Monday, July 23, 2012

Danh Hong, the inventor of Khmer Unicode font: A native of Pol Leav (Bac Lieu), Kampuchea Krom

លោក​ដាញ់ ហុង - Danh Hong

តើ​នរណា​​ជា​អ្នក​បង្កើត​​ហ្វុន​យូ​នី​កូដ​​

ថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១២
កោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​​ ៖ អ្នកប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​ពិតជា​បានដឹង ​និងបាន​ប្រើ​​ប្រាស់​ហ្វុន​អក្សរ​យូ​នីកូដ​ ប៉ុន្តែ​មិនទាន់​ដឹងថាតើនរ​ណាជា​អ្នកបង្កើត​ហ្វុន​នេះ​​ទេ?

ខាងក្រោម​នេះជាបទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​បង្កើត​ហ្វុនអក្សរយូនីកូដ
អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដ​គឺជាកូនខ្មែរ​កម្ពុជា​ក្រោម​ ឈ្មោះ​ដាញ់ ​ហុង​​ ​មានស្រុក​កំណើត​​នៅ​ខេត្តពល​លាវ(អាញ៉ឺង​​ហៅ​​បាក់​លីវ )​ ។ លោកមាន​ឪពុកឈ្មោះ​ដាញ់​ ពៀ​ ជាកសិករ​​ ហើយ​បច្ចុប្បន្ន​​ឪពុក​របស់លោក​មាន​វ័យ៨២ឆ្នាំហើយ​ តែនៅបន្ត​របរ​ស្រែចម្ការ​ដដែល ។ ​​ចំណែកម្តាយ​បានស្លាប់ចោល​តាំងពី​លោក​ដាញ់ ហុង មានអាយុ៨ខែ​ម៉្លេះក្នុងអំឡុង​សម័យ​សង្គ្រាម​វៀត​ណាម ​។​ ​លោក​ដាញ់ ហុង មានសមាជិក​គ្រួសារ​ចំនួន៩​នាក់ ចំណែក​​លោកជា​កូន​ទី៥​ ក្នុងចំណោម​បងប្អូន​ចំនួន៧​នាក់ ​ក្នុង​នោះ​មាន​ប្រុស៤​នាក់​​ ។


កាលនៅកុមារលោក​ដាញ់​ ហុង​ សិក្សា​នៅសាលា​បឋម​សិក្សា​​បាហៀង​ ។​ ជារៀងរាល់​ថ្ងៃ​​លោក​​ត្រូវ​ចំណាយ​ពេលវេលាដើរ​ទៅសាលា​ប្រមាណ​ជាពីរ​គីឡូម៉ែត្រ​ពី​ផ្ទះ ។​ លោក​ដាញ់​ ហុង ​​ជាក្មេងឧស្សាហ៍​ព្យាយាម​នៅក្នុង​ការសិក្សា​ខ្លាំង​​ណាស់​ ​ហើយលោកក៏ជា​ក្មេងដែលរៀន​ពូកែប្រចាំថ្នាក់​ផងដែរ ។ រៀនចប់​បឋម​សិក្សា ​លោកបន្តចូល​សិក្សា​នៅអនុ​វិទ្យាល័យ​បា​ហៀង​ ​និង​បន្ទាប់មក​ទៀតលោក​បន្តការសិក្សា​នៅ​វិទ្យាល័យ​ឡាំង​យឿ ។

នៅឆ្នាំ១៩៩២ លោកបានប្រឡង​បញ្ចប់​មធ្យម​សិក្សាទុតិយ​ភូមិ​ ​ហើយលោក​បាន​ប្រឡង​​ជាប់អាហារូប​ករណ៍​របស់រដ្ឋាភិបាល​វៀតណាម​ទៅបន្តការសិក្សា​កម្រិតបរិញ្ញា​បត្រនៅ​សាកល​វិទ្យា​​ល័យច្បាប់ស្ថិតនៅ​​​ទីក្រុង​ព្រៃ​នគរ​ ​​ដែល​បច្ចុ​ប្បន្ន​មានឈ្មោះថា​ទីក្រុងហូជី​មិញ​។​ តាមពិតទៅ​លោកជាសិស្ស​ពូកែផ្នែក​គណិត​វិទ្យា​ ​ប៉ុន្តែដោយ​សារតែលោក​ស្រឡាញ់ខាង​ច្បាប់​​ក៏សិក្សា​ផ្នែក​នេះ​​​។​ លោក​ដាញ់​ ហុងបាន​បញ្ចប់​បរិញ្ញា​បត្រ​ច្បាប់​នៅ​ឆ្នាំ​១៩៩៧​ និង​ប្រលង​​ជាប់ចូល​បម្រើ​ការ​ងារ​ជំនាញច្បាប់​ក្នុងស្ថាប័ន​រដ្ឋវៀត​ណាម​មួយ​ដែល​មាន​ឈ្មោះ​ថា​គណៈ​កម្មការ​ជនជាតិ​ និងតំបន់​ភ្នំរបស់​រដ្ឋា​ភិបាល​(ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ)​ ​នៅទីក្រុង​ព្រែក​ប្ញស្សី​(ឈ្មោះពីមុន)​ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថាទីក្រុងកឹងធើ ។

ធ្វើ​ជា​មន្ត្រី​រដ្ឋ​​ការ​​នៅ​​ប្រទេស​វៀត​ណាម​​បាន​៣​ឆ្នាំ​​​ លោក​បាន​ដាក់​ពាក្យ​​ចូល​ធ្វើ​ការ​​នៅ​ប្រទេស​​កម្ពុជា​​ខាង​ផ្នែក​​​រចនា​​ និង​បង្កើតពុម្ព​​​​អក្សរ​​​​នៅ​​មជ្ឈ​មណ្ឌល​​ខេម​រៈ​​សិក្សា​​​របស់​អា​មេរិក​​​​ប្រចាំ​ខេត្ត​សៀម​រាប ​រយៈ​ពេល​​​៣​ឆ្នាំ​​ ចាប់​ពី​ឆ្នាំ​​​២០០​០​ដល់​ឆ្នាំ​​២០០៣​ ។ ​បម្រើ​កា​រនៅ​ទី​នោះ​លោក​​ស្នាក់​​នៅ​​ផ្ទះ​ជួល ។ រយៈ​ពេល​ធ្វើ​ការ​​នៅ​​ខេត្ត​សៀម​រាប​ លោក​បាន​​ស្គាល់​​ជា​មួយ​បុរស​​ជន​ជាតិ​អេស្ប៉ាញ​​កម្រិត​​អនុ​បណ្ឌិត​​ផ្នែក​​​វិទ្យា​សាស្ត្រ​​កុំ​ព្យូ​​ទ័រ​​​ម្នាក់​​ ហើយ​​លោក​ក៏​​មូល​មតិ​​គ្នា​បង្កើត​​​គម្រោងKhmer OS ​ស្នើ​ទៅ​អង្គ​ការ Open Forum​ នៅ​ឆ្នាំ​​២០០៣​ តែ​រហូត​ដល់​ឆ្នាំ​​២០០៤​​ទើប​ខាង​អង្គ​ការ​​សម្រេច​​​ទទួល​​ ។

ក្នុង​ឆ្នាំ​​​២០០៥​ដល់​​២០១០​ លោក​ដាញ់ ​ហុង​ បាន​​ចូល​បម្រើ​ការ​ជា​អ្នក​យក​ព័ត៌​មាន​​​ភាសា​​វៀត​ណាម​​​ឱ្យ​វិទ្យុ​​អាស៊ី​សេរី​ លុះ​​​ដល់​ខែ​​មេសា ឆ្នាំ​​​២០១០​ ​លោក​​បាន​ផ្លាស់​ប្តូរ​​ទៅ​ធ្វើ​​ជាបុគ្គលិក​​ផ្នែក​រចនា​​គេហ​ទំព័រ​វិញ ។​​លោក​ដាញ់ ហុង ​បាន​រំឭក​​ថា​ ពេល​​​​សិក្សា​នៅ​មហា​វិទ្យា​ល័យ​​​លោក​បាន​​ទៅ​ធ្វើ​ជា​កម្មករ​​នៅ​កន្លែង​ជួស​ជុល​​កប៉ាល់​​ដើម្បី​រក​ប្រាក់​​បន្ថែម​​​ពី​លើ​​ប្រាក់​ដែល​គ្រួសារ​ផ្ញើ​​​មក​ឱ្យ ។ ក្រៅ​ពី​នេះ​​លោក​ត្រូវ​សាកល​​​វិទ្យា​ល័យ​​ទាក់​ទង​​ឱ្យ​​ធ្វើ​​​វចនា​នុ​ក្រម​​វៀតណាម​​-ខ្មែរ​ ព្រោះ​​និស្សិត​​​ខ្មែរ​យើង​​ទៅ​សិក្សា​​នៅ​ប្រទេស​​វៀត​ណាម​​មាន​ចំនួន​ច្រើន​​ ទើប​នាំ​​ឱ្យ​ក្រសួង​​អប់​រំ​វៀត​ណាម​​គិត​គូរ​​​ក្នុង​ការ​រៀប​ចំ​​ឱ្យ​មាន​វចនា​នុ​ក្រម​​ពហុ​ជាតិ​​សាសន៍​នេះ​ឡើង ។

លោក​​​ដាញ់ ហុង ​ឱ្យ​ដឹង​​​ទៀត​ថា ​កាល​ពី​​នៅ​ជា​និស្សិត​​ឆ្នាំ​ទី​​១ផ្នែក​ច្បាប់​​នា​​ឆ្នាំ​​​១៩៩២​ លោក​​​ស្គាល់​​ក្រុម​ហ៊ុន​​វៀត​ណាម​​មួយ​​ឈ្មោះ​​ថា CINOTEC ដែល​ជា​ក្រុម​ហ៊ុន​​ធ្វើ​ Font ខ្មែរ​យក​​មក​លក់​នៅ​​​ស្រុក​ខ្មែរ​ ។ ​ពេល​នោះ​ ​​លោក​​​ក៏​ចាប់​អារម្មណ៍​​ក្នុង​ការ​រចនា Font​ ដែរ​ ប៉ុន្តែ​​​អត់​ទាន់​ធ្វើ​អ្វី​​ចេញ​ជា​រូប​រាង​ទេ ។

លោក​ដាញ់ ហុង ​មិន​ដែល​គិត​​ថា បង្កើត​​ហ្វុន​​អក្សរ​នេះ​ឡើង​​សម្រាប់​ស្តង់​ដា​របស់​ប្រទេស​​ជាតិ​ទេ ​គឺ​លោក​​បង្កើត​​ហ្វុន​​អក្សរ​​យូ​នី​កូដ​​ដោយ​​សារ​តែ​លោក​​ចង់​ដោះ​ស្រាយ​​រាល់​បញ្ហា​​​​ពិបាក​​ស្មុគ​ស្មាញ​​ឱ្យ​មក​ស្រួល​​វិញ ។ ​លោក​​បាន​ចំណាយ​​ពេល​​​ជា​ច្រើន​ឆ្នាំ​​នៅ​ក​្នុង​ការ​​ធ្វើ​ពុម្ព​​អក្សរ​​​យូនី​កូដ​​នេះ​ ដោយ​លោក​​​បាន​ទៅ​ស្រាវ​ជ្រាវ​​នៅ​តាម​​បណ្តាញ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេត​ ។ ការ​ធ្វើ​​​​ពុម្ព​​​អក្សរមួយ​បែបៗ​គឺ​លោក​​ត្រូវ​ចំណាយ​​​ពេល​អស់​ជិត​​កន្លះ​ឆ្នាំ​​ រហូត​មក​ដល់​ឆ្នាំ​​​២០០២​​ក៏​ទទួល​បាន​​ផ្លែ​ផ្កា​​ដូច​ប្រា​ថ្នា​ ។ ​នៅ​ពេល​ធ្វើ​ហ្វុន​​អក្សរ​បាន​​ហើយ​មិន​មាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ណា​ជួយ​ផ្សាយ​​ឱ្យ​លោក​​ទេ គឺ​លោក​បាន​​ដាក់​នៅ​ក្នុង​​អីុន​ធើ​រ​​ណេត​​​ ដើម្បី​ឱ្យ​គេ​​​ដោន​​ឡូត​​យក​ទៅ​ប្រើ​ប្រាស់​ ។

សម្រាប់​ពេល​​នេះ​​លោក​ចង់​​​ឱ្យកូន​​ខ្មែរ​​ចេះ​ប្រើ​ប្រាស់​​ហ្វុន​​យូនីកូដ​​​ឱ្យ​បាន​ច្រើន​​ ដើម្បី​ងាយ​ស្រួល​​​នៅក្នុង​​ការ​ងារ​ផ្សេងៗ​ ។ ​​លោក​ដាញ់ ហុង មាន​​​​៤២​ឆ្នាំ មាន​ភរិយា​​​ឈ្មោះ​ភេង ​លីដា ​អាយុ​​​២៥​ឆ្នាំ និង​កូន​​ស្រី​ម្នាក់​​ដោយ​លោកបាន​​​រៀប​ការ​ជាង​​២​ឆ្នាំ​​​ហើយ​​ ៕​

10 comments:

Anonymous said...

Lauk Danh Hong,'
Many thanks for your great effords.
Congratulations!

Bun Heang Ung
Down Under

Anonymous said...

A Vietnamese invented Khmer unicode while Khmer themself are too busy drinking and chasing women and stealing from their own country, what a pathetic!.

Anonymous said...

Thanks You Dear for interlectual generocity, while MIDLE Khmer strugling to geting STARS WOMEN LAND SALLING and abvioueing Kher inocent. I know you can help us more.

Anonymous said...

This guy was educated under Yuon's education system.

Anonymous said...

what do u expect?

khmer education system can only produce the corrupt and useless students.

they have 2 bribe to pass the grade.

Anonymous said...

i told you, khmer krom and khmer leu people like khmer surin, etc should all help to contribute to the success of cambodia, no matter where you live; don't let political map make you any different from khmer people of cambodia. all khmer people are khmer, that's include all khmer krom people, khmer leu people, khmer kandal people, etc, really. god bless cambodia always.

Anonymous said...

Yeh Khmer krom and
khmer surin
help the stupid lazy
khmer kandal

Anonymous said...

វប្បធម៌រលំជាតិរលាយ...យើងជាកូនខែ្មរត្រូវតែថែរក្សាអក្សរសាស្រ្តជាតិអោយបានគង់វង្ស។

Anonymous said...

shut up, nobody is lazy or stupid, just they live in the dark hole and remained there, that's all, ok! it's time to wake up and change your perception or the way you see things, ok! that's all.

Anonymous said...

see, if stupid, primitive outdated politicians stop discriminate and biased and prejudice against all khmer people, you'll be surprised how people from all walks of life can help to contribute to the development and reconstruction of cambodia in every way, really. so wake up already, ok. stop being stupid, primitive and outdated and ignorant forever, ok! there are more to cambodia than you and i, really! god bless my country cambodia always.