(លោកជា វិជ្ជា ត្រូវឃាដករ បាញ់សំលាប់ នៅថ្ងៃ ទី ២២ ខែមករា ឆ្នាំ២០០៤ វេលាម៉ោង ៩ព្រឹក ក្នុងជន្មាយុ ៤០ឆ្នាំ)
(ជា មុន្នី ប្អូនប្រុសលោក ជា វិជ្ជា ដែលបានបន្តតំនែងដឹកនាំសហាជីពរបស់បងប្រុសលោក)
ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជាអ្នកស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ។
ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១២
ដោយ៖ ខ្មែរ សុវណ្ណភូមិ
យើងនៅចាំបានថាអំពើហឹង្សារបស់អាជ្ញាធរក្រុងភ្នំពេញមកលើកម្មករក្នុងពេលដង្ហែរក្បួនយកញត្តិទៅជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមជួយអន្តរាគមន៍កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះដែលបណ្តាលឲ្យតំណាងកម្មករម្នាក់រងរបួសជាទម្ងន់ មិនបានធ្វើឲ្យកម្មកររោងចក្រតៃយានភ័យខ្លាចនិងបញ្ឈប់ការតវ៉ារបស់ខ្លួនទេដោយពួកគេបានបន្តសកម្មភាពតវ៉ារបស់ខ្លួនដោយសន្តិវិធីនិងថ្លៃថ្នូរតទៅទៀតលុះត្រាតែមានដំណោះស្រាយសមរម្យ។ តែផ្ទយទៅវិញកម្មករទាំងឡាយមានការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ លោក ជា មុន្នី និងបក្សពួកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះដោយពួកគេបានចេញមុខមកបង្កបញ្ហាជាមួយកម្មករដែលកំពុងធ្វើបាតុកម្មដូចមនុស្សព្រៃ។
ជាក់ស្តែងតាមពត៌មានទទួលបានពីរោងចក្រតៃយាននៅព្រឹកនេះកម្មករទាំងឡាយត្រូវបានលោក រ៉ុង ឈុន អំពាវនាវឲ្យផ្អាកសកម្មភាពជាបន្ទាន់ដោយសារតែលោកខ្លាចមានអំពើហឹង្សាកើតឡើងក្រែងកម្មករមិនអាចអត់ធ្មត់នឹងការប្រមាថនិងអុកឡុកបង្កឡើងដោយលោកជា មុន្នី និង បក្សពួកដែលជាតំណាងរបស់សហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជា នៅទីនោះមានស្រី៤នាក់និងប្រុស៥នាក់បានចេញមកជេរប្រមាថកាតទាន លោក រ៉ុង ឈុន និងកម្មករដែលកំពុងធ្វើបាតុកម្មដោយបើកចំហរនិងគ្មានការអៀនខ្មាស់។
ពួកគេបានចេញមកវាយប្រហារដោយពាក្យសំដីធ្ងន់ៗគ្មានក្រមសីលធម៌ទៅលើលោក រ៉ុង ឈុននិងកម្មករទាំងឡាយដែលកំពុងធ្វើបាតុកម្មដោយគ្មានញញើតអ្នកណាបន្តិចសោះឡើយ។ ជាពិ សេស ពួកគេប្រើការប្រមាថនេះដោយលើកហេតុផលថាលោក រ៉ុង ឈុន កំពុងតែធ្វើកិច្ចការដើម្បីកេង យកចំណេញនយោបាយផ្ទាល់ខ្លួនពីការធ្វើបាតុកម្មជាមួយកម្មករនេះ។
នៅក្នុងព្រឹត្តិការណ៍នោះផងដែរ កម្មករទាំងឡាយដែលមិនអាចទ្រាំនឹងការប្រមាថ ព្រម ទាំង លោក រ៉ុង ឈុនផងដែរ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះមកជួយធ្វើ អន្តរាគមន៍ សកម្មភាពរបស់លោក ជា មុន្នី និងបក្សឲ្យបញ្ឈប់ការដើរអុកឡុកនិង ស្រែកជេរប្រមាថដោយគ្មានក្រមសីលធម៌ដោយគឃ្លើនបែបនេះទៀត តែអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែឈរមើលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន មិនត្រឹមតែជាប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យកម្ពុជាទេ តែលោកក៏ជាប្រធានសហភាពសហជីពកម្ពុជាផងដែរ។ លោកបានខិតខំធ្វើកិច្ចការបម្រើប្រជាជនខ្មែរតាមរយៈស្ថាប័នទាំងនេះដោយមិនគិតពីការនឿយហត់ប្រកបដោយសុច្ចរិតភាព ដូចអតីតមិត្តភ័ក្រ្តរបស់លោក គឺលោកជា វិជ្ជា វីរបុរសកម្មករដែលត្រូវបានគេធ្វើ ឃាតយ៉ាងព្រៃផ្សៃកាលពីឆ្នាំ២០០៣កន្លងមក។ ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជាអ្នកស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ។
8 comments:
klach ngorb!!!
This is the way Hun Sen wants, the union leaders fighting each other instead of going against his gov’t.
តើអ្នកណាដែលមានខ្លាចស្លាប់ តែការស្លាប់នោះ
សូមឱ្យមានតម្លៃជាត្រីកំភ្លៀញ!!!
Here again, the same old story, nothing to be posted. I am so sick and tired of the same over and over again this story.
Chea Mony is jealous because he was invited to the Hague.
Stupid Khmers ah Chea Mony: Traitor
........MR CHÉAR MONY EST ENTRAIN DE CRACHER SUR LA TOMBE DE SON FRERE EST UN TRAITRE.
រាស្ត្រខ្មែរមិនចង់ប្រើធម៌ហឹង្សាទេ ព្រោះធម៌ហឹង្សា
ប្រើបានតែមួយរយៈខ្លីប៉ុណ្ណោះ តែធម៌អហឹង្សា
មានភាពប្រសើរដ៏ចំបង រាស្ត្រខ្មែរត្រូវនាំគ្នាអង្គុយ
ភាវនាសូត្រធម៌យកឈ្នះលើកម្លាំងហឹង្សាវិញប្រសើរជាង។
4:13 AM =បើលោកចង់បានកូនចៅ គឺមិនចាំបាច់ មានការរួមភេទទេ ទុកពេលវេលា ឲ្យភរិយាលោកយល់សប្នទៅ គឺវាគ្រាប់គ្រាន់ហើយ។
ចាស់បុរាណលោកហៅថា៖ «អាស្ទើភ្លើ»៕
Post a Comment