Monday, July 16, 2012

មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស-​សមរង្ស៊ី​ធ្វើ​ដំណើរ​ទៅ​ទី​ណាត់​ជួប​ចរចា

Lauk Sam Rainsy and Lauk Kem Sokha (photo on Jan 22, 2009)

ដោយ វណ្ណ វិចារ
2012-07-15
Source RFA Khmer: http://www.rfa.org/khmer/indepth/srp_hrp_to_meet_on_17july-07152012061001.html

តំណាង​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ជួប​ចរចា​គ្នា​អំពី​ការ​បង្រួបបង្រួម​បក្ស ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​១៧ កក្កដា នោះ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippine) ដែល​ជា​ទីតាំង​ណាត់​ជួប​ចរចា​គ្នា។ គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស សម រង្សី គឺ​លោក សម រង្ស៉ី ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ នៅ​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ទៅ​ជួបជុំ​លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន។លោក​បន្ត​ថា របៀបវារៈ​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស មាន​តែ​មួយ​គត់ គឺ​ពិគ្រោះ​គ្នា​ដើម្បី​ឲ្យ​មាន​ការ​រួបរួម​យក​ជ័យ​ជម្នះ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​ឆ្នាំ​២០១៣។

លោក គង់ គាំ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី រំពឹង​ថា នឹង​មាន​លទ្ធផល​ល្អ​ក្នុង​ជំនួប​នេះ៖ «ខ្ញុំ ​ពេញ​ចិត្ត​នឹង​ការ​ពិភាក្សា​គ្នា​នេះ។ គណបក្ស​សិទ្ធិ​មនុស្ស​មាន​គោលដៅ​ស្រប​គ្នា​នឹង​គណបក្ស សម រង្ស៊ី ដោយ​រួបរួម​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឲ្យ​ប្ដូរ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៣ ដែល​ជា​គោលដៅ​ដែល សម រង្ស៊ី ដៅ​ឥត​មាន​ប្រែប្រួល»

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា លោក​ដឹក​នាំ​ក្រុម​ការងារ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ជួប​ចរចា​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ ហើយ​នឹង​ជួប​គ្នា​ស្អែក»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ កម្ពុជា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ធ្លាប់​បាន​សើច​ចំអក​ចំពោះ​សម្ពន្ធភាព​របស់​គណបក្ស​ទាំង​ពីរ​ដែល​ប្រេះឆា​ គ្នា​នា​ពេល​កន្លង​ទៅ។ លោក ហ៊ុន សែន ក៏​ធ្លាប់​មាន​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​បង្កើត​ឡើង​ដោយ​មាន​រូប​លោក​ជា​អ្នក​ជួយ​ជ្រោមជ្រែង បាន​ន័យ​ថា លោក កឹម សុខា ជា​កូនជឹង​របស់​គណបក្ស​ប្រជាជន។ ប៉ុន្តែ​លោក កឹម សុខា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​តាម​ការ​ពិនិត្យ​មើល​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ថា គណបក្ស​ទាំង​ពីរ​រួប​រួម​គ្នា​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រជែង​យក​ឈ្នះ​ គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា នៅ​អាមេរិក អង់គ្លេស ដែល​ជា​ប្រទេស​ជឿន​លឿន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ មាន​បក្ស​នយោបាយ​សំខាន់​តែ​ពីរ​ប៉ុណ្ណោះ នៅ​កម្ពុជា​វិញ បើ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី រួម​គ្នា នឹង​ក្លាយ​ជា​គណបក្ស​ធំ​មួយ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ទៅ​ជួប​គ្នា​នៅ​ហ្វីលីពីន ជា​សញ្ញា​ល្អ​មួយ​ក្នុង​សម្ពនភាព៖ «ខ្ញុំ ​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ទាំង​ពីរ​ហ្នឹង​នឹង​មាន​ការ​មូលមាត់​គ្នា​ជា​បណ្ដើរៗ និង​មាន​ដំណើរការ​វិជ្ជមាន ទៅ​ដល់​ត្រឹម​ណា​អត់​ដឹង​ទេ»

មន្ត្រី​គណបក្ស សម រង្ស៉ី ឲ្យ​ដឹង​ថា ក្រុម​ការងារ​​គណបក្ស សម រង្ស៊ី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល។ ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី រួម​ទាំង​លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​ក្រុម​ការងារ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៧ ខែ​ក្កដា ឆ្នាំ​២០១២។

អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ថា បើ​គណបក្ស​ទាំង​ពីរ​គិត​ពី​ផល​ប្រយោជន៍​លទ្ធិប្រជាធិបតេយ្យ​ធំ​ជាង​ផល​ ប្រយោជន៍​បក្ស​រៀងៗ​ខ្លួន នឹង​នាំ​ឲ្យ​សម្ពន្ធភាព​ស្ថិតស្ថេរ​យូរ​អង្វែង ហើយ​ឈាន​ទៅ​រក​ជ័យជំនះ​នៅ​ថ្ងៃ​អនាគត​ទៀត​ផង៕


16 comments:

Anonymous said...

កុំធ្វើឱ្យខ្មាសញាតិស្រុក និងញាតិបរទេស យ៉ាង
ណាសូមអស់លោក មេត្តាពិចារណាឱ្យបានល្ងិត
ល្អន់ជាមុនសិន មុននឹងសម្រេចកំណត់ជំនួប។
ប្រសិនបើ លោក យករឿងជាតិមកដាក់លើតុ
មូលរួមជជែកតែមួយ ប្រហែលចាមានផ្លូវសង្ឃឹម
បើពុំដូច្នោះទេ វាពិតជាពិបាក ហើយដើរចូល
ផ្លូវចាស់តែដដែល ចៅហ្វាយ យួន អង្គុយសើច
ហើយតិះដៀលថា អស់លោកឆោតល្ងង់ត្រឹម
ត្រូវណាស់៕

Anonymous said...

Good idea ! The two party must put national interest ahead of personal interest .
Kill the tiger first then talk about sharing meat later otherwise the tiger will tear
you apart , one by one , limbs from limbs .

Anonymous said...

If the two parties are good, they must overcome any obstacle that will pose by the expansionist Vietnam while they are in the process of uniting.

If both parties cannot solve these kinds of BASIC problems, how can Khmer people trust you to lead the Country?

So, the 2 parties MUST work out to find a common ground to work together. They have to abandon the "SUSPICION" between each other thrown by the colonialist Vietnam.

Khmer people will not accept any excuse that both parties cannot work together because your failure at this particular time means the end of Cambodia.

I suggest that the 2 parties name the coalition as
" SAM RAINSY - HUMAN RIGHT PARTY ".

Bun Thoeun

Anonymous said...

Not only both partiy leaders be united but the supporters as well.

Stop throwing mud at one other, stop character-assassinate each other but support each other instead, for the sake of the country!


Baay Kdaing

Anonymous said...

Realistically, we understand that there were the real spies in the 2 parties, they must identify them and thrown them out with the approval from both parties.

The method to identify the spy is easy:

- The one who talks irrationally and always stirs to a different direction to benefit the puppet government.

- The one who consistently resists the idea of combining the 2 parties by providing all kinds of “EXTREME PRECAUTION ".


After all, the 2 parties must do the preemptive strike by anticipating the possible tricks that Vietnam will throw to you.

Try to list all the tricks, this way you will not be surprised when it happens.

Sarak

Anonymous said...

ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្រ្កាម
និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
នោះ ទៅដល់ណា ទៅដល់ណីហើយ..?

សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវទេ...ហើយកុហក់ថាប្ដឹងប្ដឹងប្ដឹងទៅ....



លោកសម រង្សី ប្រយ័ត្នចាញ់ លោកសួន សេរីរដ្ឋា
ណា...ពួកយើងទៅដល់អាយស៊ីស៊ីហើយ!

Anonymous said...

ហេតុអ្វីបានជា កឹម សុខា ចង់ចងសម្ពន្ធភាពជាមួយ សម រង្សី ?
ពីព្រោះ កឹម សុខា ត្រូវការខ្ចីផ្លូវ សម រង្សី ដើរមួយរយៈសិន ។
បើធ្វើម្នាក់ឯង កឹម សុខា មិនអាចមានវាសនាក្លាយ
ជាបក្សប្រឆាំងដែល ហ៊ុន សែន ចាត់តាំងថ្មីនោះទេ ហើយនិងមានការទទួលស្គាល់ជាងគេជំនួស
បក្ស សម រង្សី ដែលជាបក្ស ហ៊ុន សែន ត្រូវកំចាត់ ចោលនាពេលខាងមុខនោះដែរ ។

Anonymous said...

HUN SEN AND YOUNS START TO SREAV,because all the crimes committed against khmers race will be revealing and HUN SEN will have no more ball to stay in BANANA KINGDOOM.
OY THAT S SREAV

Anonymous said...

sam rainsy, stop being stupid, primitive and ignorant and outdated forever, ok! there are more to cambodia than you and i, really. wake up already. help unite all khmer people under one nation under god, indivisible, with liberty and justice for all, ok! be enlightened and smart and clever, no more stupid, outdated and ignorant, ok! otherwise, nobody in their right mind will vote for your party again, you know.

Anonymous said...

ដល់ពេលវេលាហើយ !

អាខ្វាក់ហ៊ុន សែនជាឧក្រិដ្ឋជន!

ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !

គឺគ្មានតុលាការ.........គ្មានគុក !

សំរាប់ដាក់វាទេ..............!!!

Anonymous said...

Both brothers, please try to make it work this time for the sake of our national survival, our independence, sovereignty and territorial integrity.

Thank you both!

Anonymous said...

what matters is the reforms: everyone of us can use one, really. if people see the real reforms, then they will praise you, etc, ok!

Anonymous said...

ហេតុអ្វីបបានជាលោក សម រង្សី មិនទទួលចង សម្ពន្ធភាពជាមួយ កឹម សុខា ? ពីព្រោះលោកសម រង្សី លោកស្គាល់ក្រយៅក្បាលកឹម សុខា ដុះនៅឯណាយ៉ាងច្បាស់ណាស់។

Anonymous said...

These two can never be together. Very soon they will call each other names again.

Anonymous said...

****

ខាអើយខា..................!




បាទ..បាទសម្ដេច............!


គណបក្សសិទ្ធិមនុស្ស ជាគណបក្សស៊ីឈ្នួល អោយពួកអាក្បត់ជាតិកញ្ជះយួន។
កឹម សុខា ជាប្រធានគណបក្សស៊ីឈ្នួល លក់ក្បាលអោយពួកអាក្បត់ជាតិកញ្ជះយួន។

កន្លងមកថ្មីៗនេះយើងស្ដាប់ឮការទាក់ទងរវាងហ៊ុន សែន/កឹម សុខា
ជាក់និងត្រចៀករបស់យើង ឃើញឯកសារយ៉ាងច្បាស់លាស់ហើយ ថា៖

កឹម សុខា ពិតជាប្រធានគណបក្សស៊ីឈ្នួល លក់ក្បាលអោយពួកអាក្បត់ជាតិកញ្ជះយួនមែន។
រួមបញ្ចូលទាំងកូនស្ដេចសីហនុ និង សួន សេរីរដ្ឋា ចូលរួមទៅលិតបាតជើង ពួកអាក្បត់ជាតិកញ្ជះយួនផងដែរ។

ពួកនេះជ្រៅតែមាត់ គំនិតរាក់កំផេល ...!
ពួកអាពូជខ្ញុំគេ ៥រយជាតិ....!

Anonymous said...

keep in mind, cambodia has changed a lot the KR time, so people don't care anymore about your bias, prejudice, discrimination, and primitive and outdated thinking again. people only care about cambodia developing, their better standard of living, their businesses, their investments, and choosing a good, competent, effective, strong, educated, experience in life, smart, clever, capable, enlightened kind of khmer leaders. forget it if you don't meet that qualifications, really! people in cambodia don't care anymore, especially after they survived and gone through so much in their life already. plus, people in cambodia are now a lot educated and smarter and wiser and enlightened, so do not think some bad, incompetent, ineffective people can convince them again. this time this want to see your autobiography and what kind of life experience you have and whether you meet all the qualification fit to be their leaders, forget it if you are incompetent, greedy, mentally incompetent, primitive, outdated, stupid, bias, prejudice, discriminatory, etc, etc, ok! cambodia changed, people changed, so you better get with the program if you want to be their leaders in cambodia, ok! god bless my country cambodia always.