ខែកក្កដា 20, 2012
Originally posted at: http://srpchandeth.wordpress.com/2012/07/20/%e1%9e%a2%e1%9f%86%e1%9e%8e%e1%9f%84%e1%9e%99%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83-%e1%9e%85%e1%9e%84%e1%9f%92%e1%9e%9a%e1%9f%83-%e1%9f%a5%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6/
ជារៀងរាល់ឆ្នាំ ពិសេស មុនថ្ងៃ បោះឆ្នោត មន្រ្តី គណបក្ស សម រង្ស៊ី តែងតែ ធ្វើការ ដាស់តឿន និង ពន្យល់ ដល់ ប្រជាពលរដ្ឋ ដែលជា ម្ចាស់ ឆ្នោត អំពី តម្លៃ នៃ សន្លឹក ឆ្នោត ថា “សន្លឹក ឆ្នោត របស់ បង ប្អូន មួយ សន្លឹក មាន តម្លៃ ស្មើនឹង អាយុ ជីវិត នៃ ការរស់ នៅរបស់ បង ប្អូន រយៈពេល ៥ឆ្នាំ អញ្ចឹង ចូរ បង ប្អូន មិន ត្រូវ យក សន្លឹក ឆ្នោត របស់ បង ប្អូន ទៅ ប្តូរ យក អំណោយ ត្រឹម តែ មួយ ថ្ងៃ នោះ ឡើយ ព្រោះ ការ យក សន្លឹក ឆ្នោត មួយ សន្លឹក ទៅ ប្តូរ យក អំណោយ មួយថ្ងៃ វានាំ មក ចង្រៃ ៥ឆ្នាំ”។
ចង្រៃ ៥ឆ្នាំ ត្រង់ថា ៖ ពេល គេត្រូវ ការ សន្លឹក ឆ្នោត យើង គេឲ្យ យើង ១០,០០០រៀល ឬ ៥០,០០០ រៀល តែនៅ ពេលគេ បានអំណាច យើងត្រូវ រៀបចំ ការកូនចៅ ទៅសុំ ឲ្យគេ ធ្វើឯកសារ គេ តម្រូវ ឲ្យយើង បង់ប្រាក់ ឲ្យគេ ១០០,០០០រៀល, គេឲ្យ សារ៉ុង យើងមួយ យើងបោះឆ្នោត ឲ្យគេ តែនៅ ពេល កូនយើង ឈ្លោះគ្នា រួចយើង ទៅពឹង ឲ្យគេជួយ គេថា ទាល់តែ មាន ១,០០០,០០០រៀល ទើបគេ ដោះលែង កូនយើង ។ល។ និង ។ល។ នេះ គ្រាន់ជា ឧទាហរណ៍ ត្រួសៗ តែប៉ុណ្ណោះ គឺមាន បញ្ហា ជាច្រើន ទៀត ដែលកើត មានជា ផលវិបាក ដល់ ប្រជាពលរដ្ឋ ម្ចាស់ ឆ្នោត ក្រោយ ពេល បោះឆ្នោតរួច។
ជាក់ស្តែង នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១២ នេះ មានរឿង អយុត្តិធម៌ ចំនួន ពីរ ករណី ដែល បានកើន មាន ឡើង នៅក្នុង ទឹកដី ខេត្ត បាត់ដំបង ។ ១/-មាន ប្រជាកសិករ ចំនួន ជាង៣០០ គ្រួសារ បាននាំ គ្នាមក ធ្វើការ តវ៉ា នៅមុខ តុលាការ ខេត្ត សុំឲ្យ តុលាការ ដោះលែង តំណាង របស់ពួក គាត់ ចំនួន ៦នាក់ មកវិញ ដែលពាក់ ព័ន្ធ ទៅនិង វិវាទ ដីធ្លី នៅចំណុច ភូមិ អណ្តូង កន្ទួត ឃុំ ដូនបា ស្រុក គាស់ក្រឡ ដែល ករណី មួយនេះ បាន កើត មានឡើង អស់រយៈ ពេល ជាយូរឆ្នាំ មកហើយ ដោយ ពុំមាន ដំណោះ ស្រាយ អ្វី ក្រៅពី ការសន្យា នៅពេល យុទ្ធនាការ បោះឆ្នោត តែប៉ុណ្ណោះ។ ហើយ ករណី មួយ ទៀត បានកើត មាននៅ ចំណុច ភូមិ ១៣ មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែល អាជ្ញាធរ មូលដ្ឋាន បានធ្វើ ការពង្រីក ផ្លូវ និងធ្វើ ប្រព័ន្ធ លូបង្ហូរទឹក ដោយ តម្រូវឲ្យ ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ រុះរើផ្ទះ ថយទៅ ក្រោយ តែមាន ប្រជាពលរដ្ឋ តែ៣ គ្រួសារ ក្នុងចំណោម ១០០ គ្រួសារ ដែល ជា គ្រួសារ អ្នកមាន លុយ និង ក៏ទំនង ជាអ្នក ដែលធ្លាប់ បានជួយ លុយកាក់ ឲ្យទៅ គណបក្ស កាន់ អំណាច ក្នុង អំឡុង ឃោសនា បោះឆ្នោត បែជា អាជ្ញាធរ មិនឲ្យ រុះរើ ទៅវិញ ដោយ ទុកឲ្យ ស្ទះ ទៅនឹង ផែនការ នៃការ អភិវឌ្ឍន៏ ទៅវិញ រហូត ដល់ធ្វើ ឲ្យប្រជាពលរដ្ឋ ៩៧ គ្រួសារ ទៀត ធ្វើការ តវ៉ា ទៅនឹង ចំណាត់ ការអយុត្តិធម៌ មួយនេះ។
ប៉ុន្តែ ទោះជា ករណី ដដែលនេះ វាកើត មានឡើង មកពី “ការ ទទួល អំណោយ រួច ប្រគល់ អំណាច ឲ្យគេ” របស់ ប្រជាពលរដ្ឋ ខ្លួនឯង យ៉ាងណា ក៏ដោយ ក៏មន្រ្តី គណបក្ស សម រង្ស៊ី លោក ខាន់ ប៊ុនផេង ក្នុងនាម ចៅសង្កាត់ រងទី២ សង្កាត់ ព្រែកព្រះស្តេច បានចុះ ទៅជួយ ធ្វើអន្តរាគមន៏ និងលោក ស៊ុន កុសល់ សមាជិក ក្រុមប្រឹក្សា ក្រុងបាត់ដំបង ជាមួយ លោក ឌឹម សារឿន សមាជិក ក្រុមប្រឹក្សា ខេត្ត បានចុះ ទៅជួយ ការពារ ប្រជាកសិករ រងគ្រោះយើង នៅមុខ សាលាដំបូង ខេត្តបាត់ដំបង។ ព្រោះ គណ បក្ស សម រង្ស៊ី នៅតែ យល់ ឃើញថា “ប្រជា ពលរដ្ឋ យើង ត្រូវការ ឲ្យយើង ព្យាយាម ធ្វើបដិវត្តន៍ បញ្ញា ញាណ ទៅតាម គន្លង ព្រះពុទ្ធ បរមគ្រូ នៃយើង” ៕
Subscribe to:
Post Comments (Atom)
2 comments:
ការពន្យល់់បងប្អូនយើង ដូចជាបានធ្ធើជាច្រើនដងមកហើយ គឺនៅរាល់ពេលមុនបោះឆ្នាត តែវាពុំមានប្រសិទ្ធភាពសោះ ។ សំនួរសួរថា តើយើងនៅតែបន្តចូលរួមបោះឆ្នោតទៅទៀតឬយ៉ាងណា? សព្វថ្ងៃ ចង់បក្សប្រឆាំង ផ្សាយយ៉ាងម៉េច ក៍ចេះតែផ្សាយទៅ បក្សប្រជាជនឥតឈឺក្បាល! ។ តើនៅតែបន្តចូលរួមបោះឆ្នោតរហូតឬ? ។
Khmer are dumb... they deserve to live under pol pot or HUN SEN REGIME. They worry nothing about life..when they short of something or in trouble, just call parents or relatives at abroad. they don't know or care about their way of living....just want to keep the same old shit over..over. That's how the motherland getting smaller and smaller. So dumb!!!
Post a Comment