មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ នាំគ្នា ចូលមកជិត ព្រះយេស៊ូ, ស្ដាប់ព្រះបន្ទូល របស់ ព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យ រអ៊ូរទាំ ថា៖ «មើល៍! អ្នកនេះ រាក់ទាក់ នឹងមនុស្សបាប, ព្រមទាំងបរិភោគ ជាមួយគេផង។»
ព្រះយេស៊ូ មានព្រះបន្ទូលទៅគេ ជាប្រស្នានេះ ថា៖ «ក្នុងចំណោមអ្នករាល់គ្នា, ឧបមាថា, មានម្នាក់ មានចៀម មួយរយក្បាល។ បើគាត់ បាត់ចៀមមួយ, គាត់ មុខជាទុកចៀម កៅសិបប្រាំបួន ចោលនៅទីវាល, ហើយ ទៅតាម រកចៀម ដែលបាត់នោះ, រហូតទាល់តែបានឃើញវិញ។ កាលរកឃើញហើយ, គាត់ ត្រេកអរណាស់, គាត់ ក៏លើកចៀម ដាក់លើ ក, ត្រឡប់មកផ្ទះវិញ។ គាត់ ហៅមិត្តភក្ដិ និងអ្នកជិតខាង ប្រាប់ថា, “សូមជួយអរសប្បាយ ជាមួយខ្ញុំផង, ដ្បិតចៀម របស់ខ្ញុំ ដែលបាត់ទៅនោះ, ឥឡូវនេះ, ខ្ញុំ រកឃើញវិញហើយ។” ខ្ញុំ សុំប្រាប់អ្នករាល់គ្នាថា, ព្រះជាម្ចាស់ នៅស្ថានបរមសុខ មានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់ កែប្រែចិត្តគំនិត, ខ្លាំងជាងព្រះអង្គសប្បាយ នឹងមនុស្សសុចរិត កៅសិបប្រាំបួន នាក់ ដែលមិនត្រូវការ កែប្រែចិត្តគំនិត។
ប្រស្នា អំពី ប្រាក់ដួង ដែលបាត់, ហើយ រកឃើញវិញ
«ម្យ៉ាងទៀត, ឧបមាថា,
ស្ត្រីម្នាក់ មានប្រាក់ ដប់ ដួង, ហើយ បាត់ មួយ ដួង។
គាត់ មុខជាអុជចង្កៀង, បោសផ្ទះ រកប្រាក់នោះ,
គ្រប់កៀនកោះ, រហូតទាល់តែបានឃើញវិញ។ លុះរកឃើញហើយ,
គាត់ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាង ប្រាប់ថា,
“សូមជួយអរសប្បាយ ជាមួយខ្ញុំផង, ដ្បិតប្រាក់ដួង ដែលខ្ញុំបាត់នោះ,
ឥឡូវនេះ, ខ្ញុំ រកឃើញវិញហើយ។” ខ្ញុំ សុំប្រាប់អ្នករាល់គ្នាថា, ទេវតា របស់ ព្រះជាម្ចាស់ នឹងមានអំណរសប្បាយ ជាខ្លាំង
ដោយមានមនុស្សបាបតែម្នាក់ កែប្រែចិត្តគំនិត។»
ប្រស្នា អំពី កូនពៅដែលបាត់, ហើយ រកឃើញវិញ
ព្រះយេស៊ូ មានព្រះបន្ទូល ទៀតថា៖ «មានបុរសមួយរូប មានកូនប្រុសពីរនាក់។ កូនពៅ និយាយទៅឪពុក ថា, “លោកឪពុក, សូមចែកកេរមត៌ក អោយកូនមក។” ឪពុក ក៏ចែកមត៌ក អោយកូន។
«ប៉ុន្មានថ្ងៃក្រោយមក,
កូនពៅ ប្រមូលទ្រព្យសម្បត្តិ, រួចចាកចេញ ទៅស្រុកឆ្ងាយ។ នៅស្រុកនោះ,
កូនពៅ បានខ្ជះខ្ជាយ បង្ហិនទ្រព្យសម្បត្តិ របស់ខ្លួន អស់ទៅ។ ពេលចាយវាយ ទ្រព្យសម្បត្តិអស់ហើយ, ជួនជាកើតទុរ្ភិក្ស យ៉ាងខ្លាំង នៅក្នុងស្រុក។ កូនពៅនោះ ចាប់ផ្ដើមខ្វះខាត។ គាត់ ក៏ទៅស៊ីឈ្នួល អ្នកស្រុកម្នាក់។ គេ ប្រើគាត់ អោយមើលជ្រូក តាមស្រែចំការ។ គាត់ ចង់ចំអែតក្រពះ នឹងចំណី ដែលគេដាក់អោយជ្រូក ស៊ីនោះណាស់, តែគ្មានអ្នកណា អោយបរិភោគឡើយ។
«ពេលនោះ,
កូនពៅ ភ្ញាក់ខ្លួន, ហើយ រិះគិតក្នុងចិត្ត ថា,
“អ្នកបំរើ របស់ឪពុកឯង សុទ្ធតែមានម្ហូបអាហារបរិភោគ ហូរហៀរទាំងអស់គ្នា។ រីឯ នៅទីនេះវិញ, ឯង សឹងតែដាច់ពោះស្លាប់។ ឯង ត្រូវតែវិលត្រឡប់
ទៅរកឪពុកឯងវិញ, ហើយជំរាបគាត់ ថា៖ លោកឪពុក,
កូន បានប្រព្រឹត្ត អំពើបាប ខុស នឹងព្រះហឫទ័យ របស់ ព្រះជាម្ចាស់។
កូន ក៏បានប្រព្រឹត្ត អំពើបាប ខុសនឹងលោកឪពុកដែរ។ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ។ សូមលោកឪពុក ចាត់ទុកកូន ជាអ្នកបំរើចុះ។” លុះគិតដូច្នោះហើយ,
កូនពៅ ក៏វិលត្រឡប់ ទៅរកឪពុកវិញ។
«កាលឪពុក ឃើញកូនពីចម្ងាយ,
គាត់ មានចិត្ត អាណិតអាសូរ ក្រៃលែង, ក៏រត់ទៅទទួលកូន, ហើយ ឱបថើបទៀតផង។
«កូនពៅ ជំរាបឪពុក ថា,
“លោកឪពុក,
កូន បានប្រព្រឹត្ត អំពើបាប ខុសនឹងព្រះហឫទ័យ របស់ព្រះជាម្ចាស់។
កូន ក៏បានប្រព្រឹត្ត អំពើបាប ខុសនឹងលោកឪពុកដែរ។
មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ។”
«ឪពុក ប្រាប់ពួកអ្នកបំរើ ថា, “ចូរទៅយកសម្លៀកបំពាក់ ល្អៗបំផុត
មកពាក់អោយកូនខ្ញុំ ជាប្រញាប់! ហើយ យកចិញ្ចៀន
និងស្បែកជើង មកពាក់អោយផង។ ចូរយកកូនគោ, ដែលយើងបានបំប៉នទុក មក, កាប់ ជប់លៀង អោយសប្បាយចុះ, ដ្បិតកូនខ្ញុំនេះ
បានស្លាប់ទៅហើយ, តែឥឡូវ រស់ឡើងវិញ។ គាត់វង្វេងបាត់, តែឥឡូវនេះ,
ខ្ញុំ រកឃើញវិញហើយ។” គេនាំគ្នា ជប់លៀង យ៉ាងសប្បាយ។
«ពេលនោះ, កូនច្បង នៅឯចំការ។ កាលគាត់ ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចំរៀងរបាំ។ គាត់ ហៅអ្នកបំរើម្នាក់ មកសួរ ថា, មានការអ្វីកើតឡើង។ អ្នកបំរើ ឆ្លើយថា, “ប្អូនលោក ត្រឡប់មកវិញហើយ។ ឪពុក របស់លោក អោយគេកាប់កូនគោ ដែលយើងបំប៉ននោះ, ព្រោះកូនពៅ របស់លោក បានត្រឡប់មកវិញ ដោយសុខសាន្ត។”
«ពេលនោះ, កូនច្បង នៅឯចំការ។ កាលគាត់ ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចំរៀងរបាំ។ គាត់ ហៅអ្នកបំរើម្នាក់ មកសួរ ថា, មានការអ្វីកើតឡើង។ អ្នកបំរើ ឆ្លើយថា, “ប្អូនលោក ត្រឡប់មកវិញហើយ។ ឪពុក របស់លោក អោយគេកាប់កូនគោ ដែលយើងបំប៉ននោះ, ព្រោះកូនពៅ របស់លោក បានត្រឡប់មកវិញ ដោយសុខសាន្ត។”
«កូនច្បង ខឹងណាស់, មិនព្រមចូលផ្ទះទេ។ ឪពុក ចេញមកអង្វ រអោយចូល។ កូនច្បង និយាយ ទៅឪពុក ថា, “ខ្ញុំ បាននៅបំរើលោក ជាច្រើនឆ្នាំមកហើយ។ ខ្ញុំ មិនដែលធ្វើខុស នឹងបទបញ្ជា របស់លោកត្រង់ណាឡើយ, តែលោក មិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំ កាប់ជប់លៀង ជាមួយមិត្តភក្ដិ ទាល់តែសោះ, សូម្បីតែមួយ ក៏មិនដែលផង។ ពេលកូនលោក ត្រឡប់មកវិញ, លោក បានកាប់កូនគោ បំប៉ន ទទួលគាត់។ មើល៍! គាត់នេះ បានបំផ្លាញ ទ្រព្យសម្បត្តិលោក ទាំងអស់ ជាមួយស្រីញី។”
«ឪពុក និយាយទៅកូន ថា,“កូនអើយ, ឯង នៅជាមួយឪពុក ជានិច្ចរហូតណាកូន។ អ្វីៗទាំងអស់ ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ យើង ត្រូវតែសប្បាយ រីករាយ ដ្បិតប្អូនរបស់ឯង ដែលបានស្លាប់ទៅនោះ, ឥឡូវនេះ រស់ឡើងវិញហើយ។ គាត់ បានវង្វេងបាត់, តែឥឡូវនេះ, យើង រកឃើញវិញហើយ។”»
The Parable of the Lost Sheep
Now the tax collectors and sinners were all gathering around to hear Jesus. 2 But the Pharisees and the teachers of the law muttered, “This man welcomes sinners and eats with them.”
The Parable of the Lost Coin
8 “Or suppose a woman has ten silver coins[a] and loses one. Doesn’t she light a lamp, sweep the house and search carefully until she finds it? 9 And when she finds it, she calls her friends and neighbors together and says, ‘Rejoice with me; I have found my lost coin.’ 10 In the same way, I tell you, there is rejoicing in the presence of the angels of God over one sinner who repents.”
The Parable of the Lost Son
11 Jesus continued: “There was a man who had two sons. 12 The younger one said to his father, ‘Father, give me my share of the estate.’ So he divided his property between them.
13 “Not long after that, the younger son got together all he had, set off for a distant country and there squandered his wealth in wild living. 14 After he had spent everything, there was a severe famine in that whole country, and he began to be in need. 15 So he went and hired himself out to a citizen of that country, who sent him to his fields to feed pigs. 16 He longed to fill his stomach with the pods that the pigs were eating, but no one gave him anything.
17 “When he came to his senses, he said, ‘How many of my father’s hired servants have food to spare, and here I am starving to death! 18 I will set out and go back to my father and say to him: Father, I have sinned against heaven and against you. 19 I am no longer worthy to be called your son; make me like one of your hired servants.’ 20 So he got up and went to his father.
“But while he was still a long way off, his father saw him and was filled with compassion for him; he ran to his son, threw his arms around him and kissed him.
21 “The son said to him, ‘Father, I have sinned against heaven and against you. I am no longer worthy to be called your son.’
22 “But the father said to his servants, ‘Quick! Bring the best robe and put it on him. Put a ring on his finger and sandals on his feet. 23 Bring the fattened calf and kill it. Let’s have a feast and celebrate. 24 For this son of mine was dead and is alive again; he was lost and is found.’ So they began to celebrate.
25 “Meanwhile, the older son was in the field. When he came near the house, he heard music and dancing. 26 So he called one of the servants and asked him what was going on. 27 ‘Your brother has come,’ he replied, ‘and your father has killed the fattened calf because he has him back safe and sound.’
28 “The older brother became angry and refused to go in. So his father went out and pleaded with him. 29 But he answered his father, ‘Look! All these years I’ve been slaving for you and never disobeyed your orders. Yet you never gave me even a young goat so I could celebrate with my friends. 30 But when this son of yours who has squandered your property with prostitutes comes home, you kill the fattened calf for him!’
31 “‘My son,’ the father said, ‘you are always with me, and everything I have is yours. 32 But we had to celebrate and be glad, because this brother of yours was dead and is alive again; he was lost and is found.’”
3 comments:
KI-Medea !
ជិតឆ្កួតហើយឬ? ឃើញតែយេស៊ូ ម៉ែអាឆ្កួតយក៍អី
មកផ្សព្វផ្សាយក្នុង គេហទំព័រនេះ ខ្មែរលែង
មានជំនឿហើយ ! ម៉េចចង់ប្ដូរសាសនាហី? ពួក
អាវង្វេងកំណើត!
Einstein's thought on future religion: The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism. (Albert Einstein)
Theary Seng,
Stop endoctrinate Khmer!
Post a Comment