Monday, July 23, 2012

Mam Sonando ill in jail

(Photo: The Phnom Penh Post)
លោក ម៉ម សូណង់ដូ ធ្លាក់​ខ្លួន​ឈឺ​​នៅ​ក្នុង​ពន្ធនាគារ

2012-07-22
ដោយ វិជ័យ អានន្ទ
Radio Free Asia

Synopsis: Mam Sonando was allowed to leave his jail cell in the evening of 21 July 2012 after he was infected by cold from his cell mates. Din Phanara, his wife, said that she is concerned about his health condition due to the crowded jail cell. “They took him to the infirmary, it’s slightly better there, they have better beds. The warden took him to stay at the infirmary, it’s better than before. He is not mixed up with others because he has a flu and throat inflammation, he cannot talk and he cough a lot from being infected from others. The cell is small and people cough and infect each others,” Din Phanara said.

លោក ម៉ម សូណង់ដូ ត្រូវ​ប្រធាន​ពន្ធនាគារ អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់​ដ៏​តូច​ចង្អៀត​ហើយ នៅ​យប់​ថ្ងៃ​ទី ២១ កក្កដា​នេះ បន្ទាប់​ពី​លោក​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​បន្ទប់​រួម​គ្នា។

ស្រប​ពេល​នេះ​ដែរ ភរិយា​របស់​លោក ម៉ម សូណង់ដូ អ្នក​ស្រី ឌិន ផាណារ៉ា សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​ស្វាមី​របស់​អ្នក​ស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ អ្នក​ស្រី​អះអាង​ថា ការ​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត អាច​នឹង​ធ្វើ​ឲ្យ​ស្វាមី​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។

អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ កក្កដា​ថា ស្វាមី​អ្នកស្រី ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​បញ្ជូន​ចេញ​ពី​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដែល​ផ្ទុក​ទៅ​ដោយ​អ្នក​ទោស​ចំនួន ១៥ នោះ​ហើយ បន្ទាប់​ពី​លោក ម៉ម សូណង់ដូ បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​នៅ​បន្ទប់​ជា​មួយ​គ្នា​នោះ​មក។


អ្នកស្រី​លើក​ឡើង​បន្ត​ថា អ្នក​ស្រី​មិន​ទាន់​ដឹង​ប្រាកដ​ថា ស្វាមី​អ្នក​ស្រី ត្រូវ​គេ​អនុញ្ញាត​ឲ្យ​នៅ​បន្ទប់​ថ្មី​រហូត ឬ​គេ​ឲ្យ​គាត់​ត្រឡប់​មក​បន្ទប់​ចាស់​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។ តែ​អ្នក​ស្រី​បញ្ជាក់​ថា ប្រហែល​ជា​គេ​អាច​នឹង​យក​គាត់​ត្រឡប់​ទៅ​បន្ទប់​ចាស់​នោះ​វិញ បន្ទាប់​ពី​គាត់​សះ​ស្បើយ​ពី​ជំងឺ​នោះ។

អ្នក​ស្រី ឌិន ផាណារ៉ា៖ «គេ​យក​ទៅ​ដាក់​នៅ​កន្លែង​គិលានដ្ឋាន កន្លែង​អាំងហ្វែរម៉ារី (infirmary) កន្លែង​ហ្នឹង​ស្រួល​បន្តិច មាន​គ្រែ​គេង​ស្រួល។ លោក​ប្រធាន​ពន្ធនាគារ​ហ្នឹង​យក​គាត់​ទៅ​ឲ្យ​សម្រាន្ត​នៅ​កន្លែង​អាំងហ្វែរម៉ារី​ហ្នឹង បាន​ស្រួល​ជាង​មុន អត់​នៅ​ឡូកឡំ​អ៊ីចឹង។ ពីព្រោះ​គាត់​ឈឺ​ផ្ដាសាយ​ធំ​រលាក​បំពង់​ក និយាយ​អត់​ចេញ ហើយ​ក្អក​ខ្លាំង ព្រោះ​ឆ្លង​ផ្ដាសាយ​ពី​អ្នក​ផ្សេងៗ ដែល​នៅ​ច្រើន​គ្នា ពីព្រោះ​បន្ទប់​ហ្នឹង​វា​តូច​ក្អក​ចុះ ក្អក​ឡើង​ឆ្លង​ពេញ​ហ្នឹង»។

អ្នកស្រី ឌិន ផាណារ៉ា ធ្លាប់​មាន​ប្រសាសន៍​ថា ស្វាមី​របស់​អ្នកស្រី អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ បើ​សិន​តុលាការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ទេ​នោះ។

អ្នក​ស្រី​អះអាង​បន្ត​ថា អ្នក​ស្រី​បាន​ចូល​ជួប​លោក ម៉ម សូណង់ដូ នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ១៩ កន្លង​ទៅ ហើយ​លោក​បាន​ប្រាប់​អ្នក​ស្រី​ថា បន្ទប់​ឃុំ​ខ្លួន​របស់​លោក​មាន​ទំហំ​តូច​ចង្អៀត ហើយ​ដាក់​អ្នក​ទោស​ដល់ ១៥ នាក់​ក្នុង​បន្ទប់​នោះ។ ដូច្នេះ ដោយសារ​ស្ថានភាព​ចង្អៀត​ណែន និង​បរិស្ថាន​មិន​ល្អ ក្នុង​មួយ​យប់​ស្វាមី​អ្នក​ស្រី​សម្រាន្ត​បាន​ត្រឹម​បី​ម៉ោង​ទេ។

អ្នក​ស្រី​បញ្ជាក់​បន្ថែម​ថា បើ​សិន​ស្វាមី​អ្នក​ស្រី នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ជា​បន្ត​ទៀត អ្នក​ស្រី​ខ្លាច​ថា ស្វាមី​អ្នក​ស្រី​មិន​អាច​ទប់ទល់​ស្ថានភាព​នោះ​បាន​ទេ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​គួរ​សម​ដែរ​ហើយ។

ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​លោក ម៉ម សូណង់ដូ នេះ អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ស្វាមី​អ្នក​ស្រី​បាន​ឆ្លង​រោគ​ផ្ដាសាយ​ធំ ហើយ​ឥឡូវ​នេះ គាត់​មិន​អាច​និយាយ​បាន​ទេ ដោយសារ​មេរោគ​ផ្ដាសាយ​នោះ។

អ្នក​ស្រី​ឲ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន​ស្វាមី​អ្នក​ស្រី និង​ផ្សេងៗ ទៀត កំពុង​ឆ្លង​រោគ​ផ្ដាសាយ​ត​គ្នា។ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​នេះ​ដែរ អ្នក​ស្រី​កំពុង​ពឹង​មេធាវី ឲ្យ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា ស្នើសុំ​តុលាការ​អនុញ្ញាត​ធានា​ខ្លួន​ស្វាមី​អ្នក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ អះអាង​ថ្ងៃ​ទី ២០ កក្កដា​ថា លោក​មិន​ទាន់​បាន​ចាត់ចែង​លើ​បញ្ហា​ធានា​ខ្លួន​នេះ​នៅ​ឡើយ​ទេ។ តែ​លោក​បញ្ជាក់​ថា ការ​សុំ​ធានា​ខ្លួន​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន លុះ​ត្រា​ការ​ឃុំ​ខ្លួន​នោះ​រំលង​បាន ១ ខែ បន្ទាប់​ពី​មាន​ការ​ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​នោះ​មក។

លោក សុក សំអឿន៖ «មិន​ទាន់​បាន​គិត​គូរ​ទេ កំពុង​តែ​នៅ​ពិភាក្សា​គ្នា​នៅ​ឡើយ ព្រោះ​តាម​ពិត វា​ទាល់​តែ​មួយ​ខែ បាន​យើង​មាន​សិទ្ធិ។ អ៊ីចឹង​ទេ ទាល់​តែ​ឧទ្ធរណ៍»។

លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា បន្ទាប់​ពី​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នៅ​ពី​ក្រោយ​ខ្នង ក្រុម លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​នៅ​ចាំ​បាន​ថា លោក ម៉ម សូណង់​ដូ ដែល​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ធ្លាប់​បាន​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ទេ ព្រោះ​លោក​បញ្ជាក់​ថា លោក​គ្មាន​ហុស៕

7 comments:

Anonymous said...

God bless you, mr Sonando.

Anonymous said...

ah lightning strike hun sen&you fucken cronies must free Mr.Mom Sonando otherwise all of you will die by lightning strike !!!!!!!!!stop lying anymore ah kwak hun sen peoples around the globe are watching on you. i know your head is under the pussy Of youn bitch!

Anonymous said...

អាចោរភ្នែកមួយ,អាកញ្ជៈយួន,អាខ្លួនខ្មែរខួរយួន,អាជនឈាមខ្មៅត្រូវតែដោះលែងលោក ម៉ម សូណង់ដូជាបន្ទាន់ដោយគ្មានល័កខណ្ឌអ្វីឡើយ លោកគ្មានកំហុសសូមបីតែបន្តិចក៏គ្មានដែរ! ពេលនេះអាចោម្រាយឯងមានអំណាចអាឯងអាចធ្វើអ្វីបានតាមចិត្ត តែក្នុងអំឡុងខែតុលាខាងមុខនេះតុលាការICCនឹងអូសក្បាលអាឯងអោយចូលគុកវិញម្តង បើអាឯងមិនព្រមចូលទេនោះពលរដ្ឋខ្មែរនឹងតាមកាប់ក្បាលអាឯងដូចអាកាដាហ្វីអញ្ជឹង។

Anonymous said...

Don't worry, Ah mom Sonando will be out of jail!

Anonymous said...

Feeling sorry for him,please protest and help him out of jail. One khmer hero ,brav0 and very nationalist. Long live Mr. Som Sonando.

Anonymous said...

ការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ..
ម៉ម សូណង់ដូ ធ្លាក់​ខ្លួន​ឈឺ​​ផេះ !

នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...

ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕

យួនមានពាក្យស្លោក១ឃ្លាថា :

<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

ពីខ្មែរអូស្រ្តាលី

Anonymous said...

ខ្មែរមួយពិភពលោកគេនាំគ្នាថ្កោលទោសអា ហ៊ុន សែនហើយតម្រូវអោយវាដោះលែងលោក ម៉ម សូណង់ដូពីគុកព្រៃស បែជាមានអាឡប់មួយក្បាលមកពីអូស្រាលី និយាយភ្លើតែឯងឯណោះឆ្កុយ! តាមពាក្យសម្តីរបស់វាប្រហែលជាឈាមពួកអាស្រកីបានជាវានិយាយឡប់របៀបនេះ អាម៉ាកនេះកាលពីជំនាន់អ៊ុំពតវាមិនជួបអញផង! ពួកអាឡប់របៀបនេះកាលនោះទុកអោយពួកវាធ្វើជី។ អាឯងកុំមើលងាយលោកសួន សេរីរដ្ឋាអោយសោះ គាត់ជាក្មេងជំនាន់ក្រោយ គាត់ស្នេហាជាតិពិតប្រាកដគឺមិនដូចអាឡប់ឯងនិយាយទេ។ ពីអញមេខ្មែរក្រហមនៅភ្នំបារាំងធ្លាក់....