ឧត្តមសេនីយ៍ផ្កាយពីរចាន់ ឫទ្ធីឌី ចាប់ខ្លួនជាមួយគ្រឿងញឿនជិតមួយគីឡូ តើជាសែស្រឡាយ ជា ស៊ីម ?
សមត្ថកិច្ច ចាប់ខ្លួនលោកផ្កាយពីរយោធា ឆែកភូមិគ្រឹះរកឃើញថ្នាំញៀនជិត ១ គីឡូ
ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស និងប៉េអឹម ដឹកនាំដោយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ រួមមានព្រះរាជអាជ្ញារង លោក គី ប៊ុណ្ណារ៉ា បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ដោយចូលឆែកឆេរភូមិគ្រឹះមន្ដ្រីយោធាពាក់ផ្កាយពីរម្នាក់ នៅបុរីជ្រោយបាសាក់ កាលពីរសៀលថ្ងៃទី២៤ខែសីហា ឆ្នាំ២០១២ នៅភូមិគ្រឹះលេខ៤៤ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងរឿងជួញដូរគ្រឿងញៀននោះ ឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួននៅនឹងក្នុងភូមិគ្រឹះ រួមជាមួយមនុស្សប្រមាណ ៣០ នាក់ផ្សេងទៀត។
បន្ទាប់ពីឃាត់លោកផ្កាយពីររួចហើយ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ WY ចំនួនជាង ៤ ម៉ឺនគ្រាប់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់ប្រមាណជាមួយគីឡូក្រាម។
លោកព្រះរាជអាជ្ញារង គី ប៊ុណ្ណារ៉ា បានឲ្យដឹងថា មុននឹងឈានទៅដល់ការចុះឆែកឆេរភូមិគ្រឹះ ដែលសង្ស័យថា ស្ដុក និងសម្រាប់ចែកចាយគ្រឿងញៀននេះ គឺកម្លាំងជំនាញបានស៊ើបអង្កេតតាមដានយ៉ាងយកចិត្ដទុកដាក់ ទើបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យ ជាឧត្ដមសេនីយ៍ទោរូបនេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចដែលចុះធ្វើកិច្ចការនេះ មិនទាន់បញ្ចេញរបាយការណ៍មួយជាសាធារណៈនៅឡើយទេ ពោលគឺប្រតិបត្តិការនោះ ស្ថិតការស្រាវជាវ និងកំពុងឆែកឆេរទីតាំងបន្តទៀត ដើម្បីស្រាវជាវរកបក្ខពួក៕
ជនសង្ស័យក្នុងរឿងជួញដូរគ្រឿងញៀននោះ ឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួននៅនឹងក្នុងភូមិគ្រឹះ រួមជាមួយមនុស្សប្រមាណ ៣០ នាក់ផ្សេងទៀត។
បន្ទាប់ពីឃាត់លោកផ្កាយពីររួចហើយ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ WY ចំនួនជាង ៤ ម៉ឺនគ្រាប់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់ប្រមាណជាមួយគីឡូក្រាម។
លោកព្រះរាជអាជ្ញារង គី ប៊ុណ្ណារ៉ា បានឲ្យដឹងថា មុននឹងឈានទៅដល់ការចុះឆែកឆេរភូមិគ្រឹះ ដែលសង្ស័យថា ស្ដុក និងសម្រាប់ចែកចាយគ្រឿងញៀននេះ គឺកម្លាំងជំនាញបានស៊ើបអង្កេតតាមដានយ៉ាងយកចិត្ដទុកដាក់ ទើបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យ ជាឧត្ដមសេនីយ៍ទោរូបនេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចដែលចុះធ្វើកិច្ចការនេះ មិនទាន់បញ្ចេញរបាយការណ៍មួយជាសាធារណៈនៅឡើយទេ ពោលគឺប្រតិបត្តិការនោះ ស្ថិតការស្រាវជាវ និងកំពុងឆែកឆេរទីតាំងបន្តទៀត ដើម្បីស្រាវជាវរកបក្ខពួក៕
2 comments:
Typical Khmer military ' top brass .
អាម្សៀហ្នឹង ពាក់ផ្កាយពីរ មិនដែនបានច្បាំងមួយវិនាទី រកសីុតែកាប់ឈើព្រៃ និង លក់គ្រឿងញៀន
បំផ្លាញនគរខ្មែរ ខ្សែស្រឡាយយួន ធ្វើតុទូ នៅព្រែកប្រា បានត្រូវព្រះករុណាឆ្វេងយល់ប្រទាន
គោរម្យងារជា ឧកញ្ញា ញៀន & ឧកញ្ញាមហា ក្រញូង ។ មិនមែន មានតែអាម្នាក់ហ្នឹងទេ រកសុីខុសច្បាប់នោះ តែអានេះវារបូតដៃ ព្រោះមេរបស់វារលាស់ដៃចោល បន្ទាប់ពីល្អុកល្អឺនអស់
រយ:ពេលជាង២០ឆ្នាំជាមួយគ្នា កន្លងមក ។ មានមេកំពូលរបស់វា ឆ្លងដែនប្រទេសឡាវ រាល់ខែ
គ្នានសមត្ថកិច្ចណាមួយនៃខែត្រស្ទឹងត្រែងហានក្អកកាត់មុខឡានពួកវាទេ ព្រោះខ្លាចជ្រុះក្បាលពីស្មា
ត្បិតអីវាមានឥទ្ធិពលខ្លាំង សូម្បីតែប្រទេសអូស្រ្តាលី ក៏ញញើតវាដែរ ....។ មិនយូរប៉ុន្មានទេ ដល់
ថ្ងៃណាតុលាការជក់ បឺត ហឺត ភស្តុតាងនោះអស់ ឧកញ្ញាញៀន នឹងត្រូវលើកលែងការចោទប្រកាន់
ហើយឡើងផ្កាយបី ឲ ក្រោយបោះឆ្នោត ។ ស្រុកខ្មែរវាតែបុ៉ណ្ណឹង អត់លុយដេកគុក ។ អាទិត្យមុន
គេដោះលែង មន្ត្រីលួចជាតិជាង ២លានដុល្លាអាមេរិក ហើយបន្តឃុំលោក ម៉ម សូណន់ដូ ....
បី ដាត់ & អញ គួនយ៉ាប់ /ក្រចេះ
ការស្ថាបនារបស់វៀតណាមនៅភ្នំចាស់ស្រុកឱរ៉ាល់
ប្រជាពលរដ្ឋនៅឃុំហោងសំណំ អះអាងថា មានប្រជាជន និងព្រះសង្ឃវៀតណាមជាច្រើន នៅចន្លោះពីឆ្នាំ២០១១ និង២០១២ បានទៅបោះទីតាំងនៅក្បែរភ្នំចាស់ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្រោមរូបភាពការស្ថាបនាភ្នំចាស់ទៅឲ្យជារមណីយដ្ឋានបុរាណវិទ្យា មួយ។
ក៏ប៉ុន្តែ ករណីនេះត្រូវបានប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តកំពង់ស្ពឺ បដិសេធថា ពុំមានជនជាតិវៀតណាមទៅឈរជើង និងបោះទីតាំងក្នុងបំណងកាន់កាប់ដូចអ្វីដែលពលរដ្ឋរកឃើញនោះទេ។
លោក យ៉ាន់ យឺន៖ «វាឃាត់វាអីអ៊ីចឹងខ្លះៗ មិនឲ្យយើងចូលទៅជិតលក់ដូរអ៊ីចឹង។ វាទុកតែខ្លួនវា សម្រាប់លក់ដូរជាកាហ្វេជាអ៊ីចឹងទៅ អាហ្នឹងវាអត់ឲ្យយើងធ្វើទេដល់នេះទាល់តែ...»។
ប្រជាពលរដ្ឋត្រូវបានរឹតបណ្ដឹងឡើងចុះ និងតែងរារាំងដោយវៀតណាម ដែលទទួលបានសិទ្ធិជួសជុល និងស្ថាបនានៅភ្នំបុរាណមួយនេះជាបន្តបន្ទាប់ ក្រោយឆ្នាំ២០១០ មកនោះ។
ការអភិវឌ្ឍ និងការតាំងទីលំនៅរបស់ជនជាតិវៀតណាម នៅភូមិមនោរម្យ នេះ អ្នកស្រីអះអាងថា ពិតជាមានមន្ទិលសង្ស័យ និងបង្កើតការព្រួយបារម្ភជាច្រើនករណី សម្រាប់សហគមន៍មួយនេះ ដូចជារូបសំណាកព្រះនាងគង់ស៊ីអ៊ីម ធ្វើចង្ក្រានដាំតែអុង និងនៅមានរចនាបទផ្សេងទៀត គឺជារចនាបថរបស់វៀតណាម សុទ្ធសាធដែលពុំមែនជានិមិត្តសញ្ញារបស់ខ្មែរ។
អ្នកស្រី សឿន គ្រឿន៖ «ភ័យណាអូន! ភ័យខ្លាច បើគេធ្វើអាស្អីគេដូចយើងដាំឆ្នាំងអ៊ីចឹងណា ខ្លាចដែរ ដូចចំណាំចាស់ៗថាគេដាំតែអុងនោះណា។ ខ្លាច ភ័យអ៊ីចឹងណាអូន ឃើញគេធ្វើដូចយើងដាំឆ្នាំងខ្ទះបួនជ្រុង ចង្ក្រានបីអ៊ីចឹងហ្នឹង ហើយខ្លាចដូចចាស់ថា ពីដើមមកថាមានតែអុងមានអី ហើយចេះតែភ័យទៅ»។
ព្រះតេជព្រះគុណ សាន សុត គង់នៅវត្តសុចន្ទគិរី ហៅវត្តភ្នំចាស់ មានសង្ឃដីកាថា ក្រោយពីមានវត្តមានវៀតណាម ដែលបោះតាំងនៅតំបន់នេះ និងព្យាយាមបង្កើតថ្មីនូវរចនាបថជារបស់វៀតណាម ដូចជាធ្វើបង្គន់នៅលើភ្នំ និងរូបសំណាកព្រះនាងគង់ស៊ីអ៊ីម បណ្ដាលឲ្យឃុំហោងសំណំ ជួបគ្រោះរាំងស្ងួតជាដើម។ បន្ថែមពីនេះ ព្រះអង្គមានសង្ឃដីកាបន្តថា វៀតណាម តែងហាមឃាត់មិនឲ្យពលរដ្ឋខ្មែរឡើងចុះទៅលើភ្នំចាស់ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដូចបណ្ដាឆ្នាំកន្លងទៅនោះថែមទៀតផង។
ព្រះតេជព្រះគុណ សាន សុត៖ «ធ្វើទៅដូចជាធ្វើបង្គន់យកទៅដាក់ពី លើកន្លែងជាទីសក្ការបូជារបស់គេ ហើយដូចជារូបសក្ការជនជាតិវៀតណាម ហ្នឹង យកទៅដាក់នៅកន្លែងសក្ការរបស់ខ្មែរ ហើយធ្វើឲ្យប្រជាជននៅក្នុងឃុំហោងសំណំ ទាំងមូលហ្នឹង ពិបាកចិត្ត ដូចជាជួបគ្រោះផ្សេងៗអ៊ីចឹងទៅណាញោម ដូចជាគ្រោះរាំងស្ងួតអីចឹងដែរ គ្រោះរាំងស្ងួតទុក្ខភ័យព្រួយ អារឿងដូចថាយូរៗទៅគេលែងចង់ឲ្យយើងចូលទៅក្នុងទីសក្ការរបស់ យើង»។
ទោះជាបែបណា ប្រជាពលរដ្ឋអះអាងថា ក្នុងការអភិវឌ្ឍនៅលើភ្នំចាស់នេះ មិនត្រឹមតែមានពលរដ្ឋវៀតណាម នោះទេ តែថែមទាំងមានព្រះសង្ឃវៀតណាម ផងដែរ។ បញ្ហានេះ ត្រូវបានពលរដ្ឋនៅក្នុងសហគមន៍ដាក់ការសង្ស័យថា ការបោះទីតាំងដ៏រឹងមាំបែបនេះ គឺចេតនាចង់គ្រប់គ្រងផ្ដាច់មុខ ខណៈពលរដ្ឋបញ្ជាក់ថា ជនជាតិវៀតណាម តែងលើកឡើងថាទីតាំងភ្នំចាស់នេះ គឺជាកម្មសិទ្ធិរបស់ពួកគេ និងព្យាយាមរឹតបណ្ដឹងមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចេញចូលបានដោយ សេរី ដូចមុនទៀតនោះទេ។
បើទោះជាបែបនេះក្ដី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តកំពង់ស្ពឺ ថ្លែងថា ពុំមានជនជាតិវៀតណាម ដូចការរកឃើញរបស់ពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា ការពិត វៀតណាម ដែលមានវត្តមាននៅភ្នំចាស់ គឺផ្នែកមួយនៃគម្រោងរបស់អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ តាមរយៈមូលនិធិរបស់លោក វ៉ិន សុផាត ជាជនជាតិវៀតណាម កាត់ខ្មែរ ពាក់ផ្កាយពីរនៅក្រសួងមហាផ្ទៃ។
This is the real Secessionists that hunsen should send his armies to.
Post a Comment