មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ, ព្រះយេស៊ូ យាងទៅសោយព្រះស្ងោយ នៅផ្ទះរបស់មេដឹកនាំ ខាងគណៈផារីស៊ីម្នាក់។ អស់អ្នក ដែលនៅផ្ទះនោះ តាមឃ្លាំមើល ព្រះអង្គ។ មានបុរសម្នាក់ កើតទាច ឈរនៅមុខព្រះអង្គ។ ព្រះយេស៊ូ មានព្រះបន្ទូល សួរទៅពួកបណ្ឌិត ខាងវិន័យ និងពួកខាងគណៈផារីស៊ី ថា៖ «តើយើង មានសិទ្ធិមើលអ្នកជំងឺ អោយបានជា នៅថ្ងៃសប្ប័ទ ឬទេ?»
គេ នៅស្ងៀម ទាំងអស់គ្នា។ ព្រះយេស៊ូ ហៅអ្នកជំងឺ មក, ហើយ ប្រោសគាត់ អោយជា, រួចអោយគាត់ ត្រឡប់ទៅវិញ។
បន្ទាប់មក, ព្រះអង្គ មានព្រះបន្ទូល ថា៖ «ក្នុងចំណោមអ្នករាល់គ្នា, បើអ្នកណាម្នាក់ មានកូន ឬគោ ធ្លាក់អណ្ដូង, ទោះបីថ្ងៃនោះ ជាថ្ងៃសប្ប័ទក៏ដោយ, ក៏អ្នកនោះ ស្រង់ កូន ឬគោ ឡើង ជាបន្ទាន់ មិនខាន។» គេ ពុំអាចឆ្លើយតប នឹងព្រះអង្គ អំពីសេចក្ដីទាំងនេះ បានឡើយ។
កុំចង់បាន កន្លែងកិត្តិយស
ព្រះយេស៊ូ សង្កេតឃើញ ភ្ញៀវៗ ចេះតែរើសកន្លែងកិត្តិយស អង្គុយ, ព្រះអង្គ ក៏មានព្រះបន្ទូល ជាប្រស្នា ទៅគេ ថា៖ «បើមានគេ អញ្ជើញអ្នក ទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ, សុំកុំទៅអង្គុយ កន្លែង ដែលគេបម្រុងទុក សំរាប់ភ្ញៀវកិត្តិយស, ក្រែងលោគេ បានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើ ម្ចាស់ផ្ទះ បានអញ្ជើញអ្នកផង, អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង, គាត់ មុខជាសុំអោយអ្នក ទុកកន្លែងកិត្តិយស ជូនអ្នកមានឋានៈខ្ពស់ ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ, ហើយ ទៅអង្គុយកន្លែង អន់ជាងគេវិញ។ ដូច្នេះ បើមានគេ អញ្ជើញអ្នក, ចូរទៅអង្គុយកន្លែង អន់ជាងគេសិន, លុះដល់ម្ចាស់ផ្ទះ ពោលមកកាន់អ្នក ថា, “សម្លាញ់អើយ, សូមអ្នក មកអង្គុយ នៅកន្លែងខាងមុខនេះវិញ,” ពេលនោះ, អ្នក នឹងមានកិត្តិយស នៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុ ជាមួយអ្នក ជាមិនខាន។ អ្នកណា លើកតម្កើងខ្លួន, អ្នកនោះ នឹងត្រូវគេបន្ទាបចុះ។ រីឯ អ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ។»
ត្រូវអញ្ជើញ អ្នកក្រីក្រ មកបរិភោគ
បន្ទាប់មក
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់អ្នក ដែលបានយាងព្រះអង្គ
មកសោយព្រះស្ងោយនោះ ថា៖ «កាលណាអ្នក អញ្ជើញភ្ញៀវមកជប់លៀង,
ទោះបីថ្ងៃត្រង់ក្ដី, ល្ងាចក្ដី, កុំអញ្ជើញ មិត្តភក្ដិ, បងប្អូន,
ញាតិសន្ដាន របស់អ្នក, ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្ដម្ភនោះឡើយ,
ដ្បិតអ្នកទាំងនោះ អញ្ជើញអ្នកតបស្នងវិញបាន។ ផ្ទុយទៅវិញ, ពេលណាអ្នក ធ្វើពិធីជប់លៀង, ត្រូវអញ្ជើញ អ្នកក្រីក្រ, មនុស្សពិការ, ខ្វិនខ្វាក់។ ធ្វើដូច្នេះ,
អ្នក នឹងមានសុភមង្គល ជាមិនខាន,
ដ្បិតអ្នកទាំងនោះ ពុំអាចតបស្នង អ្នកបានឡើយ,
គឺព្រះជាម្ចាស់វិញទេ ដែលនឹងតបស្នងជូនអ្នក
នៅពេលមនុស្សសុចរិត រស់ឡើងវិញ។»
ប្រស្នាស្ដី អំពី អ្នកក្រីក្រ ជប់លៀង ជំនួសភ្ញៀវ
ប្រស្នាស្ដី អំពី អ្នកក្រីក្រ ជប់លៀង ជំនួសភ្ញៀវ
ក្រោយបានឮព្រះបន្ទូល ទាំងនេះហើយ, បុរសម្នាក់ ដែលអង្គុយរួមតុ ជាមួយព្រះយេស៊ូ ទូលព្រះអង្គ ថា៖ «អ្នកណា បានចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់, អ្នកនោះ ប្រាកដជាមានសុភមង្គលហើយ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «មានបុរសម្នាក់ រៀបពិធីជប់លៀងមួយយ៉ាងធំ, ហើយ លោក បានអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ម៉ោងជប់លៀង, លោក ចាត់អ្នកបំរើ អោយទៅប្រាប់ភ្ញៀវ ថា, “ម្ហូបអាហារ បានរៀបចំ ស្រេចហើយ។ សូមអញ្ជើញមក។”
«ប៉ុន្តែ ភ្ញៀវទាំងនោះ ដោះសា បន្តបន្ទាប់គ្នា។ ម្នាក់ និយាយទៅកាន់អ្នកបំរើ ថា, “ខ្ញុំ ទើប នឹងទិញដីចំការមួយកន្លែង។ ខ្ញុំ ត្រូវតែចេញទៅមើល ឥឡូវនេះ។ សូមមេត្តាអភ័យទោស អោយខ្ញុំផង។”
«ម្នាក់ និយាយ ថា, “ខ្ញុំ ទើប នឹងទិញ គោប្រាំនឹម។ ខ្ញុំ ត្រូវតែទៅទឹមវា សាកលមើល។ សូមមេត្តាអភ័យទោស អោយខ្ញុំផង។”
«ម្នាក់ទៀត ពោលថា, “ខ្ញុំ ទើប នឹងរៀបការប្រពន្ធ។ ខ្ញុំ ពុំអាចទៅចូលរួម ក្នុងពិធីជប់លៀង បានឡើយ។”
«អ្នកបំរើ វិលទៅជួបម្ចាស់ របស់ខ្លួនវិញ, ហើយ ជំរាបលោក តាមដំណើររឿង។ ម្ចាស់ផ្ទះ ក៏ខឹង។ លោក ប្រាប់ទៅអ្នកបំរើ ថា, “ចូរប្រញាប់ ចេញទៅ តាមទីផ្សារ, ទៅតាមផ្លូវនានា ក្នុងទីក្រុង, ហើយ ប្រមូល មនុស្សក្រីក្រ, មនុស្សពិការ, និងមនុស្សខ្វាក់ខ្វិន មក។” បន្តិចក្រោយមក, អ្នកបំរើ ជំរាបចៅហ្វាយវិញ ថា, “លោកម្ចាស់, ខ្ញុំបាទ បានធ្វើតាមបង្គាប់ របស់លោកហើយ, តែកន្លែងអង្គុយ នៅមានសល់ទៀត។”
«ម្ចាស់ផ្ទះ ប្រាប់ទៅអ្នកបំរើទៀត ថា, “ចូរទៅតាមផ្លូវស្រុកស្រែ, តាមកៀនរបង, ហើយ បង្ខំមនុស្សម្នា អោយចូលមក ពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នា ថា, ក្នុងចំណោមអស់អ្នក ដែលខ្ញុំបានអញ្ជើញកាលពីមុននោះ, គ្មាននរណាម្នាក់ បានបរិភោគ ក្នុងពិធីជប់លៀង របស់ខ្ញុំឡើយ។”»
អំពី របៀប ដែលត្រូវតាម ព្រះយេស៊ូ
មានមហាជន ជាច្រើន ធ្វើដំណើរ ជាមួយ ព្រះយេស៊ូ។ ព្រះអង្គ បែរព្រះភក្ត្រ ទៅរកគេ, ហើយ មានព្រះបន្ទូល ថា៖ «បើអ្នកណា ចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំ ខ្លាំងជាងឪពុក, ម្ដាយ, ប្រពន្ធ, កូន, បង, ប្អូន ប្រុស ស្រី, និងជីវិតខ្លួនទេ, អ្នកនោះ ពុំអាចធ្វើជាសិស្ស របស់ខ្ញុំបានឡើយ។ អ្នកណា មិនលីឈើឆ្កាង របស់ខ្លួន មកតាមខ្ញុំទេ, អ្នកនោះ ក៏ពុំអាចធ្វើជាសិស្ស របស់ខ្ញុំបានដែរ។
«ក្នុងចំណោមអ្នករាល់គ្នា, ប្រសិនបើ នរណាម្នាក់ ចង់សង់ផ្ទះថ្មធំមួយ,
អ្នកនោះ ត្រូវអង្គុយគិតគូរ, មើលថ្លៃសង់ ជាមុនសិន ដើម្បីអោយដឹងថា,
តើខ្លួន មានប្រាក់ល្មម នឹងបង្ហើយសំណង់ ឬយ៉ាងណា។ ក្រែងលោចាក់គ្រឹះហើយ, តែមិនអាចបង្ហើយបាន, មនុស្សម្នាឃើញ មុខជាសើច ចំអក អោយមិនខាន។ គេ នឹងពោលថា, “មើល បុរសនេះ សង់ផ្ទះ, តែមិនអាចបង្ហើយបានទេ។”
«ម្យ៉ាងទៀត, ប្រសិនបើ មានស្ដេចមួយអង្គ ចេញទៅធ្វើសឹកសង្គ្រាម
តទល់នឹងស្ដេចមួយអង្គទៀត, ទ្រង់ ត្រូវគង់ គិតគូរ ជាមុនសិន ថា,
បើទ្រង់ មានទ័ព មួយម៉ឺននាក់,
តើទ្រង់ អាចតទល់ នឹងបច្ចាមិត្ត ដែលមានគ្នា ពីរម៉ឺននាក់ បានឬយ៉ាងណា? បើឃើញថា មិនអាចតទល់
បានទេនោះ, ទ្រង់ នឹងចាត់រាជទូត អោយទៅសុំចរចា រកសន្តិភាព
ក្នុងពេលដែលស្ដេចមួយអង្គទៀត នៅឆ្ងាយនៅឡើយ។ ដូច្នេះ
ក្នុងចំណោមអ្នករាល់គ្នា,
បើអ្នកណា មិនលះបង់អ្វីៗទាំងអស់ ដែលខ្លួនមានទេ,
អ្នកនោះ មិនអាចធ្វើជាសិស្ស របស់ខ្ញុំ បានឡើយ។
«អំបិល ជារបស់មួយ សំខាន់ណាស់។ ប៉ុន្តែ បើវា បាត់ជាតិប្រៃហើយ, តើធ្វើម្ដេច នឹងអោយវា ប្រៃវិញបាន? វា គ្មានសារប្រយោជន៍ អ្វីទៀតទេ, ទោះបី យកទៅលាយដី ឬលាយជី ក៏មិនកើតដែរ។ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នក ដែលឮពាក្យនេះ, សូមយកទៅ ពិចារណាចុះ។»
កុំអោយ បាត់ជាតិប្រៃ
«អំបិល ជារបស់មួយ សំខាន់ណាស់។ ប៉ុន្តែ បើវា បាត់ជាតិប្រៃហើយ, តើធ្វើម្ដេច នឹងអោយវា ប្រៃវិញបាន? វា គ្មានសារប្រយោជន៍ អ្វីទៀតទេ, ទោះបី យកទៅលាយដី ឬលាយជី ក៏មិនកើតដែរ។ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នក ដែលឮពាក្យនេះ, សូមយកទៅ ពិចារណាចុះ។»
Jesus at a Pharisee’s House
One Sabbath, when Jesus went to eat in the house of a prominent Pharisee, he was being carefully watched. 2 There in front of him was a man suffering from abnormal swelling of his body. 3 Jesus asked the Pharisees and experts in the law, “Is it lawful to heal on the Sabbath or not?” 4 But they remained silent. So taking hold of the man, he healed him and sent him on his way.
5 Then he asked them, “If one of you has a child[a] or an ox that falls into a well on the Sabbath day, will you not immediately pull it out?” 6 And they had nothing to say.
7 When he noticed how the guests picked the places of honor at the table, he told them this parable: 8 “When
someone invites you to a wedding feast, do not take the place of honor,
for a person more distinguished than you may have been invited. 9 If
so, the host who invited both of you will come and say to you, ‘Give
this person your seat.’ Then, humiliated, you will have to take the
least important place. 10 But
when you are invited, take the lowest place, so that when your host
comes, he will say to you, ‘Friend, move up to a better place.’ Then you
will be honored in the presence of all the other guests. 11 For all those who exalt themselves will be humbled, and those who humble themselves will be exalted.”
12 Then Jesus said to his host, “When
you give a luncheon or dinner, do not invite your friends, your
brothers or sisters, your relatives, or your rich neighbors; if you do,
they may invite you back and so you will be repaid. 13 But when you give a banquet, invite the poor, the crippled, the lame, the blind, 14 and you will be blessed. Although they cannot repay you, you will be repaid at the resurrection of the righteous.”
The Parable of the Great Banquet
15 When one of those at the table with him heard this, he said to Jesus, “Blessed is the one who will eat at the feast in the kingdom of God.”
16 Jesus replied: “A certain man was preparing a great banquet and invited many guests. 17 At the time of the banquet he sent his servant to tell those who had been invited, ‘Come, for everything is now ready.’
18 “But
they all alike began to make excuses. The first said, ‘I have just
bought a field, and I must go and see it. Please excuse me.’
19 “Another said, ‘I have just bought five yoke of oxen, and I’m on my way to try them out. Please excuse me.’
20 “Still another said, ‘I just got married, so I can’t come.’
21 “The
servant came back and reported this to his master. Then the owner of
the house became angry and ordered his servant, ‘Go out quickly into the
streets and alleys of the town and bring in the poor, the crippled, the
blind and the lame.’
22 “‘Sir,’ the servant said, ‘what you ordered has been done, but there is still room.’
23 “Then
the master told his servant, ‘Go out to the roads and country lanes and
compel them to come in, so that my house will be full. 24 I tell you, not one of those who were invited will get a taste of my banquet.’”
The Cost of Being a Disciple
25 Large crowds were traveling with Jesus, and turning to them he said: 26 “If
anyone comes to me and does not hate father and mother, wife and
children, brothers and sisters—yes, even their own life—such a person
cannot be my disciple. 27 And whoever does not carry their cross and follow me cannot be my disciple.
28 “Suppose
one of you wants to build a tower. Won’t you first sit down and
estimate the cost to see if you have enough money to complete it? 29 For if you lay the foundation and are not able to finish it, everyone who sees it will ridicule you, 30 saying, ‘This person began to build and wasn’t able to finish.’
31 “Or
suppose a king is about to go to war against another king. Won’t he
first sit down and consider whether he is able with ten thousand men to
oppose the one coming against him with twenty thousand? 32 If he is not able, he will send a delegation while the other is still a long way off and will ask for terms of peace. 33 In the same way, those of you who do not give up everything you have cannot be my disciples.
34 “Salt is good, but if it loses its saltiness, how can it be made salty again? 35 It is fit neither for the soil nor for the manure pile; it is thrown out.
“Whoever has ears to hear, let them hear.”
No comments:
Post a Comment