Thursday, 26 July 2012
ដោយ ៖ ស៊ន សុភក្ដ្រ
DAP-News
Synopsis: The chairman of the Pursat auxiliary hospital denies that there was any victim who was brought in for medical care at his hospital after the victim kidneys were cut off. The denial came after rumors flew on Facebook that a woman whose kidneys were cut off was sent to the Pursat hospital for urgent care.
ពោធិ៍សាត់ ៖ ប្រធានមន្ទីរពេទ្យបង្អែក ខេត្ដពោធិ៍សាត់ បានបដិសេធភ្លាមៗថា រហូតមកដល់វិនាទីនេះ ពុំមានជន រងគ្រោះណាមួយ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្ដពោធិ៍សាត់ ដោយសារតែមានករណីវះយក ក្រលៀន (តម្រងទឹកនោម) នោះឡើយ។
ការបដិសេធនិងច្រានចោល ព័ត៌មានខាងលើនេះ បានធ្វើឡើងបន្ទាប់ពី មានសេចក្ដីរាយការណ៍មួយចំនួន ព្រមទាំងការបង្ហោះព័ត៌មាននេះ នៅលើបណ្ដាញទំនាក់ ទំនងសង្គម ហៅថា ហ្វេសប៊ុក បាន សរសេរថា ករណីចាប់លួចវះយកក្រលៀន ដែលពីមុនគឺជាពាក្យចចាមអារ៉ាមនោះ បាន ក្លាយជាការពិត បន្ទាប់ពីស្ដ្រីម្នាក់ ពិតជាត្រូវបានគេ វះយកក្រលៀន ហើយបញ្ជូនទៅ សង្គ្រោះ នៅមន្ទីររពទ្យខេត្ដពោធិ៍សាត់។
លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែក ខេត្ដពោធិ៍សាត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ថា គ្មាននោះទេ គឺអត់តែម្ដង ចំពោះករណីខាងលើនេះ ដូច្នេះ លោកសូមធ្វើការបដិសេធទាំងស្រុង ។
ទាក់ទិនពាក្យចចាមអារ៉ាមថា មានករណីវះយកក្រលៀននោះ ប្រធានមន្ទីរពេទ្យរូបនេះ បានអះអាងថា ពាក្យដែលត្រឹមត្រូវសម្រាប់ហៅ គឺតម្រងទឹកនោម មិនមែន ក្រលៀន ឡើយ ប៉ុន្ដែម្នាក់ៗបានហៅតៗគ្នាថាគ្រលៀន។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗ និងរហូតមកដល់បច្ចុប្បន្ននេះ ពាក្យចចាមអារ៉ាម ដែលត្រូវបាននិយាយតគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសការផ្សព្វផ្សាយ នៅលើ បណ្ដាញទំនាក់ទំនងសង្គម ហៅថា ហ្វេសប៊ុក កាន់តែរីកសុះសាយឡើង ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការ ភ័យខ្លាច ជាពិសេសភ័យចំពោះកូនៗរបស់ខ្លួន បន្ទាប់ពីឮថា មានជនមិនស្គាល់មុខ ចាប់ក្មេងៗវះយកក្រលៀន និង គ្រឿងក្នុង ។
ពាក្យចចាមអារ៉ាមដំបូងឡើយ បានលេចឮតាមបណ្ដាខេត្ដ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ដូចជា ខេត្ដកំពត និងខេត្ដតាកែវជាដើម ប៉ុន្ដែនៅពេលនោះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានច្រានចោលទាំងស្រុង ថាគ្មានករណីនេះឡើយ ។
3 comments:
That's right, a couple days ago rumor said some khmer buddhist monks murdered by some unknown men a long vietnam border at kompot province. I noticed that this could be million of dollars for SOK AN. If it's true, some DOCTORS could be a millionaire. Poor khmer, you're in a kingdom of hell of wonder.
ពួកចិនគេហៅថាអាតោហ៊ា ប្រែមកថាអាបងធំ ?
ជំពោះអាង្វៀង វ៉ាន់ អាញ់ នេះដែលបានលួចដូរ
ឈ្មោះបន្លំជាខ្មែរហៅថាអាសុខ អាន ឬ អាជ្រូក
សុខ អាន ៕
អានេះជាមេចោរធំនៅទីស្តីការគណរដ្ឋមន្ត្រីចោរ
របស់រាជរដ្ឋាភិបាលចោរ នៅក្នុងព្រះរាជាណាចក្រ
អច្ឆរិយៈចោរ ។
អាង្វៀង វ៉ាន់ អាញ់ នេះជាគ្រូធំរបស់អាខ្វាក់ហ៊ុន
សែន ដូច្នេះហើយអាមួយនេះវាធ្វើអ្វីៗទាំងអស់
សម្រាប់តែផលប្រយោជន៏របស់យួន ។
ថ្ងៃមុននេះនៅក្នុងខែកក្កដា២០១២នេះ គេប្រទះ
ឃើញខ្មោចស្ត្រីមេម៉ាយម្នាក់អាយុប្រហែលជាង៤០
ឆ្នាំស្លាប់នៅកណ្តាលវាលស្រែនៅក្នុងខេត្តតាកែវ ។
ខ្មោចស្រីនោះត្រូវបានគេឃើញស្នាមវះពោះ ។
ឯតម្រងនោម(ក្រលៀន)បេះដូង,ថ្លើម ត្រូវគេខ្វេះ
យកទៅបាត់ ។ ពត៌មាននេះបានត្រូវរាជរដ្ឋាភិ
ចោរសព្វថ្ងៃបិទជិតឈឹង មិនមានសារៈពត៌មាននៅ
ក្នុស្រុកណាមួយហ៊ានយកមកធ្វើអត្ថាធិប្បាយជូន
ដល់ប្រជាពលរដ្ឋខ្មែរឧ្យបានដឹងពីហេតុការនេះទេ។
បើតាមពត៌មានសម្ងាត់គឺក្រុមគ្រួសាររបស់អាជ្រូក
ង្វៀង វ៉ាន់ អាញ់ នេះហើយជាឃាតកជួលគេឧ្យ
សម្លាប់ស្រ្តីរូបនោះដើម្បីយកគ្រឿងក្នុងគឺតម្រង
នោមទៅដូរតម្រងនោមរបស់អាសុខ អាន ។
បើអាសុខ អាន នេះនៅមានជីវិតហើយអាចវឹលត្រទ្ទទ្បប់មកស្រុកខ្មែរវិញ គឺច្បាស់ជាក្រុមគ្រួសារអា
សុខ អាន ខ្វេះយកក្រលៀនស្រីនោះទៅដូរឧ្យអា
សុខ អានយ៉ាងពិតប្រាកដមិនអាប្រកែកបានទ្បើយ
ពត៌មានដែលលេចឭថាមានគេសម្លាប់ស្ត្រីមេម៉ាយ
វះពោះយកតម្រងនោមនៅខេត្តតាកែវនោះ គឺវិទ្យុ
អាស៊ីសេរី បាផ្សាយតែម្តងគត់នៅក្នុងខែកក្កដាឆ្មាំ
២០១២នេះយ៉ាងពិតប្រាកដ តែខ្ញុំមិនបាចាំថ្ងៃ ។
ហេតុនេះសូម
HTTP://KI-MEDIA.BLOGSPOT.COM
ទាក់ទងទៅវិទ្យុអាស៊ីសេរី ដើម្បីយកពត៌មាននោះ
មកចុះផ្សាយនៅក្នុងKi-Media.blogspot.co
ជូនជាពត៌មានដល់ពលរដ្ឋខ្មែរឧ្យបានច្បាស់ កុំឧ្យ
មានពាក្យចចាមអារាមតទៅមុខទៀត។
Post a Comment