រោងចក្រកាត់ដេរស្បែកជើងគំរូ (ញឹម សុផល) |
ដោយ គី សុខលីម
Radio France Internationale
ទោះបីសត្វ ក៏ចេះស្រឡាញ់ សំបុក របស់វាដែរ ចុះពលរដ្នខ្មែរ វិញ ស្រុករបស់ខ្លួន សម្បូរសម្បាយ ការងារធ្វើ មិនអស់ ហេតុអ្វី ក៏ចេះតែនាំ គ្នាទៅថៃ ឬម៉ាឡេ ឲ្យគេធ្វើ បាបអញ្ចឹង???
Synopsis: While there is a great demand for workers in Cambodia, Cambodian workers are still leaving in large number to work overseas. This in spite of the hardships they have to suffer from illegal border crossing etc… Why is it so? For one thing, low wages for factory workers - $61 per month – make it such that the workers can barely survive on their income. The other main issue faced by the Cambodian workforce is the lack of skill and technical knowledge due to poor education. Because of this latter issue, factories have to hire foreign skilled engineers instead. In order to solve these two major sticking points, the government must take immediate action on the workers’ wages and initiate training for skilled workers.
កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងស្រុកជាច្រើនប៉ុន្តែព្រមពេលជាមួយគ្នាបែរជាមានពលករខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើចំណាកស្រុកទៅក្រៅប្រទេសដូចជាទៅប្រទេសថៃឬប្រទេសផ្សេងទៀត។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
សមាគមថៅកែរោងចក្រកាត់ដេរតែងតែនិយាយថា ពួកគេខ្វះកម្លាំងពលកម្មនៅក្នុងវិស័យនេះ។ វិស័យកាត់ដេរត្រូវការកម្មករជំនាញកាត់ដេរ ជំនាញពិនិត្យគុណភាព ជំនាញជួសជុលម៉ាស៊ីន ជំនាញច្នៃម៉ូតនិងជំនាញដទៃមួយចំនួនផ្សេងទៀត។ នាពេលកន្លងមក ដោយសារកម្ពុជាខ្វះកម្មករជំនាញខាងធ្វើម៉ូតសម្លៀកបំពាក់ រោងចក្រមួយចំនួនបានប្រើប្រាស់កម្មករជំនាញជនជាតិបរទេស។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលខ្វះកម្លាំងពលកម្ម ទាំងក្នុងវិស័យសំណង់ វិស័យកសិកម្ម រហូតដល់វិស័យឧស្សាហកម្ម។ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវអោយពលករខ្មែរដែលសម្រុកទៅធ្វើការខុសច្បាប់នៅប្រទេសថៃត្រូវវិលមករកការងារនៅក្នុងស្រុកវិញ។ លោកបានពន្យល់ថា ការងារក្រៅស្រុកមានការលំបាកណាស់បើទោះបីជាទទួលបានប្រាក់កម្រៃខ្ពស់បន្តិចមែន។ ពួកគេត្រូវទៅឆ្ងាយពីផ្ទះ ឆ្ងាយពីប្រពន្ធកូន និងត្រូវចំណាយច្រើនទៀតផង។ លើសពីនេះ ពួកគេក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
មិនមែនតែនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មឬសំណង់ទេដែលខ្វះកម្លាំងពលកម្មនោះ តាមពិត នៅក្នុងវិស័យហិរញ្ញវត្ថុឬក្នុងវិស័យមួយចំនួនផ្សេងទៀត កម្ពុជាក៏ប្រឈមនឹងកង្វះវិស្វករជំនាញដែរ។
តើមូលហេតុអ្វីបានជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកក្នុងខណៈពេលដែលទីផ្សារក្នុងស្រុកកំពុងខ្វះកម្លាំងពលកម្ម?
នេះជាសំណួរដែលគួរតែស្វែងយល់ និងត្រូវរកចម្លើយ។ ប្រភពពីគ្រួសារដែលទៅធ្វើការនៅក្នុងទឹកដីថៃ ហើយដែលសមប្រកបគ្មានជួបបញ្ហាបានបង្ហើបអោយដឹងថា ប្រទេសជិតខាងមួយនេះបានផ្តល់ប្រាក់កម្រៃខ្ពស់ជាងការងារក្នុងស្រុកយ៉ាងច្រើន។ សូម្បីតែកម្មករដកដំឡូង ឬកាប់អំពៅនិងការងារក្នុងវិស័យកសិកម្មជាច្រើនទៀតដែលមិនទាមទារជំនាញពលករម្នាក់ៗអាចសន្សំបានប្រាក់ច្រើនរយដុល្លារក្នុងមួយខែៗ។ លើសពីនេះទៅទៀត ថៅកែបានផ្តល់អាហារ និងកន្លែងស្នាក់នៅបន្ថែមពីលើប្រាក់ឈ្នួលប្រចាំថ្ងៃសមរម្យ។
ប្រសិនបើគ្មានបញ្ហាដូចជាប៉ូលិសថៃចាប់ខ្លួន ឬក៏ប៉ូលិសព្រំដែនខ្មែរជម្រិតទារប្រាក់នោះទេ ពួកគេអាចសល់ប្រាក់មកផ្ទះយ៉ាងសមប្រកប ជាជាងការងារសំណង់ ឬកម្មកររោងចក្រនៅក្នុងស្រុកយ៉ាងច្រើន។
ងាកមកនិយាយពីស្ថានភាពក្នុងប្រទេសកម្ពុជាវិញ ការងារជាកម្មកររោងចក្រកាត់ដេរដែលមានប្រាក់ខែគោល៦១ដុល្លារ កម្មករខ្មែរត្រូវចេញថ្លៃផ្ទះ និងថ្លៃអាហារដោយខ្លួនឯង។ ពួកគេខិតខំសន្សំ តាមរយៈការហូបចុកយ៉ាងត្បឹតត្បៀតបំផុត ទម្រាំសល់ប្រាក់បន្តិចបន្តួចសម្រាប់ជួយគ្រួសារ។ នេះជាហេតុផលដែលជំរុញអោយកម្លាំងពលកម្មហូរចេញពីប្រទេសយ៉ាងច្រើនជារៀងរាល់ថ្ងៃ។
ហេតុផលមួយទៀតដែលបញ្ជាក់ពីមូលហេតុដែលនាំអោយកម្ពុជាខ្វះកម្លាំងពលកម្មដែរនោះគឺដោយសារប្រជាជនខ្មែរមួយភាគគ្មានជំនាញ គ្មានចំណេះដឹងខ្ពង់ខ្ពស់ដែលអាចចាប់យកការងារនៅក្នុងប្រទេសបាន។ ពេលខ្លះ ដោយសារកម្ពុជាខ្វះកម្មករជំនាញឬខ្វះវិស្វករជំនាញ ម្ចាស់ក្រុមហ៊ុនត្រូវបង្ខំចិត្តជួលអ្នកជំនាញបរទេសដែលមានតម្លៃខ្លួនខ្ពស់។
ជាទូទៅ ជនជាតិខ្មែរស្គាល់ច្បាស់ទស្សនៈ៖«ជួញជិតជាជាងជួញឆ្ងាយ»ពោលគឺគ្មាន អ្នកណាប្រាថ្នាចង់ចេញទៅធ្វើការឆ្ងាយពីផ្ទះឡើយ។ មិនចាំបាច់ឡើយដល់ទៅបានប្រាក់ឈ្នួលស្មើនឹងប្រទេសជិតខាង តែបើទោះជាកម្រិតប្រាក់ឈ្មួលអប្បបរមាទាបជាងគេបន្តិចក៏ដោយ ក៏ពលករខ្មែរសុខចិត្តទទួលយកការងារជិតផ្ទះយ៉ាងប្រាកដ។
ដូច្នេះ វាដល់ពេលហើយដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកម្លាំងពលកម្មរបស់ខ្លួនដើម្បីទាក់ទាញកម្លាំងពលកម្មទាំងនោះអោយមកបម្រើការងារជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិក៏ដូចជាកាត់បន្ថយចលនាចំណាកស្រុកដ៏គ្រោះថ្នាក់ផងដែរ។
ប៉ុន្តែដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះបាន គេត្រូវគិតគូរឡើងវិញជាបន្ទាន់អំពីប្រាក់ឈ្នួលនិងគិតគូរពីសាលាបណ្តុះបណ្តាលកម្មករជំនាញនិងវិស្វករជំនាញ៕
7 comments:
The grass is always greener on the other side of the fence. That's my answer to the question.
ទាំងនេះគឺជាយុទ្ធសាស្រ្តរបស់យួនដេញខ្មែរចេញពីស្រុកទុកដីអោយយួនរស់នៅម្តង! យុទ្ធសាស្រ្តមួយនេះមានឈ្មោះថា៖ (យុទ្ធសាស្រ្តប៉ែននំបញ្ចុក)។
do people know that cambodia now has a lot of jobs, too? everyone can use education and information, you know.
គោលការណ៍ធំ៣ដែលយួននឹងលេបបំបាត់កម្ពុជា
ដោយស្របច្បាប់ៈ បង្កាត់ពូជសាសន៍ ប្រុសយួន
ស្រីខ្មែរ បំបាត់វប្បធម៌ខ្មែរ បណ្ដេញខ្មែរចេញពី
ប្រទេស យកអន្តោប្រវេសន៍យួនជំនួស ហូរចូល
ក្រុមហ៊ុនឯកជនយួន ដូចជាទិញប្រសាទអង្គវត្ត
ទិញដីរាប់ម៉ឺនហិចតា កុងត្រាយ៉ាងតិច៩៩ឆ្នាំ
។ល។និង។ល។
Blinded by love? Chinese companies will only hire their own or bring their own kinds to work for them. Khmer native are the last to benefit from their business ventures.
Don't blame Chinese. Blame Hun Sen and his cronies for allowing Chinese and Vietnamese taking advantage of Cambodia.
Every country takes care of its people except Hun Sen and corrupted CPP. These traitors only care for getting money.
@5:48 AM...@12:11 PM
All Khmer nationalist agree with YOU!
Post a Comment