ដោយ. ឆាំ ឆានី ២១ ខែ កក្កដា ឆ្នាំ២០១២
ប៉ូលិសវាយសកម្មជនសហជីពកម្មករលោក រ៉ុង បញ្ញា រួចឃាត់ខ្លួនជាច្រើម៉ោង ខណះពេលដែលលោក
និងកម្មកររោងចក្រតៃយាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទការល័យ ហ៊ុន សែន ដើម្បីសូមឲ្យជួយដោះស្រាយនូវលក្ខន្ឋ័មួយចំនួនតាមច្បាប់ការងារ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ។ ចាប់តំាងពីពេលដែលកម្មករនិងសហជីពបានដាក់ញត្តិទៅខុទ្ទការល័យ ហ៊ុន សែន រហូតដល់ពេលនេះនៅមិនទាន់មានកិច្ចអន្តរាគមឬក៏ដំណោះស្រាយណាជូនកម្មករឡើយ ។ យោងលិខិត ០៣២ ស.ស.ក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១២ របស់សម្ពន្ឋ័សហជីពកម្ពុជា បានជូនដំណឹងទៅលោក កែប ជុតិមា ថា កម្មករនិង សហជីព ចំនួន១៥០ មកពីរោងចក្រតៃយាន និងខេមវែល នឹងនាំគ្នាដង្ហែរយកញត្តិទៅដាក់ជូនឯកអគ្គរដ្ឋទួតអាមេរិកនៅថ្ងៃចន្ទ័ទី២៣ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីសូមកិច្ចអន្តរាគម ព្រោះថា អ្នកបញ្ជាទិញនៃរោងចក្រ តៃ យាន គឺនៅសហរដ្ឋអាមេរិក ។ ការដង្ហែរញត្តិនៅថ្ងៃចន្ទ័ ខាងមុខនេះយើងមិនដឹងថា តើអាជ្ញាធរប៉ូលីសនិងប្រើហឹង្សាបង្រ្កាបមកលើកម្មករ និងមន្ត្រីសហជីពដូចកាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១២ កន្លងមកឬយ៉ាងណាទេ ៕
សកម្មភាពប៉ូលីសវាយតំណាងកម្មករ ( រូបភាពវីដេអូ RFA)
http://www.youtube.com/watch?feature=player_embedded&v=cegscR-WSqA#!
2 comments:
Those polices are the same Assad's regime today. Cambodia has a real democracy like they inscript in the parlament? When all Khmers have the really right to speak and the real democracy will come true to Cambodia?
SAME OLD ..SAME OLD...NOTHING MUCH, BUT WILL BE BLOODY..BLEEDING MOMENT FOR THESE PROTESTORS... NO DOUBT!
Post a Comment