វិចារណកថា ៖ អ្នកនយោបាយ ប្រឆាំងកំពុងយក អាមេរិកធ្វើជាបង្អែក?
Wednesday, 25 July 2012
ដោយ ៖ ជ័យ តារា
DAP-News
ក្រោយពេលរួមគ្នា បង្កើតជាចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិរួចមក មន្ដ្រីជាន់ខ្ពស់ គណបក្សសមរង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បានឱ្យដឹងថា ពួកគេគ្រោងជួប ជាមួយសមាជិក សភានិងមន្ដ្រីជាន់ខ្ពស់ក្រសួង ការ បរ ទេសអាមេរិកនៅដើមខែសីហាខាងមុខ។ ការគ្រោង ទៅជួបសមាជិកសភានិង មន្ដ្រីជាន់ខ្ពស់ក្រសួង ការ បរ ទេសអាមេរិកនោះ គឺដើម្បីពិភាក្សា អំពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ យុត្ដិធម៌ និងការវិលត្រឡប់ របស់ លោកសម រង្ស៊ី មេ ដឹកនាំគណបក្សប្រឆាំង មកចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ។ ក៏ប៉ុន្ដែ ក្រុម អ្នកវិភាគស្ថានការណ៍នយោបាយមួយចំនួនបានវាយតម្លៃថា ការដែលក្រុមអ្នក នយោបាយ ប្រឆាំង ព្យាយាម យកសហរដ្ឋអាមេរិកធ្វើជាបង្អែក មិនប្រាកដថា អាចទទួល បានលទ្ធផល តាមការគ្រោងទុកនោះទេ។ ជាមួយគ្នានេះក្រុមអ្នកនយោបាយ ប្រឆាំងជា ពិសេស មេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គួរពិនិត្យមើលមេរៀន ប្រវត្ដិសាស្ដ្រនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលទីបំផុត ត្រូវ សហរដ្ឋអាមេរិកបោះបង់ចោលនៅដើមខែមេសាឆ្នាំ១៩៧៥។
ថ្មីៗនេះលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ និង លោកស្រីមូរ សុខហួរ អគ្គលេខាធិការចលនា ប្រជាធិបតេយ្យ សង្គ្រោះជាតិ បានជួបជាមួយភារធារីស្ថាន ទូត អាមេរិកលោក ចេហ្វ ដាយហ្គល ដើម្បីពិភាក្សា អំពីស្ថានភាពនយោបាយ និងការបោះឆ្នោត ជាតិនៅឆ្នាំ២០១៣ ខាងមុខ។ ក្រោយពេលជួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់ស្ថានទូតអាមេរិករួចមក លោកកឹម សុខា និងលោកស្រីមូរ សុខហួរបានអះអាងថា មេដឹកនាំគណបក្សប្រឆាំង នឹងធ្វើដំណើរទៅជួប សមាជិកសភា ព្រមទាំងមន្ដ្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី០៨ ខែសីហា ខាងមុខ។ លោកកឹម សុខា និងលោកស្រីមូរ សុខហួរបានបញ្ជាក់ ទៀតថា ស្ថានទូត អាមេរិកជាអ្នកសន្យារៀបចំ ជំនួបមួយរវាងក្រុមមេដឹកនាំគណបក្សប្រឆាំងនៃប្រទេស កម្ពុជា ជា មួយ សមាជិកសភា និង មន្ដ្រីក្រសួងការបរទេសអាមេរិក ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា សមាជិក សភា អាមេរិកឈ្មោះអ្វី និងមន្ដ្រីក្រសួងការបរទេសរូប ណា ដែលលោកសម រង្ស៊ី លោកកឹម សុខា និង លោកស្រីមូរ សុខហួរត្រូវជួបពិភាក្សានាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២នោះទេ។
អ្នកវិភាគនយោបាយមួយចំនួន បានកត់សម្គាល់ថា លោកសម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង ដែលរស់នៅក្នុង ភាព និរទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ កំពុងអស់ សង្ឃឹម ក្នុងការរកអន្ដរាគមន៍ពីសហភាព អន្ដរសភា ពីសភាអឺរ៉ុប និងពីសហគមន៍អន្ដរជាតិ ក្នុងការវិលត្រឡប់មកបន្ដអាជីព នយោបាយក្នុងប្រទេស កម្ពុជាវិញ ។ ដោយហេតុថា កិច្ចខិត ខំប្រឹងប្រែងរបស់លោក ប៉ុន្មានឆ្នាំកន្លងទៅនេះ គឺជារឿងឥតប្រយោជន៍ ព្រោះពុំបានទទួល ការគាំទ្រពីសហគមន៍អន្ដរជាតិ ខ្លាំងក្លាឡើយ ។ ដូច្នេះពេលនេះលោកសម រង្ស៊ី រំពឹងទៅលើ សហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ក្នុងការជួយអន្ដរាគមន៍ឱ្យបានវិលត្រឡប់មកកាន់ប្រទេស កម្ពុជាវិញ នៅមុន ពេលបោះឆ្នោតជាតិអាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ ប៉ុន្ដែ លទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនៅ ឡើយទេ គឺត្រូវរង់ចាំមើលក្រោយពេលមេដឹក នាំ គណបក្សប្រឆាំងរូបនេះ ជួបពិភាក្សាជាមួយសមាជិកសភា និងមន្ដ្រីជាន់ខ្ពស់ក្រសួងការ បរទេសអាមេរិក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ជាមុនសិន ។
នៅក្នុងរឿងរ៉ាវប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលជា មេដឹកសំខាន់មួយរូប ក្នុង របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ បាន សរសេរលិខិតមួយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ តបនឹងលិខិតរបស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកហ្សន ហ្គាន់ធឺឌីន បង្ហាញពីការ អស់ជំនឿលើសហរដ្ឋអាមេរិក នៅក្នុង លិខិតនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ បានសរសេរថា “គួរឱ្យស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុងស្ថានភាព កំសាកបែបនេះបានទេ ។ ឯកឧត្ដមបានបដិសេធមិនផ្ដល់ការ គាំពារដល់ពួកយើង ហើយយើងក៏មិនអាចធ្វើអ្វីបានដែរ ចំពោះរឿងនេះ ឯកឧត្ដមបានចាក ចោល ពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដម រស់នៅដោយសេចក្ដី សុខ ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំ ស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវកើតនិងស្លាប់ ក្នុងថ្ងៃណាមួយចៀសមិន រួច ។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាមេរិក” ។
តាមរយៈលិខិតរបស់ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ដែលមានខ្លឹមសារត្រួសៗដូចខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថា នៅទីបំផុតរបបសាធារណរដ្ឋខ្មែរ ដែលមាន ការគាំទ្រយ៉ាងពេញ ទំហឹងពីសហរដ្ឋអាមេរិកនោះ ត្រូវខក ចិត្ដដោយ សារសហរដ្ឋអាមេរិកបោះបង់ចោល នៅ ពេលដែលខ្មែរក្រហមវាយលុកចូលក្រុងភ្នំពេញ ។ រឿងរ៉ាវប្រវត្ដិសាស្ដ្របែបនេះ អាចធ្វើឱ្យ អ្នកវិភាគនយោបាយវាយតម្លៃទុកជាមុនថា ក្ដីសង្ឃឹមរបស់លោកសម រង្ស៊ី មេដឹកនាំគណ បក្សប្រឆាំង ស្វែងរកការ គាំទ្រពីសហរដ្ឋអាមេរិកនោះ ក៏អាចជួបប្រទះនូវរឿងខកចិត្ដ ដូច គ្នាដែរ ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនបានបង្ហាញជំហរច្បាស់លាស់ ក្នុងការ គាំទ្រគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស ឬចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែល ទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ នៅ ឡើយ ។ ផ្ទុយទៅវិញ នៅក្នុងកិច្ចប្រជុំវេទិកា តំបន់អាស៊ានពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក ស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋ មន្ដ្រីការបរទេសអាមេរិក បានបង្ហាញ ជំហរយ៉ាងច្បាស់លាស់ អំពីការរក្សា ទំនាក់ទំនង និងកិច្ច សហប្រតិបត្ដិការលើវិស័យជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចទៅហើយ ៕
Subscribe to:
Post Comments (Atom)
8 comments:
លោកជ័យ តារា សរសេរបានល្អដាច់គេ
កុំតាម ពួកអាចោលម្សៀត មីចោលម្សៀតអស់នេះវាគ្មាន
សេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយនៅ
ចំពោះមុខសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! ដែលជាទេវតានៃកម្ពុជា នោះទេ
ពួកវាបានតែដើរជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់ ថ្នាក់ដឹកនាំកម្ពុជា និងរត់ចោលស្រុក តែប៉ុណ្ណោះ... !!!
គ្មានវៀតណាមម្នាក់រស់នៅប្រទេសកម្ពុជា ដូចពួកអាបល់បាយវាចោទប្រកាន់ថាស្អីនោះទេ
តែប្រសិនបើគ្មានវត្តមានយោធាវៀតណាមស្មគ្រ័ចិត្ដមកវាយរំដោះទេ
ម្ល៉េះសមចិនពង្វក់ខ្មែរក្រហម និងស្តេចសីហនុ ឲ្យសំឡាប់ប្រជាជនខ្មែរ
ងាប់អស់រលីងបាត់ទៅហើយ!
៧ មករា ១៩៧៩ ជាថ្ងៃជយ័ជំនះដ៏មហាអស្ចារ្យ
លើបនកាប់សម្លាប់ខ្មែរក្រហម សីហនុ/ប៉ុលពត !
ជយោ! សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាក្បត់ជាតិ មីក្បត់ជាតិ រត់ចោលស្រុក!
បរាជ័យ! ពួកអាក្បត់ជាតិ ចក្រពត្ដិ សក្ដិភូមិ នឹងបរិវារ!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យ! ពួកអាខ្មែរឆ្កែបំរើចក្រពត្ដិអាមេរិក !
បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះ បារាំង!
បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះ សៀម!
ពីអាញ
ជា សារុន
ប្រធានសាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
ឡូវែល ម៉ាស្ស ស.រ.អ.
មើលទៅយល់ដឹងនិងស្គាល់ច្បាស់ពីអភ័យឯកសិទ្ធិរបស់ពួកអាញទាំងស្រុង
http://www.youtube.com/watch?v=3I3z2ld7Ujs
ពិតណាស់ "គ្មានវៀតណាមម្នាក់រស់នៅប្រទេសកម្ពុជា ដូចពួកអាបល់បាយវាចោទប្រកាន់ថាស្អីនោះទេ"
មានតែយួនច្រើនលាននាក់រស់នៅប្រទេសកម្ពុជា។
Samdey " YOUN " taing Arch !!!!!!
ជាសារុនសីុលុយឆ្កួតនៅlowell...ក្លាយជាអារុនសែនឆ្កួត...អាងាប់!!!
Wow, Chia Sarun la nguoi Mien ngu nhu the sau.
May muon lam day to cho viec cong toi chung nao nua?
Ah stupid Chea Sarun is well qualified for SSI and he can bark all he wants to support ah kwak to kill his family. Ah khmer kraham only changed their clothes, but they are still murderers. They will fuck your stupid SSI wife and daughters. Then, they turtore and murder them. Go to live in Cambodia. After 28 days, your SSI will be cut and you have to kiss and lick ah kwak's penis for food.
I know your social security number. Watch out ah chkuot Chea Sarun, ah traitor Ou sovann, I know you well. the communist won't last, ah Phloeu.
This is a stupid article is nothing, but to discredit u.s ability. Just because u.s. doesn't use nuke on viet thieve don't think that u.s cann't win war against evil empire viet thieve. It just u.s. want peace for the world. Now those can not see the whole truth, blind eye believe the wrong way, other hand what happen to iraq, afghanistan, momah cadafy, samdam hun sen? without using nuke too. It just because u.s doesn't aim one missle at takhmoa, doesn't mean it won't happen forever. May, maybe not, but when it come to people uprising who know what will happen? plus we don't know how many khmer patiot are serving as hun sen body guard? when it come to time to surrender, those are the one who will have an opportunity to pionts gun at hun sen head first. I wish i am the one that will do that! it will be my pleasure.
អា ជា តារា និង អាជា សារុន ជាឆ្កែយួន។
ពួកឆ្កែចូលរួមជាមួយនឹងឆ្កែដូចគ្នា។
នេះជាការបំបែកបំបាក់សង្គមជាតិខ្មែរ ដើម្បីឲ្យ
យួនត្រួតត្រានិងខ្មែរដូចជាចម្បា និង ខ្មែរក្រោម។
Post a Comment