Sunday, July 15, 2012

លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃចន្ទ NGO និងបក្សនយោបាយ រិះគន់ការចាប់ខ្លួន

Sunday, 15 July 2012
ដោយ៖ អេង គឹមជាង
DAP-news

ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ នេះថា លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា បើទោះបីជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ FM 105 MHz បានបញ្ជូនទៅពន្ធនាគារនោះហើយ ក៏ដោយ ។ ដោយឡែកនៅថ្ងៃអាទិត្យនេះផងដែរ គណបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ រិះគន់អាជ្ញាធររដ្ឋាភិបាល ចំពោះការចាប់លោក ម៉ម សូណង់ដូ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា បន្ទាប់ពីមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗ ចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ រហូតមកដល់រសៀល ថ្ងៃទីដដែល លោកត្រូវបញ្ជូនទៅពន្ធនាគារហើយ ដើម្បីរង់ចាំការបើកសវនាការ ពីតុលាការ។

លោក ខៀវ សុភ័គ បន្តថា ការឃាត់ខ្លួនលោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធ ជាមួយបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ។


អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា បទល្មើសចំនួន៤ នោះ រួមមានទី១ -ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែកក្កដា ស្អែកនេះ ដោយលោកមិនទាន់ត្រូវបាន បញ្ជូនទៅពន្ធនាគារនៅឡើយទេ នេះបើយោងតាមប្រភព ផ្សេងមួយទៀតបានឲ្យដឹង។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញថ្លែងការណ៍នៅថ្ងៃទី១៥ ខែកក្កដា នេះ ដោយបានហៅការចាប់ ខ្លួន លោក ម៉ម សូណង់ដូ គឺជាការប៉ុនប៉ងដ៏គួរឲ្យខ្មាសអៀនមួយ ដែលបានកប់ចោលនូវជម្លោះដីធ្លី ក្នុងខេត្តក្រចេះ ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា " នេះជាករណីអាក្រក់បំផុត។ ការចាប់ខ្លួនរបស់លោក ម៉ម សូណង់ដូ គឺមិនមានមូលដ្ឋានជាក់លាក់នោះទេ អី្វដែលអាចពន្យល់បាននោះ គឺនេះគ្រាន់តែជាប៉ុនប៉ងរបស់អាជ្ញាធរ ដើម្បីទម្លាក់កំហុសទៅលើនរណាម្នាក់ ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់ ហេង ចន្ថា ។ ចាប់តាំងពីសកម្មភាពដ៏គួរឲ្យអាម៉ាស់នោះមក អាជ្ញាធរបានលូកដៃចូលយ៉ាងជ្រៅ ដើម្បីបង្កើតជារឿងមួយផ្សេងទៀត ដោយបង្កើតបទចោទប្រកាន់ ស្តីពីការធ្វើអប្បគមន៍ និងចលនាបះបោរ ហើយឥឡូវការចាប់ខ្លួននោះ ដែលមើលទៅគឺអាចឃើញយ៉ាង ច្បាស់ ថាគ្រាន់តែជាករណីមួយទៀត ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានជម្លៀសចេញដោយបង្ខំ និងដោយ ខុសច្បាប់ចេញពីលើដីរបស់ពួកគេ ដើម្បីផ្តល់ដីសម្រាប់ឲ្យក្រុមហ៊ុនឯកជនមួយទទួលប្រាក់ចំណេញតែ ប៉ុណ្ណោះ"។

រីឯគណបក្សសិទ្ធិមនុស្សឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាល ចំពោះការចាប់ខ្លួន លោក ម៉ម សូណង់ដូ នេះដែរ។ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស ដែលចេញនៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ បានសរសេរថា "គណបក្សសិទ្ធិមនុស្សមានការសោកស្តាយចំពោះ ករណីដែលអាជ្ញាធរ រាជរដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ កាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២" ។

គណបក្សសិទ្ធិមនុស្សបានចាត់ទុកការចាប់ខ្លួនលោក ម៉ម សូណង់ដូ ខាងលើនេះ គឺជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរ ផ្នែកនយោបាយ និងដើម្បីបំបាក់ស្មារតី ប្រជាពលរដ្ឋខ្មែរ អ្នកជាតិ និយម និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា ។

គួរបញ្ជាក់ថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ធ្វើដំណើរមកពីបរទេស ហើយមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលនៅពេលនោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់អ្នកកាសែត ដោយមិនខ្លាចរអា នៃការចាប់ខ្លួននេះ ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាឲ្យតាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បានបញ្ជាឲ្យតាមចាប់ខ្លួន ប្រធានសមាគម អ្នកប្រជាធិបតេយ្យ ដោយមិនសំដៅឲ្យចំឈ្មោះនោះទេ បើទោះបុគ្គលនេះ រត់ទៅទីណាក៏ដោយ៕

3 comments:

Anonymous said...

cambodia court is my ass!!!!!!

Anonymous said...

នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃ​ទេ...

ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕

យួនមានពាក្យស្លោក១ឃ្លាថា :

<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

ពីខ្មែរអូស្រ្តាលី

Anonymous said...

next time you will punished by Khmers about the traitor.