយតបនឹងចម្ងល់ប្រជាពលរដ្ឋដែល ធ្លាប់ធ្វើដំណើរកាត់មុខព្រះបរមរាជវាំង តាមមហាវិថីសុធារសក្នុងខណ្ឌដូនពេញ ដែលឃើញដាក់របាំងហាមមិនឲ្យបើកបរឆ្លងកាត់ជាងមួយខែកន្លងមកហើយ នោះ ថា មកពីមានសំណើពីក្រសួងបរមរាជវាំងឲ្យបិទ ព្រោះតែសំឡេងយានយន្តរំខានអង្គព្រះមហាក្សត្រនៅពេលយប់។
ជា ធម្មតាផ្លូវ១៨៤ ខាងជើងព្រះបរមរាជរាំងជាប់នឹងសារមន្ទីរ ជាតិ ផ្លូវលេខ១៩ នៅខាងក្រោយវាំងនិងកែងចំណុចមហាវិថីសម្តេចសុធារស នៅខាងមុខ ព្រះរាជវាំង គេឃើញដាក់របាំងបិទចរាចរណ៍ជាប្រចាំនិងមានកងឯកសណ្ឋាននគរបាលយាម កាមនៅលើចន្លោះផ្លូវនោះផង ខណៈដែលផ្លូវលេខ ២៤០ខាងត្បូងព្រះបរមរាជវាំងបើកចរាចរណ៍ធម្មតា។
លោក វ៉ាន់ ឌឿន អ្នករត់ម៉ូតូកង់បីម្នាក់នៅម្តុំនោះសម្តែងការងឿងឆ្ងល់ថា ផ្លូវឆ្លងកាត់ពីមុខព្រះរាជវាំងនេះបិទជាងមួយខែមកហើយ មិនដឹងជារឿងអី ប៉ុន្តែអ្នកថ្មើរជើង និងអ្នកទេសចរឆ្លងកាត់បាន។
លោក ថា៖ «ខ្ញុំមិនដឹងពីមូលហេតុដែលគេបិទទេ ប៉ុន្តែខ្ញុំឃើញ ចរាចរណ៍កកស្ទះផងដែរ ពេលធ្វើ ដំណើរមកដល់កន្លែងពិសេស ម៉ោងចេញធ្វើការពេលល្ងាច និងថ្ងៃសៅរ៍ថ្ងៃអាទិត្យ»។
មិនអាចសុំការពន្យល់ណាមួយពីមន្ត្រីក្រសួងព្រះបរមរាជវាំងបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ហេង ច័ន្ទធារី ប្រធានការិយាល័យចរាចរណ៍រាជធានីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា កំណាត់ផ្លូវមុខព្រះបរមរាជវាំងត្រូវបានបិទតាមការស្នើសុំរបស់ សម្តេចចៅហ្វាវំាង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្ញើលិខិតមកសាលារាជធានី។ លោកមិនចាំកាលបរិច្ឆេទការស្នើសុំនោះទេ ប៉ុន្តែថា បានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន។
លោកបន្តថា៖ «តាមខ្ញុំចាំនៅក្នុងលិខិតរបស់សម្តេចចៅហ្វាវំាងបានពន្យល់ថា ដោយសំឡេងកងរំពងរបស់ម៉ូតូនិងរថយន្តគ្រប់ប្រភេទនៅពេលយប់ រំខានដល់អង្គព្រះមហាក្សត្រ.ដូច្នេះ ទើបស្នើឲ្យមានការបិទកំណាត់ផ្លូវនេះ»។
លោកថា ក្នុងលិខិតមិនបញ្ជាក់ថានឹងត្រូវបើកវិញនៅពេលណាទេ ប៉ុន្តែ ទំនងអាចត្រូវបិទរហូត ទាល់តែមានចំណារជាថ្មីឲ្យបើកវិញផងក៏មិនដឹង។ សម្តេចចៅហ្វាវំាង គង់ សំអុល មិនអាចទាក់បានទេ កាលពីម្សិលមិញ៕
6 comments:
អាស្តាច់ក្រពើនំស្រីឡើងគ្រែមិនចង់អោយប្រជាពលរដ្ធដឹង។
Can you make the Cambodian written look a lot bigger. It was so small and very difficult to read.
Hey my Cambodian beloved one can you try this? On your left finger hold on
Ctrl and on your right hold on + do the same time ,it might be held.
Monyroit
Hun Sen bett tvear vai chke reacha vong.
MONARCHY IS NO LONGER NECESSARY IN CAMBODIA. LET'S KICK THE KING OUT, SHUT DOWN THE ROYAL PALACE, AND DECLARE THE SECOND REPUBLIC OF CAMBODIA.
THE WORDS "PREAH REACHEA CHEA MLOUP" IS DEAD WRONG. THE KING HAS NO ROLE IN THE COUNTRY. HE SIMPLY MAKES PEOLE BOW & BEND IN FRONT OF HIM.
I think differently. It would be good to allow only walking people to go through all the parks in Phnom Penh including the Royal Palace and the Chaktomuk River. It would be great for the environment and people' health.
Post a Comment