គេរកឃើញថាចៅក្រម ព្រះរាជអាជ្ញា ៣០ រូបហួសអាយុចូលនិវត្តន៍
05 July 2012
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ ចៅក្រម និងព្រះរាជអាជ្ញាប្រមាណ ៣០ រូប ត្រូវបានគេរកឃើញថា លើសអាយុចូលនិវត្តន៍ ប៉ុន្តែរដ្ឋាភិបាល ពុំបានដាក់ឈ្មោះរបស់ពួកគេ ក្នុងបញ្ជីចូលនិវត្តន៍ឡើយ ដែលទង្វើនេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់ ចាត់ទុកថា ខុសច្បាប់ ខណៈដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំង នោះ។
ក្នុងបញ្ជីឈ្មោះ ចៅក្រម និងព្រះរាជអាជ្ញានៃតុលាការកម្ពុជា ដែលចេញផ្សាយកាលពីឆ្នាំទៅ និងដែលភ្នំពេញទទួលបានច្បាប់ចម្លងមួយច្បាប់ កាលពីម្សិលមិញបង្ហាញថា មានចៅក្រម ២៤ រូប និងព្រះរាជអាជ្ញា ៦ រូប លើសអាយុត្រូវចូលនិវត្តន៍ ប៉ុន្តែពួកគេនៅតែបម្រើការងារ ក្នុងប្រព័ន្ធតុលាការសព្វថ្ងៃនេះ។ ឯកសារបង្ហាញថា មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ទាំងនោះ មានអាយុលើសពី ៦០ ឆ្នាំដែលជាអាយុត្រូវចូលនិវត្តន៍ទៅតាមច្បាប់នៃប្រទេសកម្ពុជា។
នាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន និងប្រធានផ្នែកតាមដាននៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានថ្លែងថា រដ្ឋាភិបាល មិនគួរអនុញ្ញាតឲ្យចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ បម្រើការក្នុងតួនាទីរបស់ពួកគេទៀតទេ ព្រោះពួកគេលើសអាយុចូលនិវត្តន៍៦០ ឆ្នាំទៅហើយ។
លោក នី ចរិយា បានមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាល អនុញ្ញាតឲ្យបម្រើការលើសអាយុចូលនិវត្តន៍ វាខុសច្បាប់ ព្រោះយើងពុំមានច្បាប់ពិសេសសម្រាប់ពួកគេទេ។ លោកថា ការណ៍នេះបង្ហាញថា វាមានភាពមិនត្រឹមត្រូវនៅក្នុងប្រព័ន្ធយុត្តិធម៌។ [យើងបាន]ចោទជាសំណួរ ថាតើពួកគេអាចរកយុត្តិធម៌ជូនដល់ប្រជាជនបានដែរឬទេ?»។
លោក សុក សំអឿន បានមានប្រសាសន៍ថា៖«ប្រទេសយើង មាន[មន្ត្រីរាជការ]ចូលនិវត្តន៍តិចតួចណាស់។ យើងត្រូវតែអនុវត្តទៅតាមច្បាប់ នៅពេលយើងមានច្បាប់ បើមិនអ៊ីចឹងទេ វាមិនមែនជានីតិច្បាប់ទេ»។
ក្នុងចំណោមបញ្ជីឈ្មោះទាំងនោះ ក៏មានចៅក្រមនៅតុលាការកំពូល ៥ រូប ផងដែរ រួមមានលោក ឌិត មន្ទីរ ប្រធានតុលាការកំពូលដែលកើតនៅឆ្នាំ ១៩៤៤ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ដែលកើតនៅឆ្នាំ ១៩៤០ ចៅក្រម ទី ណេង ដែលកើតនៅឆ្នាំ ១៩៤៤ ចៅក្រម យស់ សុខឿន ដែលកើតនៅឆ្នាំ ១៩៤៦ និងចៅក្រម ប្រាក់ គឹមសាន្ត ដែលពុំមានបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតច្បាស់លាស់។
ចៅក្រមនៅសាលាឧទ្ធរណ៍ ៥ រូបក៏ត្រូវគេរកឃើញលើសអាយុចូលនិវត្តន៍ផងដែរ ដែលរួមមានលោក ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ ដែលកើតនៅឆ្នាំ ១៩៤៧ ចៅក្រម សំរិទ្ធ សុផល ដែលកើតនៅឆ្នាំ ១៩៥០ ចៅក្រម អ៊ុំ សារិទ្ធ ដែលកើតនៅឆ្នាំ ១៩៤៧ ចៅក្រម ងួន អ៊ឹម ដែលកើតនៅឆ្នាំ ១៩៥២ និងចៅក្រម អ៊ឹង សារុន ដែលកើតនៅឆ្នាំ ១៩៥១។
រីឯសាលាដំបូងរាជធានីភ្នំពេញវិញ លោក ជីវ កេង ដែលជាប្រធាន កើតនៅឆ្នាំ ១៩៥១ លោក គឹម អេង អនុប្រធានសាលាដំបូងខេត្តព្រះសីហនុកើតនៅឆ្នាំ ១៩៥២ លោក ថោង អុល ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ កើតនៅឆ្នាំ ១៩៤៩ លោក កឹម ឈាន ប្រធានសាលាដំបូងខេត្តកំពត កើតនៅឆ្នាំ១៩៥២ និងអ្នកស្រី ស៊ឹម សាមឿ អនុប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលកើតនៅឆ្នាំ ១៩៥២ សុទ្ធតែត្រូវបានរកឃើញថា លើសអាយុចូលនិវត្តន៍។
លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល និងចៅក្រម យស់ សុខឿន បានបដិសេធមិនអធិប្បាយ ប៉ុន្តែលោក ថោង អុល ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ បានថ្លែងថា ច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មិនអាចកំណត់អាយុចូលនិវត្តន៍លើចៅក្រម និងព្រះរាជអាជ្ញាបានទេ ព្រោះលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាពុំមានចែងឡើយ។
លោក ថោង អុល បានគូសបញ្ជាក់ថា៖«ព្រះរាជក្រឹត្យចែងថា ចៅក្រមដែលមានអាយុ ៦០ ឆ្នាំ ត្រូវចូលនិវត្តន៍ តែមាត្រា ២ នៃព្រះរាជក្រឹត្យ ក៏បានចែងថា ចៅក្រមដែលមានអាយុ ៦០ ឆ្នាំ អាចបន្តតួនាទីរបស់ខ្លួនទៅតាមការចាំបាច់»។
លោកស្រី ស៊ឹម សាមឿ អនុប្រធានសាលាដំបូងខេត្តកំពង់ធំ បានថ្លែងថា លោកស្រីពុំព្រមចូលនិវត្តន៍ទេ ល្គឹកណាព្រះរាជក្រឹត្យ បានចេញបង្គាប់ឲ្យលោកស្រីធ្វើបែបនោះ។
លោកស្រីបានគូសបញ្ជាក់ថា៖ «វាមិនខុសច្បាប់ទេ បើរាជក្រឹត្យពុំត្រូវបានចេញតម្រូវឲ្យចូលនិវត្តន៍នោះ។ បើរាជក្រឹត្យត្រូវបានចេញតម្រូវ[ចៅក្រម]ឲ្យចូលនិវត្តន៍ ខ្ញុំនឹងសុខចិត្តចូលនិវត្តន៍»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មិនអាចទាក់ទង សុំការអធិប្បាយបានទេ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ហ៊ី សុភា និងនាយខុទ្ទកាល័យរដ្ឋមន្ត្រី លោក សម ប្រជាមានិត បានបដិសេធមិនធ្វើការបំភ្លឺជុំវិញបញ្ហានេះទេ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា ពុំទាន់មានចៅក្រម និងព្រះរាជអាជ្ញាគ្រប់គ្រាន់ រដ្ឋាភិបាល មិនអាចបង្ខំឲ្យចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ ចូលនិវត្តន៍បានទេ។ លោកបានមានប្រសាសន៍ថា៖«យើងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ យើងត្រូវធ្វើកំណែទម្រង់ចៅក្រម និងព្រះរាជអាជ្ញា។ យើងនៅតែខ្វះធនធានមនុស្ស ក្នុងប្រព័ន្ធតុលាការ [ដូច្នេះ]នៅក្នុងដំណើរការកំណែទម្រង់ យើងត្រូវការធនធានមនុស្ស»។
យ៉ាងណាក្តី លោក សុក សំអឿន បានលើកឡើងថា៖ «ការធ្វើបែបនេះ វាជាទម្លាប់ទៅហើយ ដែលច្បាប់ពុំត្រូវបានអនុវត្តនោះទេ។ ដូច្នេះ វាមិនមែនជានីតិច្បាប់ទេ។ ហេតុនេះ រដ្ឋាភិបាលត្រូវតែគិតគូរធ្វើវិសោធនកម្មច្បាប់។ ខ្ញុំទទួលស្គាល់ពីកង្វះចៅក្រម និងព្រះរាជអាជ្ញា ប៉ុន្តែបើយើងចង់ធ្វើដូចនេះ យើងត្រូវធ្វើវិសោធនកម្មច្បាប់»៕
Thursday, July 05, 2012
Subscribe to:
Post Comments (Atom)
5 comments:
គ្នាននរណាអាចជំនួសពូកអាហ្នឹងបានទេវី ពួកហ្នឹងវាបំរើ អញបានល្អ អញឲកាត់ទោសអាណា អាហ្នឹងមានទោស ទោះបីវាមិនធ្វើអីក៏ដោយ រកអាអ្នកបំរើធ្វើការអញ្ចឹងណាបាន ខាងបក្សពូកអញវិញវាចេះរកល្បិចបន្ទូរទោសឬក៏មិនចាប់តាមចិត្ត គេបន្ទោសអញថាតុលាកាវាមិនចាប់ អាណាមិនដឹងតុលាកាក្រោមគូទអញអង្គុយ ពួកឯងមើលអាឈូកបណ្ឌិតមើល ពេលនេះហើយ វាដើរម៉ាសេរី
បើអាឆ្កែឆ្កួតខ្វាក់ភ្នែក ល្ងីល្ងើហ៊ុន សែន
កញ្ជៈអាយួនមានពុតវាមិនចេញពីអំណាចទេ.....
ក៏គ្នាននរណាអាចជំនួសពូកអាឆ្កែឆ្កួតអស់ហ្នឹងបានដែរ !
ពូកអាអស់នេះជា ROBOT VIETCONG
យួន HANOI !
We don't want to retire yet we still have some brain for yourn to use.
ច្បាប់បានតែងមក និង អនុម័តហើយ តែមិន
ប្រតិបត្តិនោះ តើមានប្រយោជន៍អ្វី?
ជនផ្ដាច់ការ ហ៊ុន សែន ច្បាប់គឺនៅនឹងមាត់
របស់វា។
អ្នកដែលត្រូវចូលនិវត្ត បែរទៅជាមិនចូលវត្តវិញ
នោះ ព្រោះអាព្រះបាទស្ដេចភ្នែកមួយវាមិន ឲ្យឈប់។
អាជនផ្ដាច់ការ ហ៊ុន សែន ច្បាប់គឺនៅក្នុងប្រហោងគូទរបស់វា។
Post a Comment