តើមាននរណា ជួយខ្ញុំឬទេ?
បទចំរៀង សំរាប់ឡើងទៅ ព្រះវិហារ។
ខ្ញុំងើបមុខឡើង សម្លឹង ឆ្ពោះទៅរកភ្នំ –
តើមាននរណា មកជួយខ្ញុំ ឬទេ?
គឺមានតែព្រះអម្ចាស់,
ដែលបានបង្កើត ផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ,
ដែល នឹងយាងមក ជួយខ្ញុំ។
ព្រះអង្គ មិនបណ្ដោយ អោយជើង របស់អ្នក ជំពប់ដួល
–
ព្រះអង្គ នឹងថែរក្សា ការពារអ្នក ដោយឥតធ្វេសប្រហែស។
ព្រះអង្គ ដែលថែរក្សា ការពារ ជនជាតិអ៊ីស្រាអែល,
ទ្រង់ នឹងមិនងោកងុយ, មិនផ្ទំលក់ សោះឡើយ។
ព្រះអម្ចាស់ នឹងថែរក្សា ការពារអ្នក –
ព្រះអម្ចាស់ គង់នៅខាងស្ដាំ, ធ្វើជាម្លប់ របស់អ្នក។
នៅពេលថ្ងៃ, ព្រះអាទិត្យ នឹងមិនធ្វើទុក្ខ អ្នកឡើយ,
ហើយ នៅពេលយប់, ព្រះច័ន្ទ ក៏នឹងមិនធ្វើទុក្ខ អ្នកដែរ។
ព្រះអម្ចាស់ នឹងថែរក្សា ការពារ ជីវិតអ្នក,
កុំអោយ ការអាក្រក់ ណាមួយ កើតមាន ដល់អ្នកឡើយ។
ព្រះអម្ចាស់ ថែរក្សាអ្នក នៅពេល ចេញដំណើរ រហូតដល់ពេល ត្រឡប់មកវិញ,
ចាប់តាំងពីពេលនេះ រហូតតរៀងទៅ។
Calligraphy by Ms. Theary C. Seng
4 comments:
Happy to read the message.
Thank you Theary and KI
Oh, no not another one!
c'est très bien Theary félicitation
Thank you for the WORD of GOD.
Post a Comment