មន្ត្រីជំនាញព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា-វៀតណាម ប្រជុំរឿងដោះដូរផែនទី កំណត់ព្រំដែន
ថ្ងៃទី 10 កក្កដា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ទីស្តីការគណៈរដ្ឋមន្ត្រី: មន្ត្រីជំនាញព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំទ្វេភាគីដោយបិទទ្វារមិនឲ្យអ្នកកាសែតចូលយកព័ត៌មានឡើយ កាលពីព្រឹកម៉ោងជាង ៨ ថ្ងៃទី១០កក្កដា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអគារមិត្តភាព។ កិច្ចប្រជុំនោះ ដើម្បីផ្ទៀងផ្ទាត់ការគូសចម្លងខ្សែបន្ទាត់ព្រំដែន ពីផែនទី Bonne ១/១រយពាន់ ទៅ UTM ១/៥០ពាន់។
តាមកម្មវិធី ក្នុងកិច្ចប្រជុំនៅព្រឹកនេះ ក៏ជាកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា និងវៀតណាម ជុំវិញការបោះបង្គោលកំណត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
តាមសេចក្តីប្រកាសលើកឡើងថា ភាគីកម្ពុជា ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនោះនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ៕ S
5 comments:
The king should play a major at protecting Khmer territorial integrity.
Stop being a scare crow king.
Chhoup Tveu Chear Sdach Ting Moung!!
Sdach Euv Norm Yuon Chaul Srok, Sdach Kaun Ting Moung !!
Dear KI,
Please translate the article from Khmer to English.
Although, I read and write Khmer, the printed article
came out as bunch of small rectangles.
A lot of your readers may have the same problem.
Thank you
We "KHMER"never acknowledged and accepted this illegal agreement between Cambodian and Vietnamese government to redraw new map of Cambodia.
when it comes to cambodia border issue, etc, it shouldn't be secret or behind closed door, that's like cheating and stealing from cambodia, you know. must do it in the public arena where the world can see, etc, ok!
To 11:02 PM>
That's your favorite boss Hun Sen - win-win policy! He's a lot better than S. Rainsy, because he redraws Cambodia map with Vietnam, he's Vietcong slave just like you!
Post a Comment