សេចក្ដីថ្លែងការណ៍
ស្ដីពី
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ គឺជាថ្ងៃចាប់ផ្ដើមនៃ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដែលមានរយៈពេលបីថ្ងៃ។ មុនថ្ងៃប្រឡងឈានចូលមកដល់ សមាគមគ្រូ បង្រៀនកម្ពុជាឯករាជ្យ មានការកង្វល់ អំពីការកើតមានភាពមិនប្រក្រតី បក្ខពួក និង អំពើ ពុករលួយ ក្នុងដំណើរការប្រឡងនេះ។
ចំពោះការប្រព្រឹត្តទៅនៃការរៀបចំ ក្នុងការបែងចែកប្រធានមណ្ឌល គណៈកម្មការ ត្រួតពិនិត្យតាមអាគារ គណៈកម្មការអនុរក្ស និងដំណើរការប្រឡងតាមមណ្ឌលនីមួយៗ រួមទាំងការគ្រប់គ្រងវិញ្ញាសារឆ្នាំកន្លងមក កើតមានភាពមិនប្រក្រតី និងអំពើពុករលួយក្នុង ដំណើរការប្រឡង តាមមណ្ឌលប្រឡងនីមួយៗ ហើយការគ្រប់គ្រងវិញ្ញាសារវិញក៏មិនបានល្អនាំឱ្យបែកធ្លាយ។ ក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ អំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មិនមានការផ្លាស់ប្ដូរទេ ការផ្ដល់លុយឱ្យមេប្រយោគជាថ្នូរនៃការបើកចំលងចំលើយ និងអំពើពុករលួយនៅតែកើតមានដដែល។
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវមានវិធានការច្បាស់លាស់ចំពោះមន្ត្រីដែល បានប្រព្រឹត្តបំពានលើសេចក្ដីណែនាំរបស់ក្រសួង ត្រូវដាក់វិន័យ និងផ្ដន្ទាទោសតាមច្បាប់ ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយលក្ខណៈត្រឹមត្រូវ យុត្តិធម៌ អាចជឿទុកចិត្តបាន ធានាបានគុណភាព និងប្រសិទ្ធភាពអប់រំខ្ពស់។
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២
ប្រធាន
រ៉ុង ឈុន
1 comment:
បើអាហ៊ុន សែនជានាយករដ្ឋមន្ត្រីពុករលួយ
អស់ទាំងមន្ត្រីនៅករោមបញ្ជារបស់វាក៏ពុក
រលួយដែរ។
ពុករលួយនេះស៊ីដល់ឆ្អឹង៕តើអ្នកណាមួយ គេ
មិនដឹងនោះ?
ការពុករលួយនេះហើយដែលធ្វើឲ្យជនផ្ដាច់ការ
នៅអ៊ីរ៉ាក់ លីប៊ី ។ល។ និងប្រទេសស៊ីរីក្រឡាប់
ចាក់។
អាល់ អាស្សាដ ជនផ្ដាច់ការស៊ីរី ជិតដល់ថ្ងៃ
អន្សាហើយ ។ឯចំណែកអាហ៊ុន សែននឹងត្រូវ
បែកសន្ទះក្បាលដូចអាបីនាក់មិនខាន។
ទាំងនេះមកពីអំពើពុករលួយ រឹបអូស និង
បិទសិទ្ធិសេរីភាពប្រជារាស្ត្រ៕
Post a Comment