ព្រះយេស៊ូ ទូន្មានសិស្ស
កុំអោយភ័យបារម្ភ
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់, ជួបជុំគ្នា ណែនណាន់ តាន់តាប់,
ស្ទើរតែដើរជាន់គ្នា។ មុនដំបូង, ព្រះយេស៊ូ មានព្រះបន្ទូល ទៅសិស្ស ថា៖ «ចូរអ្នករាល់គ្នា ប្រយ័ត្ន នឹងមេម្សៅ
របស់ពួកខាងគណៈផារីស៊ី, គឺពុតត្បុត របស់គេ។ ការលាក់កំបាំងទាំងអស់ នឹងត្រូវលាតត្រដាង អោយគេឃើញ, ហើយ អាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើក អោយគេដឹងដែរ។ ហេតុនេះហើយ បានជាអ្វីៗ ដែលអ្នករាល់គ្នា និយាយក្នុងទីងងឹត មុខជាគេឮ នៅក្នុងពន្លឺថ្ងៃ, ហើយអ្វីៗ
ដែលអ្នករាល់គ្នា ខ្សឹបដាក់ត្រចៀកនរណាម្នាក់ នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃ យកទៅប្រកាសយ៉ាងខ្លាំង
នៅលើដំបូលផ្ទះមិនខាន។
«ខ្ញុំ សុំប្រាប់អ្នករាល់គ្នា ជាមិត្តសម្លាញ់របស់ខ្ញុំថា, ចូរកុំខ្លាចអស់អ្នក ដែលសម្លាប់បានត្រឹមតែរូបកាយ, ហើយ មិនអាចធ្វើអ្វីដល់អ្នករាល់គ្នា ថែមទៀតនោះឡើយ។ ខ្ញុំសុំប្រាប់អោយដឹងថា, អ្នករាល់គ្នា
ត្រូវខ្លាចនរណា, គឺត្រូវខ្លាចព្រះជាម្ចាស់, ដ្បិតព្រះអង្គ មានអំណាចផ្ដាច់ជីវិត, ហើយបោះទៅក្នុងភ្លើងនរក
ថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា, គឺព្រះអង្គនេះហើយ ដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេ លក់ចាបប្រាំ ថ្លៃពីរសេន, ទោះបីថោក យ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ ឥតភ្លេចចាប
ណាមួយសោះឡើយ។ សូម្បីតែសក់ នៅលើក្បាល របស់អ្នករាល់គ្នា
ក៏ព្រះអង្គ រាប់អស់ដែរ។ ដូច្នេះ, កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នា
មានតម្លៃ លើសចាប ជាច្រើន ទៅទៀត។
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា, អ្នកណា ទទួលស្គាល់ខ្ញុំ
នៅចំពោះមុខមនុស្សលោក, បុត្រមនុស្ស នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា របស់ព្រះជាម្ចាស់ដែរ។ រីឯ អ្នកណា បដិសេធមិន ទទួលស្គាល់ខ្ញុំ
នៅចំពោះមុខមនុស្សលោក, បុត្រមនុស្ស ក៏នឹងបដិសេធ
មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា របស់ព្រះជាម្ចាស់ដែរ។ អ្នកណា ពោលពាក្យទាស់ នឹងបុត្រមនុស្ស, ព្រះជាម្ចាស់ នឹងលើកលែងទោសអោយបាន,
ប៉ុន្តែ អ្នកណា ពោលពាក្យទាស់ នឹងព្រះវិញ្ញាណដ៏វិសុទ្ធ, ព្រះអង្គ មិនលើកលែងទោសអោយឡើយ។
«កាលណា គេបញ្ជូនអ្នករាល់គ្នា ទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ
ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភ អំពីរបៀប ដែលអ្នករាល់គ្នា, ត្រូវឆ្លើយការពារ ខ្លួន
ឬសេចក្ដីដែលអ្នករាល់គ្នា ត្រូវនិយាយនោះឡើយ, ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ
នឹងបំភ្លឺអ្នករាល់គ្នា អោយដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង។»
ប្រស្នា អំពី អ្នកមាន
ដ៏ឆោតល្ងង់ម្នាក់
ក្នុងចំណោមបណ្ដាជន
មានបុរសម្នាក់ ទូលព្រះយេស៊ូថា៖ «លោកគ្រូ, សូមលោក ប្រាប់បងខ្ញុំ អោយយកកេរមត៌ក មកចែកខ្ញុំផង។»
ព្រះយេស៊ូមាន ព្រះបន្ទូល តបទៅបុរសនោះ ថា៖ «តើនរណា បានតែងតាំងខ្ញុំ
អោយធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា?» បន្ទាប់មក, ព្រះអង្គ មានព្រះបន្ទូល
ទៅបណ្ដាជន ថា៖ «ចូរប្រយ័ត្ន!
កុំលោភលន់, ចង់បានទ្រព្យសម្បត្តិ អោយសោះ។
ទោះបី មនុស្ស
មានសម្បត្តិបរិបូណ៌ យ៉ាងណាក៏ដោយ ក៏ជីវិតគេ មិនអាស្រ័យ
នៅលើទ្រព្យសម្បត្តិឡើយ។»
ព្រះអង្គ មានព្រះបន្ទូល
ជាពាក្យប្រស្នា ទៅគេថា៖ «មានបុរសម្នាក់ ជាសេដ្ឋី។ ដីធ្លីរបស់គាត់ បានផ្ដល់ភោគផល យ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា, “ខ្ញុំគ្មានកន្លែង
ដាក់ភោគផលទាំងអស់ របស់ខ្ញុំទេ។ តើខ្ញុំ ត្រូវធ្វើ
ដូចម្ដេច?” គាត់គិតទៀតថា, “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ, គឺរុះជង្រុកទាំងប៉ុន្មាន របស់ខ្ញុំចោល, ហើយ សង់ជង្រុកអោយធំៗជាង, រួចខ្ញុំប្រមូលស្រូវ, ព្រមទាំងភោគផលទាំងអស់ មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក, ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា, ឱខ្ញុំអើយ, មានសម្បត្តិយ៉ាងច្រើនបរិបូណ៌, បម្រុងទុក ចិញ្ចឹមជីវិត សំរាប់ច្រើនឆ្នាំ។ ខ្ញុំត្រូវសំរាក, គិតតែស៊ីផឹក, សប្បាយទៅ។”
«ប៉ុន្តែ ព្រះជាម្ចាស់ មានព្រះបន្ទូល ទៅកាន់សេដ្ឋីនោះ ថា, “នែ៎, មនុស្សឆោតល្ងង់អើយ,
យប់នេះ យើង នឹងផ្ដាច់ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិ ដែលអ្នកបានប្រមូលទុក សំរាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”
«អ្នកណា ប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់តែខ្លួនឯង, ហើយគ្មានសម្បត្តិសួគ៌ នៅក្នុងខ្លួន, អ្នកនោះ ប្រៀបបីដូចជាសេដ្ឋីនោះដែរ។»
ត្រូវពឹងផ្អែក លើព្រះជាម្ចាស់
និងស្វែងរក សម្បត្តិសួគ៌
ព្រះយេស៊ូមាន ព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «ហេតុនេះហើយ បានជាខ្ញុំ សុំប្រាប់អ្នករាល់គ្នា, កុំអោយខ្វល់ខ្វាយ អំពីម្ហូបអាហារ
សំរាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់ សំរាប់បិទបាំងរូបកាយឡើយ, ដ្បិត ជីវិត មានតម្លៃ លើសម្ហូបអាហារ,
ហើយ រូបកាយ មានតម្លៃ លើសសម្លៀកបំពាក់ទៅទៀត។ ចូរមើលក្អែក៖ វា មិនដែលសាបព្រោះ,
មិនដែលច្រូតកាត់, គ្មានឃ្លាំង, គ្មានជង្រុកសោះ, ប៉ុន្តែ ព្រះជាម្ចាស់ ចិញ្ចឹមវា។
រីឯ អ្នករាល់គ្នាវិញ មានតម្លៃ លើសបក្សាបក្សី ច្រើនណាស់។ ក្នុងចំណោមអ្នករាល់គ្នា, ទោះបី ខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ, ក៏គ្មាននរណា អាចនឹងបង្កើនអាយុ របស់ខ្លួន អោយវែងបានឡើយ, សូម្បីតែបន្តិច ក៏មិនបានដែរ។ ដូច្នេះ
បើអ្នករាល់គ្នា ពុំអាចសំរេចការដ៏តូចបំផុតនេះ បានផង,
ចុះហេតុដូចម្ដេច បានជាខ្វល់ខ្វាយ អំពីរឿងផ្សេងៗទៀត?
«ចូរគិតមើល, ផ្កាដុះឡើងយ៉ាងណា។ វា មិនដែលនឿយហត់ នឹងធ្វើការ
ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា, សូម្បីតែ ព្រះបាទសាឡូម៉ូន, កាលពីជំនាន់ ដែលទ្រង់មានសិរីរុងរឿង ដ៏ប្រសើរបំផុតនោះ, ក៏ទ្រង់ គ្មានព្រះភូសាល្អស្មើ នឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិច អើយ! ប្រសិនបើ ព្រះជាម្ចាស់ ផ្ដល់សំរស់ អោយផ្កា, ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ, តើព្រះអង្គ នឹងទំនុកបម្រុងអ្នករាល់គ្នា លើសនេះយ៉ាងណាទៅទៀត? ដូច្នេះ,
ចូរអ្នករាល់គ្នា កុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ, ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ
ដែលខំស្វះស្វែងរក របស់ទាំងនោះ។ រីឯ អ្នករាល់គ្នាវិញ,
ព្រះបិតា របស់អ្នករាល់គ្នា ទ្រង់ ជ្រាបនូវអ្វីៗ ដែលអ្នករាល់គ្នា ត្រូវការ។ ចូរខំស្វែងរក ព្រះរាជ្យ របស់ព្រះជាម្ចាស់វិញ, ទើបព្រះអង្គ ប្រទានរបស់ទាំងនោះ មកអ្នករាល់គ្នា ថែមទៀតផង។
«កុំខ្លាចអី, ក្រុមដ៏តូច របស់ខ្ញុំអើយ!
ព្រះបិតា របស់អ្នករាល់គ្នា សព្វព្រះហឫទ័យ ប្រទានព្រះរាជ្យមកអោយអ្នករាល់គ្នាហើយ។ ចូរលក់ទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា,
យកប្រាក់ ចែកជាទាន ដល់ជនក្រីក្រចុះ។ ចូរប្រមូល ទ្រព្យដែលមិនចេះពុក,
ជាសម្បត្តិ ដែលមិនចេះរលាយ, ទុកសំរាប់ខ្លួន នៅស្ថានបរមសុខ,
ជាស្ថាន ដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅកន្លែងណា,
ចិត្តរបស់អ្នករាល់គ្នា ក៏នៅកន្លែងនោះដែរ។
ការប្រុងប្រៀបខ្លួន
«ចូរប្រុងប្រៀបខ្លួន,
ហើយ ទុកអោយចង្កៀង របស់អ្នករាល់គ្នា នៅឆេះ។ ចូរប្រព្រឹត្ត អោយបានដូចពួកអ្នកបំរើ
ដែលរង់ចាំម្ចាស់ វិលត្រឡប់មកពីជប់លៀងវិញ, គឺនៅពេលមកដល់ លោកគោះទ្វារ,
អ្នកបំរើ ទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់, ឃើញអ្នកបំរើណា នៅរង់ចាំលោក, អ្នកបំរើនោះ មានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នា ដឹងច្បាស់ថា, លោក នឹងអោយអ្នកបំរើ អង្គុយបរិភោគ,
ហើយ លោករៀបចំខ្លួន បំរើគេវិញ។ បើលោក វិលមកវិញ នៅពាក់កណ្ដាលអធ្រាត្រ
ឬជិតភ្លឺ, ហើយឃើញអ្នកបំរើទាំងនោះ នៅរង់ចាំដូច្នេះ,
ពួកគេ ប្រាកដ ជាមានសុភមង្គល។ អ្នករាល់គ្នា ដឹងហើយថា, បើម្ចាស់ផ្ទះ ដឹងចោរចូល មកប្លន់ថ្មើរណា, គាត់ នឹងមិនបណ្ដោយអោយវាចូល មកក្នុងផ្ទះគាត់បានឡើយ។ រីឯ អ្នករាល់គ្នាវិញ,
ចូរត្រៀមខ្លួនជានិច្ច, ដ្បិតបុត្រមនុស្ស នឹងមកដល់ នៅវេលា ដែលអ្នករាល់គ្នា ពុំបានគិត។»
លោកពេត្រុស ទូលសួរ ព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់, តើព្រះអង្គ មានព្រះបន្ទូល ជាពាក្យប្រស្នានេះ សំរាប់ប្រៀនប្រដៅយើងខ្ញុំ តែប៉ុណ្ណោះ, ឬមួយ សំរាប់ប្រៀនប្រដៅ មនុស្សគ្រប់ៗរូបដែរ?»
ព្រះអម្ចាស់ មានព្រះបន្ទូលតបថា៖ «បើអ្នកបំរើណា មានចិត្តស្មោះត្រង់
ហើយប៉ិនប្រសប់, ម្ចាស់ មុខជាផ្ទុកផ្ដាក់ អោយគាត់មើលខុសត្រូវ លើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារ អោយគេ
តាមពេលកំណត់ ជាមិនខាន។ ពេលម្ចាស់ ត្រឡប់មកដល់ផ្ទះវិញ,
ឃើញអ្នកបំរើ កំពុងបំពេញកិច្ចការ របស់ខ្លួនដូច្នេះ,
អ្នកបំរើនោះ ប្រាកដជាមានសុភមង្គល។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា, ម្ចាស់ មុខជាផ្ទុកផ្ដាក់ អោយគាត់ មើលខុសត្រូវ លើទ្រព្យសម្បត្តិទាំងប៉ុន្មាន របស់លោកថែមទៀតផង។ ផ្ទុយទៅវិញ, ប្រសិនបើ អ្នកបំរើ នឹកក្នុងចិត្តថា,
“ម្ចាស់អញ ក្រមកដល់ណាស់,” គាត់ ក៏វាយអ្នកបំរើ ទាំងប្រុស ទាំងស្រីឯ ទៀត,
ហើយ ស៊ីផឹក, ស្រវឹង។ ពេលម្ចាស់ វិលត្រឡប់មកដល់ផ្ទះវិញ
នៅថ្ងៃដែលអ្នកបំរើនោះ មិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង, លោក នឹងធ្វើទោសគាត់ ជាទម្ងន់, ហើយ អោយគាត់ ទទួលទោសរួម ជាមួយពួកអ្នកមិនជឿដែរ។
«អ្នកបំរើណា ស្គាល់ចិត្តម្ចាស់
តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក,
អ្នកបំរើនោះ នឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ, អ្នកបំរើណា មិនស្គាល់ចិត្តម្ចាស់ របស់ខ្លួន, ហើយប្រព្រឹត្តខុសឆ្គង សមនឹងទទួលទោស, អ្នកបំរើនោះ នឹងត្រូវរំពាត់តែបន្តិចទេ។ បើគេអោយអ្វីច្រើនទៅអ្នកណា,
គេ នឹងទារពីអ្នកនោះវិញ ច្រើនដែរ។ បើគេ ផ្ទុកផ្ដាក់កិច្ចការច្រើន ដល់អ្នកណា, គេ នឹងទារពីអ្នកនោះវិញ រឹងរឹត តែច្រើនថែមទៀត។
ការបាក់បែកគ្នា ព្រោះជំនឿ
«ខ្ញុំ មក ដើម្បី នាំភ្លើង មកផែនដី។
ប្រសិនបើ ភ្លើងនោះឆេះ, ខ្ញុំស្ងប់ចិត្តហើយ។ ខ្ញុំ ត្រូវទទួលពិធីជ្រមុជម្យ៉ាង។
ខ្ញុំ តានតឹងក្នុងចិត្តក្រៃលែង, ចង់តែអោយពិធីនោះ បានសំរេចឆាប់ៗ។ កុំនឹកស្មានថា,
ខ្ញុំមក ដើម្បីផ្ដល់សន្តិភាព អោយផែនដីនេះឡើយ,
គឺខ្ញុំ បាននាំការបាក់បែក មកទេតើ។ ចាប់ពីពេលនេះតទៅ, ឧបមាថា,
ក្នុងផ្ទះមួយ មានគ្នាប្រាំនាក់, អ្នកទាំងប្រាំ នឹងត្រូវបាក់បែកគ្នា,
គឺបីនាក់ បែកចេញពី ពីរនាក់, ពីរនាក់ បែកចេញពី បីនាក់។ ឪពុក នឹងបែកចេញពី កូនប្រុស,
កូនប្រុស បែកចេញ ពីឪពុក, ម្ដាយ បែកចេញ ពីកូនស្រី, កូនស្រី បែកចេញ ពីម្ដាយ, ម្ដាយក្មេក បែកចេញ ពីកូនប្រសាស្រី, កូនប្រសាស្រី បែកចេញ ពីម្ដាយក្មេក។»
ត្រូវយល់ហេតុការណ៍ផ្សេងៗ
ព្រះយេស៊ូ មានព្រះបន្ទូល
ទៅកាន់មហាជនទៀតថា៖ «កាលណា អ្នករាល់គ្នា
ឃើញពពក រសាត់ពីទិសខាងលិចមក, អ្នករាល់គ្នា ពោលភ្លាមថា, "ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។"
កាលណាមានខ្យល់បក់
ពីទិសខាងត្បូង, អ្នករាល់គ្នាថា,
"មុខជាក្ដៅហើយ," ហើយ ក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នា ចេះយល់ហេតុការណ៍ផ្សេងៗ នៅលើផែនដី
និងនៅលើមេឃបាន, ចុះហេតុដូចម្ដេច បានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?
ត្រូវសំរុះសំរួលរឿងរ៉ាវ
មុនថ្ងៃព្រះជាម្ចាស់ វិនិច្ឆ័យទោស
«ហេតុអ្វី បានជាអ្នករាល់គ្នា មិនពិចារណា ដោយខ្លួនឯង
នូវអំពើសុចរិត ដែលអ្នករាល់គ្នា ត្រូវប្រព្រឹត្ត? ប្រសិនបើអ្នក ធ្វើដំណើរ ទៅតុលាការ ជាមួយគូវិវាទ, នៅតាមផ្លូវ អ្នកត្រូវខំសំរុះសំរួល ជាមួយអ្នកនោះ អោយហើយទៅ, ក្រែងលោគេ បញ្ជូនអ្នកទៅដល់ចៅក្រម, ចៅក្រម
បញ្ជូនអ្នកទៅនគរបាល, ហើយ នគរបាល យកអ្នកទៅដាក់គុក។ ខ្ញុំ សុំប្រាប់អ្នកថា,
ដរាបណា
អ្នកមិនបានបង់ប្រាក់ពិន័យ គ្រប់ចំនួន ឥតខ្វះ មួយសេនទេនោះ, អ្នក នឹងមិនរួចខ្លួនឡើយ។»
Warnings and Encouragements
Meanwhile,
when a crowd of many thousands had gathered, so that they were trampling on one
another, Jesus began to speak first to his disciples, saying: “Be[a] on your guard against the yeast of the
Pharisees, which is hypocrisy. 2 There is nothing concealed
that will not be disclosed, or hidden that will not be made known. 3 What
you have said in the dark will be heard in the daylight, and what you have
whispered in the ear in the inner rooms will be proclaimed from the roofs.
4 “I tell you, my friends, do not be afraid
of those who kill the body and after that can do no more. 5 But
I will show you whom you should fear: Fear him who, after your body has been
killed, has authority to throw you into hell. Yes, I tell you, fear him. 6 Are
not five sparrows sold for two pennies? Yet not one of them is forgotten by
God. 7 Indeed, the very hairs of your head are all numbered.
Don’t be afraid; you are worth more than many sparrows.
8 “I tell you, whoever publicly
acknowledges me before others, the Son of Man will also acknowledge before the
angels of God. 9 But whoever disowns me before others will be
disowned before the angels of God. 10 And everyone who speaks a
word against the Son of Man will be forgiven, but anyone who blasphemes against
the Holy Spirit will not be forgiven.
11 “When you are brought before synagogues,
rulers and authorities, do not worry about how you will defend yourselves or
what you will say, 12 for the Holy Spirit will teach you at
that time what you should say.”
The Parable of the Rich Fool
13 Someone in the crowd said to him,
“Teacher, tell my brother to divide the inheritance with me.”
14 Jesus replied, “Man, who appointed me a
judge or an arbiter between you?” 15 Then he said to them,
“Watch out! Be on your guard against all kinds of greed; life does not consist
in an abundance of possessions.”
16 And he told them this parable: “The
ground of a certain rich man yielded an abundant harvest.
17 He thought to himself, ‘What shall I do? I have no place to
store my crops.’
18 “Then he said, ‘This is what I’ll do. I
will tear down my barns and build bigger ones, and there I will store my
surplus grain. 19 And I’ll say to myself, “You have plenty of
grain laid up for many years. Take life easy; eat, drink and be merry.”’
20 “But God said to him, ‘You fool! This
very night your life will be demanded from you. Then who will get what you have
prepared for yourself?’
21 “This is how it will be with whoever
stores up things for themselves but is not rich toward God.”
Do Not Worry
22 Then Jesus said to his disciples:
“Therefore I tell you, do not worry about your life, what you will eat; or
about your body, what you will wear. 23 For life is more than
food, and the body more than clothes. 24 Consider the ravens:
They do not sow or reap, they have no storeroom or barn; yet God feeds them.
And how much more valuable you are than birds! 25 Who of you by
worrying can add a single hour to your life[b]? 26 Since you cannot do
this very little thing, why do you worry about the rest?
27 “Consider how the wild flowers grow. They
do not labor or spin. Yet I tell you, not even Solomon in all his splendor was
dressed like one of these. 28 If that is how God clothes the
grass of the field, which is here today, and tomorrow is thrown into the fire,
how much more will he clothe you—you of little faith! 29 And do
not set your heart on what you will eat or drink; do not worry about it. 30 For
the pagan world runs after all such things, and your Father knows that you need
them. 31 But seek his kingdom, and these things will be given
to you as well.
32 “Do not be afraid, little flock, for your
Father has been pleased to give you the kingdom. 33 Sell your
possessions and give to the poor. Provide purses for yourselves that will not
wear out, a treasure in heaven that will never fail, where no thief comes near
and no moth destroys. 34 For where your treasure is, there your
heart will be also.
Watchfulness
35 “Be dressed ready for service and keep
your lamps burning, 36 like servants waiting for their master
to return from a wedding banquet, so that when he comes and knocks they can
immediately open the door for him. 37 It will be good for those
servants whose master finds them watching when he comes. Truly I tell you, he
will dress himself to serve, will have them recline at the table and will come
and wait on them. 38 It will be good for those servants whose
master finds them ready, even if he comes in the middle of the night or toward
daybreak. 39 But understand this: If the owner of the house had
known at what hour the thief was coming, he would not have let his house be
broken into. 40 You also must be ready, because the Son of Man
will come at an hour when you do not expect him.”
41 Peter asked, “Lord, are you telling this
parable to us, or to everyone?”
42 The Lord answered, “Who then is the
faithful and wise manager, whom the master puts in charge of his servants to give
them their food allowance at the proper time? 43 It will be
good for that servant whom the master finds doing so when he returns. 44 Truly
I tell you, he will put him in charge of all his possessions. 45 But
suppose the servant says to himself, ‘My master is taking a long time in
coming,’ and he then begins to beat the other servants, both men and women, and
to eat and drink and get drunk. 46 The master of that servant
will come on a day when he does not expect him and at an hour he is not aware
of. He will cut him to pieces and assign him a place with the unbelievers.
47 “The servant who knows the master’s will
and does not get ready or does not do what the master wants will be beaten with
many blows. 48 But the one who does not know and does things deserving
punishment will be beaten with few blows. From everyone who has been given
much, much will be demanded; and from the one who has been entrusted with much,
much more will be asked.
Not Peace but Division
49 “I have come to bring fire on the earth,
and how I wish it were already kindled! 50 But I have a baptism
to undergo, and what constraint I am under until it is completed! 51 Do
you think I came to bring peace on earth? No, I tell you, but division. 52 From
now on there will be five in one family divided against each other, three
against two and two against three. 53 They will be divided,
father against son and son against father, mother against daughter and daughter
against mother, mother-in-law against daughter-in-law and daughter-in-law
against mother-in-law.”
Interpreting the Times
54 He said to the crowd: “When you see a
cloud rising in the west, immediately you say, ‘It’s going to rain,’ and it
does. 55 And when the south wind blows, you say, ‘It’s going to
be hot,’ and it is. 56 Hypocrites! You know how to interpret
the appearance of the earth and the sky. How is it that you don’t know how to
interpret this present time?
57 “Why don’t you judge for yourselves what
is right? 58 As you are going with your adversary to the
magistrate, try hard to be reconciled on the way, or your adversary may drag
you off to the judge, and the judge turn you over to the officer, and the
officer throw you into prison. 59 I tell you, you will not get
out until you have paid the last penny.”
3 comments:
We are wondering why KI Media kee on posting these religious speeches in on the website. Why dont create a new site ands post them there. Come on, please stop doing it, Heng Soy.
yes.. that's very irritating.. don't know what the fuck they are trying to do.
pls clear all those religious bullshits.
You will not to disturb buddha a long-lasting.wait to die and go away these world!
Post a Comment