(ថ្ងៃទី 7 សីហា 2012, ម៉ោង 11:56:AM) | ដោយ: សុខ ភក្តី
ភ្នំពេញ: ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីជូនដំណឹង ជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មេត្តាជ្រាបថា ចាប់តាំងពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ មានជនអគតិមួយចំនួន បានក្លែងឯកសារជាសេចក្តីជូនដំណឹងមួយច្បាប់ ដែលបានស្គែន ( Scan ) ហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុនសែន ហើយចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១២ ដែលមានខ្លឹសារ ពន្យល់ដល់ជនរួមជាតិកម្ពុជា អំពីនីតិវិធី នៃសម័យប្រជុំរដ្ឋសភា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ខាងមុខ តាមរបៀបមួយ ដែលបំភ្លៃ និងបន្ទាបបន្តោក ចំពោះរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនដំណឹង ជាផ្លូវការ ដែលចុះហត្ថលេខាដោយលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ បានគូសបញ្ជាក់ថា "សម្តេចតេជោនាយករដ្ឋមន្ត្រី ពុំដែលបានធ្វើនូវសេចក្តីជូនដំណឹងណាមួយបែបនេះទេ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី សូមធ្វើការបដិសេធសេចក្តីជូនដំណឹងក្លែងក្លាយនេះ នឹងចាត់ទុកថា នេះជាអំពើដ៏ថោកទាប រកអ្វីប្រៀបផ្ទឹមមិនបានរបស់ជននយោបាយមួយចំនួន ដែលហ៊ានលេងល្បែង តែខ្លាចចាញ់ ម្លោះហើយ ត្រូវលួចបន្លំ។ អំពើបែបនេះ គ្មានផលវិបាកអ្វី ដែលនឹងធ្លាក់លើរាជរដ្ឋាភិបាលឡើយ តែវាបានធ្វើឲ្យមនុស្ស ដែលថោកទាបមួយកម្រិត ហើយកាន់តែស្មោគគ្រោករកលេខដាក់គ្មាន"។
ជាការកត់សម្គាល់ សេចក្តីជូនដំណឹងរបស់នាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលតាមប្រព័ន្ធហេ្វកបុក នាព្រឹកព្រលឹម ថ្ងៃទី៧សីហា ឆ្នាំ២០១២ មានការផ្សព្វផ្សាយនូវលិខិត ដែលមានហត្ថលេខារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានខ្លឹមសារពន្យល់ទៅកាន់ជនរួមជាតិថា ក្នុងពេលសម្តេចមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីឆ្លើយបំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ គឺសម្តេចនឹងមិនទទួលសំណួរពីក្រុមអ្នកតំណាងរាស្ត្រឡើយ។ នោះគឺមកពីសម្តេចបានទទួលការបង្គាប់បញ្ជាពីមេដឹកនាំប្រទេសវៀតណាម។
ទោះជាយ៉ាង នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចហ៊ុនសែន បានច្រានចោលនូវការលើកឡើង ដោយបំភ្លៃការពិតនោះ។
ជាការកត់សម្គាល់ ក្រុមអ្នកលេងហ្វេកបុក ដែលគេដឹងថា ជាក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និងមានមូលដ្ឋាននៅក្រៅប្រទេស បានធ្វើលិខិតក្លែងបន្លំ ផងដែរ ចំពោះមរណភាពរបស់សម្តេចជាស៊ីម កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែខុទ្ទកាល័យសម្តេចជាស៊ីម និងអគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីបដិសេធជាលាយអក្សរ និងបដិសេធផ្ទាល់មាត់ភ្លាមៗផងដែរ៕
4 comments:
How about the audio in this:
http://www.rfa.org/khmer/indepth/pm_to_clarify_border_issues_on9aug-08042012223355.html
That is not Ah Hun Sen’s voice!
Some Ah ថោកទាប imitated it. hahaha
នេះជាអំពើដ៏ថោកទាប រកអ្វីប្រៀបផ្ទឹមមិនបាន!!!
អាអ្នកចុះផ្សាយអត្ថបទនេះក៏ជាឆ្កែយួនដែរ។បើអា
អាហ៊ុនសែនមិនមែនឆ្កែយួនទេដេញយួនទៅផ្ទះទៅ
នៅទន្លសាបជិតដប់លាននាក់ហើយ។មិនដែលលឺទេ
ដុះដូរគ្នាដីមានតែពួកឆ្កែអត់ខួរទេដែលជឿថាជាការពិតនោះតាមកាត់អោយស្រស់ៗៗៗ។
Post a Comment