ព្រះយេស៊ូ បង្រៀនសិស្ស អំពី របៀប អធិស្ឋាន
មានមួយថ្ងៃ ព្រះយេស៊ូ អធិស្ឋាន
នៅកន្លែងមួយ។ កាលព្រះអង្គ អធិស្ឋានរួចហើយ មានសិស្ស ម្នាក់ ទូលព្រះអង្គថា, «បពិត្រព្រះអម្ចាស់,
សូមបង្រៀនយើងខ្ញុំ អោយចេះអធិស្ឋាន
ដូចលោកយ៉ូហាន បានបង្រៀនសិស្ស របស់លោកនោះផង។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅពួកគេថា, «ពេលអ្នករាល់គ្នា អធិស្ឋាន, ត្រូវពោល
ថា៖
ឱព្រះបិតាអើយ,
សូមសំដែង ព្រះនាម ដ៏វិសុទ្ធ របស់
ព្រះអង្គ អោយមនុស្សលោក ស្គាល់។
សូមអោយ ព្រះរាជ្យព្រះអង្គ
បានមកដល់។
សូមប្រទាន អាហារ
ដែលយើងខ្ញុំត្រូវការ ជារៀងរាល់ថ្ងៃ។
សូមអត់ទោសយើងខ្ញុំ អោយរួចពីបាប,
ដ្បិតយើងខ្ញុំ អត់ទោស អោយអស់អ្នក
ដែលបានប្រព្រឹត្តខុស នឹងយើងខ្ញុំ។
សូមកុំបណ្ដោយ អោយយើងខ្ញុំ ចាញ់
ការល្បួងឡើយ។»
ព្រះអង្គ មានព្រះបន្ទូល ទៅគេទៀត ថា៖ «ក្នុងចំណោមអ្នករាល់គ្នា, បើម្នាក់
មានមិត្តសម្លាញ់ មករកទាំងពាក់កណ្ដាលអធ្រាត្រ, ហើយពោលថា, “សម្លាញ់អើយ, អោយគ្នា ខ្ចីនំបុ័ងបីដុំ សិនមក, ព្រោះមានមិត្តភក្ដិ ទើបនឹងធ្វើដំណើរ មកដល់, ហើយ គ្មានអ្វី ទទួលគេសោះ។” អ្នកនៅក្នុងផ្ទះ ឆ្លើយមកវិញថា, “កុំរំខានគ្នាធ្វើអ្វី។ គ្នា បានខ្ទាស់ទ្វារ ទៅហើយ។ ម្យ៉ាងទៀត, កូនចៅគ្នា កំពុងដេកលក់។ គ្នា មិនអាចក្រោកទៅ យកនំបុ័ង អោយសម្លាញ់ឯង បានទេ។” ខ្ញុំ សុំប្រាប់អ្នករាល់គ្នាថា, ម្ចាស់ផ្ទះ ប្រាកដ ជាក្រោកទៅ យកនំបុ័ង, ព្រមទាំងអ្វីៗ ដែលមិត្តសម្លាញ់ របស់គាត់
ត្រូវការមិនខាន។ គាត់ ក្រោកទៅយកដូច្នេះ
មិនមែនមកពីគាត់ យោគយល់ មិត្តសម្លាញ់ទេ, គឺមកពីមិត្តសម្លាញ់នោះ
ចេះតែរំខាន មិនឈប់។ រីឯខ្ញុំវិញ, ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា, ចូរសូម, នោះ ព្រះជាម្ចាស់
នឹងប្រទានអោយ។ ចូរស្វែងរក, គង់តែ នឹងឃើញ។ ចូរគោះទ្វារ, នោះ ព្រះអង្គ នឹងបើក
អោយអ្នករាល់គ្នា ជាពុំខាន, ដ្បិត
អ្នកណាសូម, អ្នកនោះ តែងតែទទួល។ អ្នកណា ស្វែងរក, តែងតែឃើញ, ហើយ គេតែងតែបើកទ្វារ
អោយអ្នក ដែលគោះ។ ក្នុងចំណោម អ្នករាល់គ្នា, បើកូនសុំត្រី មិនដែលមានឪពុកណា យកពស់អសិរពិស
អោយវាទេ។ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណា យកខ្យាដំរី
អោយវាដែរ។
សូម្បី តែអ្នករាល់គ្នា
ដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗ ទៅកូន, ចុះចំណង់បើ ព្រះបិតា ដែលគង់នៅស្ថានបរមសុខ, តើព្រះអង្គ នឹងប្រទាន ព្រះវិញ្ញាណដ៏វិសុទ្ធ អោយអស់អ្នក
ដែលទូលសូម ពីព្រះអង្គ យ៉ាងណាទៅទៀត។»
ព្រះយេស៊ូ ឆ្លើយតប នឹងពួកអ្នក ចោទប្រកាន់
ព្រះអង្គ
ព្រះយេស៊ូ កំពុងបណ្ដេញ អារក្សចេញ ពីមនុស្ស
គម្នាក់។ លុះអារក្ស ចេញផុតទៅ, មនុស្ស គនោះ និយាយបាន,
ហើយ មហាជន ក៏ស្ងើចសរសើរ ក្រៃលែង។ ប៉ុន្តែ មានអ្នកខ្លះ និយាយថា៖ «អ្នកនេះ
ដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូល,
ជាស្ដេចអារក្ស, បានប្រគល់
អំណាចអោយគាត់។»
មានអ្នកខ្លះទៀត, ចង់ចាប់កំហុសព្រះអង្គ, ក៏សូម
អោយព្រះអង្គ សំដែងទីសំគាល់មួយ,
បញ្ជាក់ថា ព្រះអង្គ បានទទួលអំណាច មកពីព្រះជាម្ចាស់។
ព្រះយេស៊ូ ឈ្វេងយល់ ចិត្តគំនិត របស់គេ, ទ្រង់
មានព្រះបន្ទូល ទៅគេថា៖
«នគរ ណា ក៏ដូចជា នគរណាដែរ,
ប្រសិនបើ ពលរដ្ឋបាក់បែក ទាស់ទែងគ្នាឯង, នគរនោះ
មុខជាត្រូវវិនាស,
ហើយ ផ្ទះទាំងប៉ុន្មាន
មុខជារលំសង្កត់ លើគ្នាមិនខាន។ យ៉ាងណាមិញ, ប្រសិនបើ មារសាតាំង បាក់បែក ទាស់ទែងគ្នាឯង, ធ្វើម្ដេច នឹងអោយរាជ្យ របស់វា នៅស្ថិតស្ថេរបាន? ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា
ខ្ញុំដេញអារក្ស ដោយអំណាច បេលសេប៊ូល។ ប្រសិន បើ
ខ្ញុំដេញអារក្ស ដោយអំណាច បេលសេប៊ូលមែន, តើកូនចៅ របស់អ្នករាល់គ្នា
ដេញអារក្ស ដោយអំណាច នរណាវិញ? ដូច្នេះ
កូនចៅ របស់អ្នករាល់គ្នា នឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំ ដេញអារក្ស
ដោយឫទ្ធានុភាព របស់ ព្រះជាម្ចាស់, នោះ បានសេចក្ដីថា, ព្រះរាជ្យ របស់ព្រះអង្គ មកដល់អ្នករាល់គ្នាហើយ។
«បើមនុស្សណាម្នាក់ ខ្លាំងពូកែ, មានអាវុធការពារផ្ទះ របស់ខ្លួន, ទ្រព្យសម្បត្តិ របស់គេ នឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀត ខ្លាំងពូកែជាង
មកវាយយកជ័យជំនះបាន, គេ នឹងដកហូតគ្រឿងអាវុធ, ព្រមទាំងរឹបអូស ទ្រព្យសម្បត្តិ ពីអ្នកនោះ, យកទៅចែក អោយអ្នកផ្សេង ថែមទៀតផង។
«អ្នកណាមិននៅខាងខ្ញុំ,
អ្នកនោះ ប្រឆាំងនឹងខ្ញុំ។
ហើយ អ្នកណា មិនជួយប្រមូលផ្ដុំ
ជាមួយខ្ញុំទេ, អ្នកនោះ ជាអ្នកកំចាត់កំចាយ។
«កាលបើ អារក្សចេញ ពីមនុស្សណាម្នាក់ហើយ, វា តែងស្វែងរក ទីជំរក នៅវាលហួតហែង។ តែប្រសិនបើ វារកពុំឃើញទេ, នោះ វាមុខជានិយាយថា, “អញ នឹងវិលត្រឡប់ទៅផ្ទះ
ដែលអញទើបនឹងចេញមក។” លុះទៅដល់
ឃើញផ្ទះនោះ បោសស្អាត, ហើយតុបតែងល្អ, វា នឹងចេញទៅ បបួល អារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា, មកចូលអ្នកនោះ, បណ្ដាលអោយគាត់ រឹងរឹត, តែអាក្រក់
លើសដើមទៅទៀត។»
សុភមង្គល ដ៏ពិតប្រាកដ
កាលព្រះយេស៊ូ កំពុងតែមានព្រះបន្ទូលដូច្នេះ,
មានស្ត្រីម្នាក់ បន្លឺសំឡេង ចេញ ពីចំណោមបណ្ដាជន,
ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក, ព្រមទាំងបានបំបៅលោក, ពិតជាមានសុភមង្គលមែន!។»
ប៉ុន្តែ ព្រះយេស៊ូ មានព្រះបន្ទូល
តបថា៖ «អ្នកណា ស្ដាប់ព្រះបន្ទូល របស់ព្រះជាម្ចាស់, ហើយ អនុវត្តតាម, គឺអ្នកនោះហើយ
ដែលមានសុភមង្គល ពិតមែន។»
ទីសំគាល់ របស់ លោកយ៉ូណាស
ខណៈនោះ មហាជន ប្រជុំគ្នា យ៉ាងច្រើនកុះករ,
ព្រះអង្គ មានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់។ គេ ចង់តែឃើញ ទីសំគាល់ ដ៏អស្ចារ្យ, ប៉ុន្តែ ព្រះជាម្ចាស់ មិនប្រទាន ទីសំគាល់ណាផ្សេង
ក្រៅពីទីសំគាល់ របស់ ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាស បានធ្វើជាទីសំគាល់ អោយអ្នក ក្រុងនីនីវេ ឃើញយ៉ាងណា, បុត្រមនុស្ស
ក៏នឹងធ្វើជាទីសំ គាល់អោយមនុស្សជំនាន់នេះ ឃើញយ៉ាងនោះដែរ។ នៅ ថ្ងៃដែល ព្រះជាម្ចាស់
វិនិច្ឆ័យទោសមនុស្សលោក, មហាក្សត្រីយ៍ ស្រុកខាងត្បូង
នឹងក្រោកឡើង ជាមួយមនុស្សជំនាន់នេះ, ព្រមទាំងចោទប្រកាន់ គេផង, ព្រោះកាលពីជំនាន់ដើម,
ព្រះនាង បានយាងមក ពីតំបន់ដាច់ស្រយាល នៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូល
របស់ស្ដេចសាឡូម៉ូន ដែលប្រកប ដោយប្រាជ្ញា ឈ្លាសវៃ។ រីឯ នៅទីនេះ, មានម្នាក់ ប្រសើរលើស
ស្ដេចសាឡូម៉ូន ទៅទៀត។ នៅ ថ្ងៃដែល ព្រះជាម្ចាស់
វិនិច្ឆ័យទោសមនុស្សលោក, អ្នកក្រុងនីនីវេ នឹងក្រោកឡើង
ជាមួយមនុស្សជំនាន់នេះ,
ព្រមទាំងចោទប្រកាន់ពួកគេផង, ព្រោះកាលពីជំនាន់ដើម, អ្នកក្រុងនីនីវេ បានកែប្រែចិត្តគំនិត នៅពេល
ឮសេចក្ដី ដែលលោកយ៉ូណាស ប្រកាស។ រីឯ នៅទីនេះ, មានម្នាក់ ប្រសើរលើស លោកយ៉ូណាស ទៅទៀត។
ពាក្យប្រស្នា ស្ដីអំពី ចង្កៀង
«ពុំដែលមាននរណា អុជចង្កៀង យកទៅលាក់ទុក, ឬ យកធុងគ្របពីលើឡើយ។ គេ តែងយកចង្កៀង ទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺ អស់អ្នក
ដែលចូលទៅក្នុងផ្ទះ។ ភ្នែក ជាចង្កៀង របស់
រូបកាយ។ បើភ្នែកអ្នក នៅភ្លឺល្អ, រូបកាយអ្នកទាំងមូល
ក៏ភ្លឺដែរ។ តែបើ ភ្នែកអ្នក ងងឹតវិញ,
រូបកាយអ្នក ក៏ងងឹតដែរ។ ហេតុនេះ ត្រូវប្រយ័ត្ន, កុំអោយពន្លឺ នៅក្នុងខ្លួនអ្នក ត្រឡប់ទៅ
ជាភាពងងឹតឡើយ។
ប្រសិនបើរូបកាយរបស់
អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ
រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ។»
ពុតត្បុត របស់ ពួកបណ្ឌិតខាងវិន័យ
និងពួកខាងគណៈផារីស៊ី
កាលព្រះយេស៊ូ កំពុងតែមាន ព្រះបន្ទូល,
មានបុរសម្នាក់ ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គ ទៅសោយព្រះស្ងោយ
នៅផ្ទះគាត់។ ព្រះអង្គ ក៏យាងចូលទៅរួមតុ ជាមួយគាត់។ អ្នកខាងគណៈផារីស៊ីនោះ ងឿងឆ្ងល់ក្រៃលែង ព្រោះឃើញ ព្រះយេស៊ូ
មិនលាងព្រះហស្ដ មុនពេលសោយ។
ព្រះអម្ចាស់ ក៏មានព្រះបន្ទូល
ទៅគាត់ថា៖ «ពួកផារីស៊ីអើយ, អ្នករាល់គ្នា សំអាតពែង
និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ, ប៉ុន្តែ ផ្នែកខាងក្នុង
របស់អ្នករាល់គ្នា ពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់
បានបង្កើតខាងក្រៅ, តើព្រះអង្គ មិនបានបង្កើត
ខាងក្នុងដែរ ទេឬ? ចូរយកអ្វីៗ
នៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ, នោះ ប្រដាប់ប្រដាទាំងអស់
នឹងបានស្អាតបរិសុទ្ធ សំរាប់អោយអ្នករាល់គ្នា ប្រើប្រាស់។
«ពួកផារីស៊ីអើយ, អ្នករាល់គ្នា
នឹងត្រូវវេទនាជាមិនខាន, ព្រោះអ្នករាល់គ្នា
យកជីរអង្កាម, ជីរលីងល័ខ, និងបន្លែគ្រប់មុខ
មួយភាគដប់ មកថ្វាយព្រះជាម្ចាស់, ប៉ុន្តែ អ្នករាល់គ្នា
ធ្វេសប្រហែស មិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត, ហើយ មិនបានស្រឡាញ់ ព្រះអង្គឡើយ, គឺការនេះហើយ ដែលអ្នករាល់គ្នា ត្រូវប្រព្រឹត្ត។ ឯការណ៍ដទៃទៀត ក៏អ្នករាល់គ្នា
មិនត្រូវបំភ្លេចចោលដែរ។
«ពួកផារីស៊ីអើយ, អ្នករាល់គ្នា ត្រូវវេទនាជាមិនខាន, ព្រោះអ្នករាល់គ្នា ចូលចិត្តអង្គុយ នៅកន្លែងកិត្តិយស
ក្នុងសាលាប្រជុំ, ហើយ ចូលចិត្ត អោយគេ អោនកាយគោរពអ្នករាល់គ្នា
នៅតាមផ្សារ។ អ្នករាល់គ្នា ត្រូវវេទនាជាពុំខាន, ព្រោះអ្នករាល់គ្នា ប្រៀបបាន នឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ, ហើយ ត្រូវគេដើរជាន់ ដោយមិនដឹងខ្លួន។»
មានបណ្ឌិតខាងវិន័យម្នាក់ ទូលព្រះអង្គថា៖ «លោកគ្រូ,
លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា,
លោកត្មះតិះដៀលយើងខ្ញុំ។»
ព្រះយេស៊ូ មានព្រះបន្ទូល តបថា៖ «ពួកបណ្ឌិត ខាងវិន័យអើយ, អ្នករាល់គ្នា
ក៏នឹងត្រូវវេទនាដែរ, ព្រោះអ្នករាល់គ្នា
បានបង្កើតវិន័យ តឹងរ៉ឹង យកមកផ្ទុកលើមនុស្ស, ហើយ
អ្នករាល់គ្នា មិនជួយគេទេ, សូម្បីតែបន្តិច
ក៏មិនជួយផង។
«អ្នករាល់គ្នា ត្រូវវេទនាជាពុំខាន, ព្រោះអ្នករាល់គ្នា បានសង់ផ្នូរ អោយព្យាការី
ដែលបុព្វបុរស របស់អ្នករាល់គ្នា បានសម្លាប់។ អ្នករាល់គ្នា ធ្វើដូច្នេះ បញ្ជាក់ថា, អ្នករាល់គ្នា សមគំនិត នឹងអំពើ ដែលបុព្វបុរស
របស់អ្នករាល់គ្នា បានប្រព្រឹត្ត, គឺគេ
បានសម្លាប់ពួកព្យាការី, ហើយ អ្នករាល់គ្នា បានសង់ផ្នូរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់, ប្រកបដោយព្រះប្រាជ្ញាញាណ, មានព្រះបន្ទូលថា, “យើងនឹងចាត់ព្យាការី, ព្រមទាំងទូតរបស់យើង ជាច្រើន អោយទៅរកគេ, តែគេ នឹងសម្លាប់ខ្លះ,
ព្រមទាំងបៀតបៀន ខ្លះទៀតផង។” ដូច្នេះ មនុស្សជំនាន់នេះ នឹងត្រូវទទួលទោស, ពីព្រោះបុព្វបុរស របស់គេ បានសម្លាប់ព្យាការី, តាំងតែពីកំណើត ពិភពលោកមក, គឺចាប់តាំងពី លោក អេបិល រហូតដល់ លោកសាការី
ដែលត្រូវគេសម្លាប់ នៅត្រង់ចន្លោះ ទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា, មនុស្សជំនាន់នេះ នឹងត្រូវទទួលទោស, ព្រោះតែឃាតកម្ម ទាំងនោះ ជាមិនខាន។
«ពួកបណ្ឌិតខាងវិន័យអើយ,
អ្នករាល់គ្នា ត្រូវវេទនា ជាពុំខាន, ព្រោះអ្នករាល់គ្នា
បានបិទទ្វារមាគ៌ា មិនអោយគេចូល ទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នា
មិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ,
គឺថែមទាំងឃាត់អស់អ្នក ដែលចង់ចូល មិនអោយគេចូលទៀតផង។»
ពេលព្រះយេស៊ូ យាងចាកចេញ ពីទីនោះទៅ, ពួកអាចារ្យ
និងពួកខាងគណៈផារីស៊ី នាំគ្នាប្រឆាំង នឹងព្រះអង្គយ៉ាងខ្លាំង, ហើយ
ដេញដោលសួរព្រះអង្គ អំពីរឿងផ្សេងៗ ជាច្រើន ដែលសុទ្ធសឹងតែ
ជាកលល្បិច រកចាប់កំហុស ព្រះអង្គ។
Jesus’ Teaching on Prayer
11 One
day Jesus was praying in a certain place. When he finished, one of his
disciples said to him, “Lord, teach us to pray, just as John taught his
disciples.”
2 He said to them, “When you pray, say:
“‘Father,[a]
hallowed
be your name,
your
kingdom come.[b]
3 Give us each day our daily bread.
4 Forgive us our sins,
for
we also forgive everyone who sins against us.[c]
And
lead us not into temptation.[d]’”
5 Then Jesus said to them, “Suppose you
have a friend, and you go to him at midnight and say, ‘Friend, lend me three
loaves of bread; 6 a friend of mine on a journey has come to
me, and I have no food to offer him.’ 7 And suppose the one
inside answers, ‘Don’t bother me. The door is already locked, and my children
and I are in bed. I can’t get up and give you anything.’ 8 I
tell you, even though he will not get up and give you the bread because of
friendship, yet because of your shameless audacity[e] he will surely get up and give you as much as
you need.
9 “So I say to you: Ask and it will be
given to you; seek and you will find; knock and the door will be opened to you.
10 For everyone who asks receives; the one who seeks finds; and
to the one who knocks, the door will be opened.
11 “Which of you fathers, if your son asks
for[f] a fish, will give him a snake instead? 12 Or
if he asks for an egg, will give him a scorpion? 13 If you
then, though you are evil, know how to give good gifts to your children, how
much more will your Father in heaven give the Holy Spirit to those who ask
him!”
Jesus and Beelzebul
14 Jesus was driving out a demon that was
mute. When the demon left, the man who had been mute spoke, and the crowd was
amazed. 15 But some of them said, “By Beelzebul, the prince of
demons, he is driving out demons.” 16 Others tested him by
asking for a sign from heaven.
17 Jesus knew their thoughts and said to
them: “Any kingdom divided against itself will be ruined, and a house divided
against itself will fall. 18 If Satan is divided against
himself, how can his kingdom stand? I say this because you claim that I drive
out demons by Beelzebul. 19 Now if I drive out demons by
Beelzebul, by whom do your followers drive them out? So then, they will be your
judges. 20 But if I drive out demons by the finger of God, then
the kingdom of God has come upon you.
21 “When a strong man, fully armed, guards
his own house, his possessions are safe. 22 But when someone
stronger attacks and overpowers him, he takes away the armor in which the man
trusted and divides up his plunder.
23 “Whoever is not with me is against me,
and whoever does not gather with me scatters.
24 “When an impure spirit comes out of a
person, it goes through arid places seeking rest and does not find it. Then it
says, ‘I will return to the house I left.’ 25 When it arrives,
it finds the house swept clean and put in order. 26 Then it
goes and takes seven other spirits more wicked than itself, and they go in and
live there. And the final condition of that person is worse than the
first.”
27 As Jesus was saying these things, a woman
in the crowd called out, “Blessed is the mother who gave you birth and nursed
you.”
28 He replied, “Blessed rather are those who
hear the word of God and obey it.”
The Sign of Jonah
29 As the crowds increased, Jesus said,
“This is a wicked generation. It asks for a sign, but none will be given it
except the sign of Jonah. 30 For as Jonah was a sign to the
Ninevites, so also will the Son of Man be to this generation. 31 The
Queen of the South will rise at the judgment with the people of this generation
and condemn them, for she came from the ends of the earth to listen to
Solomon’s wisdom; and now something greater than Solomon is here. 32 The
men of Nineveh will stand up at the judgment with this generation and condemn
it, for they repented at the preaching of Jonah; and now something greater than
Jonah is here.
The Lamp of the Body
33 “No one lights a lamp and puts it in a
place where it will be hidden, or under a bowl. Instead they put it on its
stand, so that those who come in may see the light. 34 Your eye
is the lamp of your body. When your eyes are healthy,[g] your whole body also is full of light. But
when they are unhealthy,[h] your body also is full of darkness. 35 See
to it, then, that the light within you is not darkness. 36 Therefore,
if your whole body is full of light, and no part of it dark, it will be just as
full of light as when a lamp shines its light on you.”
Woes on the Pharisees and the Experts in the Law
37 When Jesus had finished speaking, a
Pharisee invited him to eat with him; so he went in and reclined at the table. 38 But
the Pharisee was surprised when he noticed that Jesus did not first wash before
the meal.
39 Then the Lord said to him, “Now then, you
Pharisees clean the outside of the cup and dish, but inside you are full of
greed and wickedness. 40 You foolish people! Did not the one
who made the outside make the inside also? 41 But now as for
what is inside you—be generous to the poor, and everything will be clean for
you.
42 “Woe to you Pharisees, because you give
God a tenth of your mint, rue and all other kinds of garden herbs, but you
neglect justice and the love of God. You should have practiced the latter
without leaving the former undone.
43 “Woe to you Pharisees, because you love
the most important seats in the synagogues and respectful greetings in the
marketplaces.
44 “Woe to you, because you are like
unmarked graves, which people walk over without knowing it.”
45 One of the experts in the law answered
him, “Teacher, when you say these things, you insult us also.”
46 Jesus replied, “And you experts in the
law, woe to you, because you load people down with burdens they can hardly
carry, and you yourselves will not lift one finger to help them.
47 “Woe to you, because you build tombs for
the prophets, and it was your ancestors who killed them. 48 So
you testify that you approve of what your ancestors did; they killed the
prophets, and you build their tombs. 49 Because of this, God in
his wisdom said, ‘I will send them prophets and apostles, some of whom they
will kill and others they will persecute.’ 50 Therefore this
generation will be held responsible for the blood of all the prophets that has
been shed since the beginning of the world, 51 from the blood
of Abel to the blood of Zechariah, who was killed between the altar and the
sanctuary. Yes, I tell you, this generation will be held responsible for it
all.
52 “Woe to you experts in the law, because
you have taken away the key to knowledge. You yourselves have not entered, and
you have hindered those who were entering.”
53 When Jesus went outside, the Pharisees
and the teachers of the law began to oppose him fiercely and to besiege him
with questions, 54 waiting to catch him in something he might
say.
3 comments:
Shut up
Fuck the God of Israel bullshit!
Christ should stay away from politics.
He was dead DEAD; he was never came back to life.
I heard, he awoke from unconscious (dead) and walk away from the sense. Then he went out hiding a secret place. It made a misterious story to make people to believe he rose from dead and went to heaven. He died an old age.
Post a Comment