Thursday, August 30, 2012

18 months and still no court resolution in the T&P labor export company


ជាង១ឆ្នាំហើយ ករណីក្រុមហ៊ុន នាំពលករចេញ T&P បង្ខាំងមនុស្ស ខុសច្បាប់ តុលាការនៅតែគ្មាន ដំណោះស្រាយ


Thursday, 30 August 2012
ដោយៈ ដើមអម្ពិល (DAP)


ភ្នំពេញៈ ១ឆ្នាំ៦ខែគត់ ដែលតុលាការ និងអាជ្ញាធរព្រមទាំងក្រសួង ពាក់ព័ន្ធនានា មិនអើពើរអ្វីជាដុំកំភួនចំពោះ ករណីពលករខ្មែរម្នាក់ ដែលលោតពីលើអគារកំពស់បីជាន់ ហើយបណ្តាលឲ្យនាងពិការជើងរហួតដល់សព្វថ្ងៃ ដោយសារ តែក្រុមហ៊ុន នាំពលករចេញទៅប្រទេសម៉ាឡេស៊ី មួយឈ្មោះ T&P បានបង្ខាំងនាងទុកអស់ជាច្រើន ខែកន្លងទៅនេះ

អ្នកស្រីហេង ហាក់ មានអាយុ ៣១ឆ្នាំ កាលពីថ្ងៃទី៦ ខៃមិនា ឆ្នាំ២០១១កន្លងទៅនេះបានសម្រេចចិត្តចុងក្រោយ របស់អ្នក ស្រីលោតពីលើអគារកម្ពស់បីជាន់ ដោយស៊ូទ្រាំពុំបាននឹងការធ្វើទុកបុកម្នេញ និងបង្ខាំងអ្នកស្រីឲ្យនៅ ក្នុងបន្ទប់ ដោយមិនឲ្យមានការទាក់ទងជាមួយនិងសាច់ញាតិផងនោះពីសំណាក់ក្រុមហ៊ុន T&P រហូតដល់ពេល នេះពុំទាន់ទទូល បានសំណង និងយុត្តិធម៌ឡើយ បន្ទាប់ពីអ្នកស្រីបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ និង អាជ្ញាធរព្រមទាំងក្រសួងពាក់ ព័ន្ធផ្សេងៗ ទៀតនោះ។

ថ្លែងប្រាប់ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២នាការិយាល័យ របស់មន្រ្តីបក្សប្រឆាំងក្នុង វិមានរដ្ឋសភា អ្នកស្រីហេង ហាក់បានឲ្យដឹងថា ពេលនេះស្ថានភាពរបស់អ្នកស្រីបានកំពុងតែវេទនាយ៉ាងខ្លាំង ដោយមិនអាចប្រកបមុខរបរ អ្វីសម្រាប់យកមកផ្គត់ផ្គង់ជីវិតកូន និងអ្នកស្រីបានដោយសារតែភាពពិការយ៉ាងធ្ងន់ ធ្ងររបស់អ្នកស្រី។


អ្នកស្រីបានបញ្ជាក់ថា"ខ្ញុំគ្មានមុខរបរអ្វីធ្វើទេ ហើយខ្ញុំធ្វើការងារបានតែពីបីថ្ងៃជើងរបស់ខ្ញុំនឹងធ្វើទុក ឈឺ ហើយ កូនរបស់ខ្ញុំ រស់នៅជាមួយគេ(ម្តាយមីង) ខ្ញុំប្តឹងទាមទារឲ្យសង់ជំងឺចិត្តរបស់ខ្ញុំ មេខ្យល់កុហក់ខ្ញុំ ធ្វើឲ្យខ្ញុំខាត់ពេល វេលាយកខ្ញុំមកឃុំទុក ដោយមិនឲ្យមានសេរីភាពអស់រយៈពេល៥ខែ ខាតពេលវេលាខ្ញុំទៅណាក៏មិនបានទៅដែរ "។

អ្នកស្រី ហេង ហាក់ បានបញ្ជាក់បន្ថែមទៀតថា "ខ្ញុំប្តឹងថាក្រុមហ៊ុននេះ យកខ្ញុំទៅលក់ឲ្យម៉ាឡេស៊ី ហើយទាមទារ សំណងចំនួន ៨ពាន់ដុល្លារយកមកមើលជើងរបស់ខ្ញុំ"។ ក្រុមហ៊ុន T&P ដែលមានស្នាក់នៅខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ហើយបច្ចុប្បន្នត្រូវបានអាជ្ញាធ ផ្អាកអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្នតាមអនុសាសន៍របស់ សម្តេចតេជោហ៊ុន សែនរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែក្រុមហ៊ុននេះ មានរឿង អាស្រូវច្រើន ពិសេសបានធ្វើ ឲ្យពលករដែលត្រៀមនឹង ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈខ្លួន ស្លាប់និងបាក់ជើង ហើយថែមទាំងបាន បង្ខាំងពលករជាច្រើនដោយមិនអនុញ្ញាតិឲ្យពួកគេ ធ្វើការទំនាក់ទំនងជាមួយ និងសាច់ញាតិរបស់ពួកគេ ផងដែរ។

អ្នកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា ជនរងគ្រោះ បានស្នើដល់អ្នកស្រី ដាក់លិខិតជាច្រើនទៅកាន់ ក្រសួងយុត្តិធម័ តុលាការដំបូងរាជធានីភ្នំពេញ និង ក្រសួងនានាជាច្រើនមក ហើយ ដើម្បីជម្រុញឲ្យមន្រ្តីពាក់ព័ន្ធទាំងនោះ ចាត់វិធានការចំពោះក្រុមហ៊ុន T&P មក ដោះស្រាយ ជូនដល់ជនរងគ្រោះស្រ្តីហេង ហាក់នោះ ប៉ុន្តែលិខិតទាំងនោះពុំទាន់បានចំលើយ ហើយថែមទាំងមិន អើពើថែមទៀតផងពីសំណាក់អាជ្ញាធរនិងតុលាការនោះ។

យ៉ាងណាក៏ដោយគេមិនអាចសុំការទំនាក់ទំនងពីថៅកែ និងអ្នកតំណាងណាមួយរបស់ក្រុមហ៊ុន T&Pបានទេ ។
មានពលកររាប់ម៉ឺននាក់ទៅធ្វើការជាស្រ្តីបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន ហើយស្រ្តីខ្លះទទួល បាន លទ្ធផលអាក្រក់ហើយខ្លះទៀតល្អ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមានព័ត៌មាន លេចឮជាច្រើនថាពួកគេត្រូវ បានគេបោកហើយ មានពលករខ្លះបាត់បង់ជីវិតក៏មាន៕

1 comment:

Anonymous said...

Waiting for resolution and justice is like waiting for the Vietminh promise of slitting his own throat if illegal logging continues.

Vietminh Hun Sen will never help you DUMB Khmer. Don't you DUMB Khmer get it? Noone can make the Vietminh change not even the USA.. Why don't you DUMB Khmer do something instead of waiting for others. DUMB Khmer