លោក បាស៊ីល ហ្វឺណាន់ដូ៖ «ការបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញា គឺជាគំនិតមួយល្អហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ កម្ពុជាគួរបន្ថែមការហ្វឹកហ្វឺនសមត្ថភាព និងជំនាញរបស់ពួកគេឲ្យបានពូកែ ហើយអ្វីដែលសំខាន់ជាទីបំផុតនោះ គឺថា ពួកគេអាចធ្វើកិច្ចការរបស់ពួកគេដោយឯករាជ្យស្របតាមមូលដ្ឋានច្បាប់តែមួយគត់។ យើងបានឃើញយ៉ាងជាក់ច្បាស់ហើយថា ការជ្រៀតជ្រែកដោយឥទ្ធិពលនយោបាយទៅក្នុងប្រព័ន្ធយុត្តិធម៌ ពិតបានកើតឡើងយ៉ាងស៊ីជម្រៅនៅកម្ពុជា»។
ដោយ តាំង សារ៉ាដា
2012-07-29
ប្រភព៖ អាស៊ីសេរី
ក្រសួងយុត្តិធម៌គ្រោងបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញានៅតាមតុលាការទូទាំងខេត្តក្រុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីបំពេញសមត្ថកិច្ចក្នុងដំណើរការរកយុត្តិធម៌ជូនពលរដ្ឋ។
កម្ពុជាគ្រោងបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញារងចំនួន ៥២នាក់បន្ថែមទៀតនៅទូទាំងប្រទេស នៅដើមខែសីហា ខាងមុខនេះ ខណៈចៅក្រម និងព្រះរាជអាជ្ញាសព្វថ្ងៃមានចំនួនសរុប ៤១៥នាក់។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមានសុទិដ្ឋិនិយមថា ការបន្ថែមចំនួនចៅក្រមទាំងនេះ គឺដើម្បីបំប៉នទៅដល់ការជម្រះក្តីប្រកបដោយប្រសិទ្ធភាព និងទាន់សភាពការណ៍។
មន្ត្រីខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត មានប្រសាសន៍ថា ចំនួនចៅក្រម និងព្រះរាជអាជ្ញារងដែលនឹងដាក់បន្ថែមនៅតុលាការទូទាំងប្រទេសខាងមុខនេះ នឹងគ្រប់គ្រាន់សំរាប់ពលរដ្ឋខ្មែរជាង ១៤លាននាក់ ដើម្បីធ្វើការឲ្យបានរលូនក្នុងកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្រុមអ្នកឃ្លាំមើល និងក្រុមសិទ្ធិមនុស្សអន្តរជាតិខ្លះ បានគាំទ្រចំពោះគំរោងបន្ថែមចំនួនមន្ត្រីតុលាការនេះ ដែលពួកគេសង្ឃឹមថា នឹងអាចនាំឲ្យការរកយុត្តិធម៌ជូនពលរដ្ឋបានល្អប្រសើរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលដំណើរការនីតិរដ្ឋនៅកម្ពុជា បានសាទរចំពោះគំរោងបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញានេះ ហើយលោកក៏បានជំរុញឲ្យមានការបំពាក់មធ្យោបាយផ្សេងៗសំរាប់កិច្ចការរបស់តុលាការឲ្យកាន់តែមានប្រសិទ្ធភាព។
ចំណែកលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ បានសំដែងសុទិដ្ឋិនិយមថា ការបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញានេះនឹងអាចនាំឲ្យដំណើរការក្តីលែងមានការកកស្ទះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ប្រាក់ខែរបស់ចៅក្រម និងព្រះរាជអាជ្ញានៅកម្ពុជា មានកម្រិតទាប ចំនួនចៅក្រម និងព្រះរាជអាជ្ញាមានចំនួនតិច ខ្វះការហ្វឹកហ្វឺនជំនាញដល់ចៅក្រម ករណីជាច្រើនកកស្ទះមិនចាត់ការ មានអំពើពុករលួយកម្រិតខ្ពស់ ខ្វះការអនុវត្តតាមនីតិវិធីច្បាប់។ ប្រាក់ខែរបស់ចៅក្រម ព្រះរាជអាជ្ញា និងប្រធានតុលាការត្រូវគេដឹងថា មានចំនួនជាង ២លានរៀល ហើយរីឯអនុប្រធានតុលាការ និងព្រះរាជអាជ្ញារងមាន ១,៨លានរៀល។
ទាក់ទិននឹងការករណីក្ដីក្ដាំដែលកកស្ទះក្នុងតុលាការនោះ លោក ផាន់ វណ្ណរ័ត្ន បានទទួលស្គាល់ថា ពិតជាកើតមានមែន ប៉ុន្តែបញ្ហានេះបានធូរស្រាលឡើងវិញ ក្រោយពីកម្ពុជា បានបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រម និងព្រះរាជអាជ្ញាដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ។ លោកបញ្ជាក់ថា តុលាការខេត្តបន្ទាយមានជ័យ សព្វថ្ងៃមានសមត្ថភាពសមល្មមដែលធានាថា រឿងក្តីក្នុងខេត្តនឹងមិនអាចកកស្ទះ។
នាយកប្រតិបត្តិខាងផ្នែកច្បាប់នៃគណៈកម្មការសិទ្ធិមនុស្ស អាស៊ី លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មានប្រសាសន៍ថា ការបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញាជំហានមួយដ៏ល្អ និងត្រឹមត្រូវ ប៉ុន្តែត្រូវធានាឲ្យបានច្បាស់ថា អ្នកទាំងនោះមិនស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាល។
លោក បាស៊ីល ហ្វឺណាន់ដូ៖ «ការបន្ថែមចំនួនចៅក្រម និងព្រះរាជអាជ្ញា គឺជាគំនិតមួយល្អហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ កម្ពុជាគួរបន្ថែមការហ្វឹកហ្វឺនសមត្ថភាព និងជំនាញរបស់ពួកគេឲ្យបានពូកែ ហើយអ្វីដែលសំខាន់ជាទីបំផុតនោះ គឺថា ពួកគេអាចធ្វើកិច្ចការរបស់ពួកគេដោយឯករាជ្យស្របតាមមូលដ្ឋានច្បាប់តែមួយគត់។ យើងបានឃើញយ៉ាងជាក់ច្បាស់ហើយថា ការជ្រៀតជ្រែកដោយឥទ្ធិពលនយោបាយទៅក្នុងប្រព័ន្ធយុត្តិធម៌ ពិតបានកើតឡើងយ៉ាងស៊ីជម្រៅនៅកម្ពុជា»។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដើម្បីឲ្យស្ថាប័នយុត្តិធម៌មួយនេះកាន់តែមានការវិវឌ្ឍន៍ជឿនលឿនទៅមុខដ៏គួរឲ្យជឿទុកចិត្តពីមហាជននោះ កម្ពុជាគួរអនុម័តច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាឲ្យបានឆាប់ ដើម្បីធានាឯករាជភាពដល់កិច្ចការរបស់ពួកគេ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឲ្យដឹងថា ក្រសួងយុត្តិធម៌បានបញ្ជូនសេចក្ដីព្រាងច្បាប់ចំនួនបីដែលនៅសេសសល់ គឺច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ ដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីជជែករួចពិភាក្សាហើយ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា រយៈពេលនៃការពិភាក្សាសេចក្ដីព្រាងច្បាប់ទាំងបីនេះ មានរយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលជារយៈពេលមួយដ៏យូររ៉ាំរ៉ៃពេក ហើយបញ្ហានេះកំពុងធ្វើឲ្យប្រព័ន្ធតុលាការកម្ពុជា ហាក់នៅមិនទាន់មានភាពស្របច្បាប់ពេញលេញក្នុងការកាត់ក្ដីជូនពលរដ្ឋ៕
3 comments:
Why does this mother fucker CPP govt. needs these useless judges? these judges don't work for the people, they work for CPP.
Any 5 yrs old kids can distinguish right from wrong better than these so-called CPP judges.
Baay Kdaing
ច្បាប់ ប៉ុល ពត ចម្លែកប្រកែកមិនបាន។ តុលាការ
វាយកទៅសម្លាប់ទាំងខ្សែ។តែហ៊ុន សែនធ្វើបាប
ដាក់ទោសទ័ណ្ឌ និង លួចបាញ់សម្លាប់មួយៗ។
តុលារទាំងនេះ ស្ដាប់បញ្ជាពីហ៊ុន សែន គ្រប់
វិនាទី។
ពេលណាទៅ ទើបខ្មែរគ្រប់រូបមានសិទ្ធិ សេរី
ភាពគ្រប់គ្រាន់?
Post a Comment