Thursday, August 30, 2012

យន្តសំរាប់ការពារប្រទេសខ្មែរ ?


3 comments:

Anonymous said...

ជនក្បត់ជាតិទាំងអស់ដែលនៅក្នុងយន្តនេះគឺត្រូវវិនាសជាមិនខាន!....

Anonymous said...

ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងធ្លាក់​ដុន​ដាប​ក្នុង​វិស័យជា​ច្រើន​ក្រោមការ​ដឹក​នាំ​របស់​ក្រុម​ពួក​អាយ៉ង​បរទេស ​រួមមាន​ហ៊ុន​សែន ជា​ស៊ីម ហេង​សំរិន​ សុខ​អាន សុខ​គង់​ ។ល។ ដូច្នេះ ដើម្បី​រំដោះ​និង​សង្គ្រោះ​ប្រជា​ជាតិ​ខ្មែរ​និង​មាតុភូមិ​យើង​ ឲ្យ​ផុត​ពី​មហា​គ្រោះ​ថ្នាក់​ មហន្តរាយនោះ​បាន យើង​ចាំ​បាច់​ត្រូវ​តែ​សាក​ល្បង ​ធ្វើ​តាម​ការ​ណែ​នាំ​របស់ ​អង្គ​គ្រាប់​ខ្សាច់ ដូច​ត​ទៅ៖

១-សារឥសី៖
មុននឹងសូត្រ​សារ​នេះ សូម​លើក​ដៃ​ទាំង​ពីរ​ប្រណម្យសំពះ ឲ្យ​ផុត​ពី​លើ​ក្បាល​របស់យើង ហើយ​សូត្រ​ថា៖
«ខ្ញុំសូមនឹកដល់​ផល​បុណ្យ​ដែលខ្ញុំខំកសាង​សន្សំ​ជា​ច្រើន​ជាតិសូម​ផលបុណ្យនោះផ្តល់​ឲ្យ​ ខ្ញុំក្នុង​ពេល​នេះ។»

២-សារឥសូរ៖
មុននឹង​សូត្រ​សូមលើក​ដៃទាំងពីរដាក់ស្មើ​បបូរ​មាត់ ហើយ​ទើប​សូត្រ​ថា៖
«ផលបុណ្យទាំងនេះ កើត​ជា​សម្តី មានឫទ្ធិ​បារមី មហស្ចារ្យក្រៃ រុញច្រាន​សេចក្តី​​ប្រាថ្នា​ ដើម្បី​ជួយ​ខ្មែរ​និង​យក​ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ដ៏​យូរ​លង់​មកឲ្យខ្មែរ​វិញយ៉ាង​សក្តិសិទ្ធិ។»

៣-សរព្រះ​នារាយណ៍៖
មុន​នឹង​សូត្រ​ត្រូវ​ធ្វើ​កាយ​វិការ​ដូច​ហនុមាន​ប្រុង​វាយ​សត្រូវ ឈរ​ជើងកន្ធែក​ចេញ ​​ដៃ​ឆ្វេង​ក្តាប់​ហើយ​ច្រត់​ ចង្កេះ ជើង​ឆ្វេង​ឈាន​ទៅមុខ​ ហើយប្រើម្រាម​ដៃស្តាំ ចង្អុលមុខ ​ដោយ​ផ្តោត​អារម្មណ៍​ទៅ​លើ​ឈ្មោះ​ ឬ​មុខ​ ពួក​ជន​ក្បត់​ជាតិ ខ្ញុំ​កញ្ជះបរទេស ។ល។ សូមសូត្រ​ថា៖
«យើង​នឹង​ដាក់បណ្តាសា​ពួក​អាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន​ អាសុខគង់ គឺ ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់។»

៤-សារព្រះវិស្ណុ៖
មុន​នឹងសូត្រ សូម​លាដៃឆ្វេងចេញ ហើយ​ធ្វើកាយវិការធម្មតា ​តែ​ត្រូវ​ចង​ចិត្ត​ឲ្យ​រឹង​ប៉ឹង។​​ សូមសូត្រ​ថា៖​ «បណ្តាសាយើងនេះ​មាន​តែ​តួ អង្គគ្រាប់ខ្សាច់ ទើប​ដោះ​បណ្តា​សា​នេះ​បាន។»

របៀបធ្វើកិច្ចពិធីនេះមាន​ដូចតទៅ៖

1. ត្រូវមុជ ឬ ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​បានស្អាត។​ ចូរតាំង​ចិត្ត​ឲ្យ​បាន​មោះមុត។ មិន​ត្រូវ​និយាយ​លេង​សើច​ឬ ជន្ល​គ្នា​លេងឡើយ ។ល។

2. ត្រូវសូត្របួងសួង​ឲ្យបាន​១​ថ្ងៃ ម្តង ឬច្រើនជាងនេះ​បើធ្វើទៅបាន ហើយក្នុងការសូត្របួងសួង​ម្តងៗ​នោះ​ត្រូវ​សូត្រ​ឲ្យបាន ៣​ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និង​នៅ​គ្រប់ពេល​វេលា។​​ អាច​អុជធូប​មួសរសៃ​ក៏​បាន​ ​​មួយក្តាប់ក៏បាន​តាមលទ្ធភាព​។​ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ​ឬ​ក៏ឧបកិច្ចយ៉ាង​ណាតាម​កាលៈ​ទេសៈ ជុំគ្នាក៏​បាន មិន​ជុំគ្នា​ក៏​បាន តាម​ការ​គួរ​ដើម្បី​សុវត្ថិភាព។

ការហាម​ឬ ត្រណម

*មិនត្រូវជេរម្តាយគេ។

*មិនត្រូវស្តោះទឹកមាត់ដាក់លាមក​ឬ​ដាក់បង្គន់ដាច់ខាត។

*មិនត្រូវ​យក​វិធីទាំង​នេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជា​ដាច់​ខាត ​ព្រោះនឹង​នាំឲ្យមាន​អន្តរាយ​ ឬគ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​វិញ។

*សូមអស់លោកអ្នកបងប្អូន​ខ្មែរ​មេត្តាព្យាយាម​ផ្សព្វ​ផ្សាយ​ប្រាប់ ​តៗ គ្នា​ឲ្យ​បាន​ដឹង​ឮ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ដើម្បី ជួយ​សង្គ្រោះប្រទេស​ជាតិ​យើង​ឲ្យ​​ផុត​ពី​គ្រោះថ្នាក់​ទាន់ពេល​វេលា ហើយ​សូមជួយ​អនុវត្ត​តាម​វិធី ដូច​ជម្រាប​ជូន​ខាង​លើនេះ ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី ឲ្យ​មាន​ប្រសិទ្ធិ​ភាព ១០០%។

Anonymous said...

Wishing that becomes a reality very soon.