www.postkhmer.com
ភ្នំពេញៈ ពលរដ្ឋកម្ពុជាដែលរស់នៅបរទេសគួរតែផ្តល់សិទ្ធិឲ្យចូលរួមការ បោះឆ្នោតជាតិ។ នេះបើតាមអ្នករាយការណ៍ពិសេស លោក សូរិយា ស៊ូប៊ែរឌី ដែលដាក់នៅក្នុងរបាយការណ៍ឆ្នាំ២០១២ ស្តីពីកំណែទម្រង់ការបោះឆ្នោត។ អនុសាសន៍ មួយ ក្នុងចំណោមអនុសាសន៍១៨ ដែលលើកឡើងដោយអ្នករាយការណ៍ពិសេសរូបនេះ ចេញផ្សាយកាលពីថ្ងៃចន្ទ ថា៖ «ដោយសារកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋមានសញ្ជាតិពីរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅបរទេសអាចមានសិទ្ធិ ចូលរួមបោះឆ្នោត ហើយយ៉ាងហោចនៅក្នុងប្រទេសដែលខ្លួន មានតំណាងទូតឬកុងស៊ុល ខណៈដែលអាចធ្វើនៅប្រទេសដទៃៗទៀត»។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅ Comfrel បានគាំទ្រអនុសាសន៍នេះពីម្សិលមិញ។ លោក ថ្លែងថា៖ «ប្រជាជនកម្ពុជាដែលរស់នៅបរទេសរួមចំណែកក្នុងផ្លូវធំមួយ ចំពោះសេដ្ឋកិច្ចក្នុងប្រទេស ហើយពួកគេគួរតែចូលមកជាប់ពាក់ព័ន្ធជាមួយនឹងនយោបាយកម្ពុជា និងជំរុញឲ្យចូលរួមការបោះឆ្នោត»។ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំងថ្លែងថា៖ «អនុសាសន៍នេះមិនមែនជាការចំណេញដល់គណបក្សទេ ប៉ុន្តែដើម្បីការពារសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ស្វាគមន៍អនុសាសន៍នេះនិងថ្លែងថា៖ «ខ្ញុំមិនទាន់បានឃើញរបាយការណ៍នោះនៅឡើយទេ ប៉ុន្តែយើងស្វាគមន៍រាល់មតិទាំងអស់នេះ»៕ PS
រាយការណ៍បន្ថែមៈ មាស សុខជា
2 comments:
ខ្ញុំជាខ្មែរម្នាក់នៅឯនាយសមុទ្របានជួយជា
យោបល់នេះពីពេលមុនមក ព្រោះខ្ញុំធ្លាប់
ឃើញជនជាតិគេអាចបោះឆ្នោតរើស
ប្រធានាធិបតីឬតំណាងរាស្ត្ររបស់គេដែរ។
នេះជាសិទ្ធិសេរីភាពរបស់មនុស្សជាតិ ។
អរគុណលោកស៊ូបឺឌី ដែលបានឆ្កឹះគន្លឹះ
នេះ ទោះមានចរន្ដឬអត់ក៏គង់នឹងដឹង ។
ខ្ញុំជាខ្មែរនៅក្នុងស្រុក ខាងគណបក្សសម រង្សី យល់ថាជាការឥតប្រយោជន៍ :
- ខ្មែរនៅក្នុងស្រុកបានចុះឈ្មោះបោះឆ្នោតកន្លងមក តែដោយគេធុញទ្រាន់នឹង អ្នកនយោបាយខ្លាំងពេក ក៏គេមិនរវីរវល់ទៅបោះ រហូត
ទៅ ដល់50% ឯណោះ ។ UN គួរតែជួយបង្កើនការផ្សព្វផ្សាយពន្យល់ពលរដ្ឋឲបានដឹងអំពីភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួន ឲបានច្រើន
ផុសផុលឡើង ។
- អ្នកដែលបោះឆ្នោតជ្រើសរើសប្រធានាធិបតីយអាមេរិកបាន លុះត្រាតែមាន US ID ។ ដូចគ្នាដែរ អស់លោកអ្នកនៅឯនាយសមុទ្រ
ក៏ត្រូវតែមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរដែរ ។ តើនរណាជាអ្នកចេញ Khmer ID ឲ ? បើគេធ្វើឲលោកបាន១ គេក៏អាចធ្វើឲយួន
បាន១០ដោយចំហរដែរ ។ ខ្មែរនៅបរទេសតែជាងមួយលាននាក់ មិនដឹងជាមានប៉ុន្មានភាគរយ ដែលខ្វល់ខ្វាយទៅបោះឆ្នោតជ្រើសរើស
នាយករដ្ឋមន្ត្រីខ្មែរ ដែលមិនទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់គេនោះ ។ មិនត្រូវយកចិត្តខ្លួនឯង ទៅប៉ាន់ស្មានចិត្តអ្នកដទៃ ។
ខ្ញុំយល់ថា ការលើកឡើងរបស់តំណាង UN គឺ ជាវិធានការមួយដែលជួយឲ ហុ៊ន សែន ស្រួលបន្លំសន្លឹកឆ្នោតដោយស្របច្បាប់ ទៅ
វិញទេ គួរពិចារណា ។
បើ UN មានឆន្ទ: ជួយខ្មែរមែន ត្រូវបង្ខំឲ ខែ្មរកែប្រែ គ.ជ.ប. ឲបាន ប្រជាពលរដ្ឋនឹងទៅបោះឆ្នោតវិញគ្រប់ៗគ្នាហើយ ប៉ុន្តែកន្លង
មក លោកសម រង្សី ឮតែផោម ដូចជាមិនទាន់ចេញអាចម៍ អីសោះ ?
Post a Comment